ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ប្រកាស​ពី​ដំណាក់​ទីពីរ​នៃ​ការ​សាក​ល្បង​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ១៩​


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ក្នុង​សម្លៀក​បំពាក់​ការពារ​ខ្លួន កំពុង​រៀប​ចំ​ថ្នាំ​ពេទ្យ​សម្រាប់​អ្នក​ជំងឺ​កូវីដ១៩ នៅ​ឯ​កន្លែង​លក់​ថ្នាំ​ នៅ​មន្ទីរ​ពេទ្យ​ Wuhan Tongji Hospital ទីក្រុង​ Wuhan ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី ២ មីនា ២០២០។
រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ក្នុង​សម្លៀក​បំពាក់​ការពារ​ខ្លួន កំពុង​រៀប​ចំ​ថ្នាំ​ពេទ្យ​សម្រាប់​អ្នក​ជំងឺ​កូវីដ១៩ នៅ​ឯ​កន្លែង​លក់​ថ្នាំ​ នៅ​មន្ទីរ​ពេទ្យ​ Wuhan Tongji Hospital ទីក្រុង​ Wuhan ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី ២ មីនា ២០២០។

ប្រទេស​ចិន​បាន​ចាប់​ផ្ដើម​​ការ​សាក​ល្បង​វ៉ាក់សាំង​ការពារ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ដំណាក់​កាល​ទីពីរ​ ដែល​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន ៥០០ នាក់ចូល​រួម​មក​ពី​ទីក្រុង Wuhan ទី​កន្លែង​នៃ​ការ​ផ្ទុះ​ឡើង​ដំបូង​នៃ​វីរុស​នេះ។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋចិន។

ប្រទេស​ចិន​បាន​ចាប់​ផ្ដើមការ​សាក​ល្បង​វ៉ាក់សាំង​ការពារ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ដំណាក់​កាល​ទីពីរ​ ដែល​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន ៥០០ នាក់ចូល​រួម​មក​ពី​ទីក្រុង Wuhan ទី​កន្លែង​នៃ​ការ​ផ្ទុះ​ឡើង​ដំបូង​នៃ​វីរុស​នេះ។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋចិន។

ទីភ្នាក់ងារ​សារព័ត៌មាន​ Xinhua បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៤​ខែ​ មេសា ​ថា​ ប្រទេស​ចិនបាន​ឈាន​ដល់​ជំហាន​ទី​២ នៃ​ការ​សាក​ល្បងវ៉ាក់សាំង​ការពារជំងឺ​ កូវីដ១៩ ជា​មួយ​មនុស្ស ជា​ផ្នែក​មួយ​នៃការ​ប្រជែង​លក្ខណៈ​សកល ​ដើម្បី​រក​វិធី​ព្យាបាល​រោគ​រាតត្បាត។

ប្រទេស​ចិន​បាន​បញ្ចប់​ការ​សាក​ល្បង​ជំហាន​ទី​១ កាល​ពី​ចុង​ខែ​មីនា​ ដែល​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម ១០៨ នាក់។ អ្នកទាំង​នោះ​ត្រូវ​បាន​ត្រូវ​បាន​គេ​រាយការណ៍​ថា លែង​ស្ថិត​ក្រោម​ការ​អង្កេត​វេជ្ជសាស្ត្រហើយ ហើយ​ពួក​គេ​មាន​សុខភាព​ល្អ​ធម្មតា។

ខណៈពេល​ដែល​ជំហាន​ទី​មួយ​ផ្តោត​លើ​សុវត្ថិភាព​របស់​វ៉ាក់សាំង​ ក្នុង​ជំហាន​ទី​ពីរ​ផ្តោត​លើ​ គេ​ចាក់​វ៉ាក់សាំង​ចូល​ក្នុង​ខ្លួន​មនុស្ស​ជា​ច្រើន​នាក់​ ដើម្បី​កំណត់​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នេះ តើ​ថា​វា​អាច​ការពារ​ប្រឆាំង​មិន​ឲ្យ​ឆ្លង​បាន​ដោយ​វិធីណា។ ការ​សាកល្បង​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចាប់​ផ្ដើម​ការ​ពី​ទី​១២ ខែ​មេសា ​កន្លង​ទៅ ក្រោម​ការ​ដឹក​នាំ​របស់ អ្នក​ដឹក​នាំ​ក្រុម​ស្រាវជ្រាវ​អ្នកស្រី Chen Wei អ្នកជំនាញ​ខាងវីរុសសាស្ត្រ​ម្នាក់​របស់​យោធាចិន។

ខ្សែ​វីដេអូ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​របស់​ប្រទេស​ចិន​ CCTV កាល​ពីថ្ងៃ​ពុធ​បាន​បង្ហាញ​ថា ​បុរស​អាយុ ៨៤​ឆ្នាំ​ម្នាក់​នៅ​ក្នុងទី​ក្រុង​ Wuhan ទទួល​បាន​វ៉ាក់សាំង​កាល​ពី​ថ្ងៃចន្ទ ហើយ​លោក​បាន​ក្លាយ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​បំផុត ​ក្នុង​ការ​សាក​ល្បង​ជំហាន​ទីពីរ​នេះ។​

ខុស​គ្នា​ពី​ការ​សាក​ល្បង​ជំហាន​ទី១ ដែល​មាន​មនុស្ស​ចាស់​បំផុត​អាយុ ៦០ ឆ្នាំ ជំហាន​ទី​ពីរ​មិន​កំណត់​អាយុ​នោះ​ទេ។ ពី​ព្រោះ​តែ​អ្នក​ជំងឺ​វ័យ​ចំណាស់មាន​អត្រា​ស្លាប់​ខ្ពស់​បំផុត ការសាក​ល្បង​លើក​ទី​២នេះ ធ្វើ​ឡើង​ដើម្បី​កំណត់​ពី​ប្រតិកម្ម​នៅ​ក្នុង​ខ្លួន​មនុស្ស​វ័យ​ចំណាស់ ប្រៀបធៀប​នឹង​មនុស្សវ័យ​ក្មេង។​ ជំហាន​ទី​២​ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​កំណត់​បរិមាណ​នៃ​ចំនួន​វ៉ាក់​ដែល​ចាំបាច់ ក្នុង​ការ​បង្កើត​ប្រព័ន្ធភាពស៊ាំ និង​បង្កើត​ទម្រង់​នៃ​ប្រតិកម្មទូទៅ​។​

​ការប្រជែង​ដែល​មិន​បន្ទាន់​ពេក​

ក្រុម​របស់​អ្នកស្រី Chen និងក្រុមហ៊ុនជីវបច្ចេកវិទ្យា Moderna Therapeutics ទំនង​ជា​បាន​ចាប់​ផ្ដើម​ជំហាន​ទី​១ នៃ​ការ​សាក​ល្បង​វ៉ាក់សាំងនៅ​ថ្ងៃជាមួយ​គ្នា​ កាល​ពី​ខែ​មុន។ ជាមួយ​នឹង​ការប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៤​ ខែមេសា​ ប្រទេស​ចិន​បាន​ក្លាយប្រទេស​ដំបូង​ដែល​បាន​ធ្វើ​ការ​សាក​ល្បង​ជំហាន​ទី២ នៃ​វ៉ាក់សាំង​នេះ។

នៅ​ក្នុង​ប្រទេស​ចិន ការ​ប្រជែង​ជា​សកល​សម្រាប់​ការ​បង្កើត​វ៉ាក់សាំង ត្រូវ​បាន​គេ​ចាត់​ទុក (or ពិពណ៌នាថា)​ ជាការ​ប្រកួត​ប្រជែង​មួយ​នៅ​ក្នុង​ប្រពន្ធផ្សព្វផ្សាយ​រដ្ឋ។ អត្ថបទ​មួយ​របស់ទីភ្នាក់ងារ​សារព័ត៌មាន Xinhua បាន​ដាក់​ចំណងជើង​ដោយ​មោទនភាព​ថា៖ ចិន «គឺជា​ប្រទេស​ដំបូង​បំផុត​ដែល​មាន​សាក​ល្បង​វ៉ាក់សាំងជំហានទី២»។​ គេហទំព័រ​របស់ CCTV បាន​បង្ហោះ​វីដេអូមួយកាល​ពី​សប្ដាហ៍​មុនដោយ​ដាក់​ចំណង​ជើង​ថា៖ «ចិន និង អាមេរិក —តើវ៉ាក់សាំង​អ្នកណា​មាន​សង្ឃឹម​ជាង»?

លោក Wu Zunyou ប្រធាន​អ្នកជំនាញ​ផ្នែក​រោគ​រាត​ត្បាត​នៅ​មជ្ឈមណ្ឌល​ចិន​សម្រាប់​ការ​គ្រប់គ្រង និង​បង្ការជំងឺ​ឆ្លង​បាន​និយាយកាល​ពី​ខែ​មុន​ថា ចិន​ត្រូវ​ការ​ពេល​តែ ៦ខែ​ប៉ុណ្ណោះ​ដើម្បី​កំណត់​ថាតើ វ៉ាក់សាំង​របស់​ខ្លួន​មាន​ទាំង​ប្រសិទ្ធភាព និងសុវត្ថិភាព។​

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រីសុខាភិបាល​សាធារណៈជុំវិញ​ពិភពលោក បានព្រមានថា វ៉ាក់សាំង​ការពារប្រឆាំង​ជំងឺ COVID-19 មិន​អាច​បង្កើត​ឡើង​ដោយ​ប្រញាប់​ប្រញាល់​បាន​ទេ។ ពួក​គេ​បាន​ឲ្យដឹងថា វ៉ាក់​ដែល​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាពនឹង​មិន​ត្រូវ​បានចែក​ចាយ​ជា​សាធារណៈ​ក្នុង​អំឡុងពេល​យ៉ាង​តិច​ចន្លោះពី ១២ ទៅ ១៨ ខែទៀត។

កន្លងមកមានលទ្ធផល​គួរ​ឲ្យ​ខ្លាច​ បណ្ដាល​មក​ពី​គុណ​វិបត្តិ​នៃ​ការ​ដំណើរ​ការ​បង្កើត​វ៉ាក់សាំង ហើយ​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​បាន​ជំវុញ​ឲ្យ​ក្រុម​ការងារ​ប្រើ​សត្វ​យក​មក​ពិសោធន៍ ក៏ដូច​ជាការ​សាក​ល្បងជាមួយ​មនុស្សក្នុងទ្រង់ទ្រាយ​ធំ ដើម្បី​ធានាឲ្យ​បាន​ថា​វ៉ាក់សាំង​ការពារ​ប្រឆាំង​ជំងឺ​ COVID-19 មិន​បង្ក​ឲ្យ​មាន​ផល​វិបត្តិ​ដោយ​អចេតនា​ណាមួយ។​

មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​បង្ការជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក​ រំពឹង​ថា​ការ​សាកល្បង​ជំហាន​ទី២ នឹង​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ខែ ឬរហូត​ដល់​ពីរ​ឆ្នាំ ហើយ​ជំហាន​ទី​៣ អាច​ចំណាយ​ពេល​ច្រើន​ឆ្នាំ។

បើ​សិន​ជា​ការ​សាកល្បង​ជំហាន​ទី១ និងទី២ ត្រូវ​បាន​ចាត់​ទុក​ថា​បាន​ជោគ​ជ័យ ប្រទេស​ចិន​នឹង​បន្ត​ធ្វើ​ការ​សាក​ល្បង​ជំហាន​ទី៣ ដែលពាក់ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង ដល់​មនុស្ស​រាប់​ពាន់នាក់។ ខណៈពេល​ដែល​ប្រទេស​ចិន​រាយការណ៍​ពី​ការ​ឆ្លង​មេរោគ​កាន់​តែ​តិច​ទៅៗ អាជ្ញាធរវេជ្ជសាស្ត្រ​បាន​បង្ហាញ​ថា​ការ​សាក​ល្បង​វ៉ាក់សាំង​អាច​នឹង​ត្រូវ​ធ្វើ​ឡើង​នៅបរទេស៕

ប្រែសម្រួល​ដោយ សឿន វឌ្ឍនា

អត្ថបទ​ទាក់ទង

XS
SM
MD
LG