វ៉ាស៊ីនតោន៖ ក្រុមមន្ត្រីគណបក្សជំទាស់ព្រមានថា គណបក្សគ្រប់គ្រងប្រទេសចាំបាច់ត្រូវរៀបចំឲ្យមានប្រព័ន្ធបោះឆ្នោតដែលអាចទទួលយកបានពីគ្រប់ភាគីបើមិនចង់ កើតបញ្ហាជាច្រើនក្រោយការបោះឆ្នោត។ នេះជាការអះអាងរបស់លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៉ី និងលោកយ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រនៃគណបក្សសិទ្ធិមនុស្ស ដែលថ្លែងស្រដៀងគ្នាក្នុងពេលចូលរូមជាវាគ្មិននៃកម្មវិធីហេឡូវីអូអេ កាលពីថ្ងៃព្រហស្បតិ៍។
លោកទាំងពីរបានអះអាងថា ការមិនព្រមកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) នឹងមានការមិនទទួលស្គាល់ពីអន្តរជាតិ ហើយនឹងមិនមានការទទួលស្គាល់ពីពលរដ្ឋអ្នកបោះឆ្នោតក្នុងប្រទេស ដែលបង្កជាបញ្ហាមិនចេះចប់។
ទោះជាយ៉ាងនេះក្តី ក្រុមមន្ត្រីគណបក្សជំទាស់និយាយថា ខ្លួនកំពុងរៀបចំយុទ្ធសាស្ត្រមួយចំនួនដើម្បីទប់ស្កាត់ការលួចបន្លំសន្លឹកឆ្នោតដែរ៕
តើអ្នកយល់ស្របជាមួយមន្ត្រីគណបក្សជំទាស់ដែរឬទេ?