ភ្នំពេញ —
ព្រះមហាក្សត្រកម្ពុជាបានអំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈពេលដែលគណបក្សសង្រ្គោះជាតិកំពុងរៀបចំផែនការធ្វើមហាបាតុកម្មមួយនៅ ថ្ងៃទី៧ខែកញ្ញាដើម្បីតវ៉ានឹងលទ្ធផលឆ្នោតជាតិ។
នៅក្នុងព្រះរាជសារមួយចុះថ្ងៃទី៣០ខែសីហា ព្រះមហាក្សត្រនរោត្តមសីហមុនី បានបញ្ជាក់ថា ប្រទេសកម្ពុជាបានរងនូវការបែកបាក់កន្លងមកដែលនាំឱ្យមានការឈឺចាប់ឥតគណនា ហើយព្រះអង្គស្នើសុំឱ្យពលរដ្ឋរង់ចាំស្តាប់លទ្ធផលឆ្នោតដែលនឹងប្រកាសយ៉ាងយូរបំផុតត្រឹមថ្ងៃទី៨ខែកញ្ញា។
លទ្ធផលការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ខែកក្កដាបង្ហាញជាបណ្តោះអាសន្នថា មានតែគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខាបានទទួលអាសនៈនៅក្នុងសភាជាតិ។
ប៉ុន្តែគណបក្សសង្គ្រោះជាតិបានប្រកាសថា នឹងធ្វើបាតុកម្មអហិង្សាមួយដើម្បីទាមទារយុត្តិធម៌សម្រាប់អ្នកបោះឆ្នោតដែលគេយល់ថា ត្រូវបានគៃបន្លំជាប្រព័ន្ធ។ ទន្ទឹមគ្នានេះដែរ លោកសម រង្ស៊ីបានស្នើសុំឱ្យមានការជួបប្រជុំគ្នារវាងមេដឹកនាំនៃគណបក្សទាំងពីរដើម្បីដោះស្រាយការចោទប្រកាន់ទាក់ទងនឹងភាពមិនប្រក្រតីក្នុងពេលបោះឆ្នោតកន្លងមកនិងបញ្ចៀសនូវវិបត្តិនយោបាយ៕