វ៉ាស៊ីនតោន —
រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតផ្តល់សំណងសមូហភាពមួយចំនួនដល់ជនរងគ្រោះ ដែលជាដើមបណ្តឹងរដ្ឋប្បវេណីនៃសាលាក្តីខ្មែរក្រហម។ លោក សុខ ខេមរា នៃវីអូអេរាយការណ៍ថា ការសម្រេចរបស់រដ្ឋាភិបាលកើតឡើងក្រោយពេលក្រុមមេធាវីបានធ្វើសំណើទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
រដ្ឋាភិបាលកម្ពុជាបានយល់ស្របនឹងសំណើរបស់មេធាវីនៃសំណុំរឿងខ្មែរ ក្រហម០០២ ក្នុងការផ្តល់សំណងសមូហភាពមួយចំនួនដល់ដើមបណ្តឹង រដ្ឋប្បវេណី ហើយសន្យាថា នឹងចាត់វិធានការណ៍ច្បាប់មួយចំនួនពាក់ព័ន្ធនឹង សំណងនេះ។
ក្រុមមេធាវីនាំមុខទាំងពីរគឺលោកពេជ អង្គ ភាគីកម្ពុជា និងលោកស្រី អេលីហ្សា ប៊ែត ស៊ីម៉នណូ ហ្វត (Elizabeth SIMMONNEAU Fort) ភាគីអន្តរជាតិបានស្នើសុំ ជាផ្លូវការដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឲ្យមានការកំណត់ថ្ងៃ២០ឧសភាជា ទិវាជាតិនៃការចងចាំ ការអភិរក្សទីតាំងឧក្រិដ្ឋកម្មជាច្រើន ការកសាងបូជនីយ ដ្ឋាន បណ្ណាល័យ សារមន្ទីរតាំងពិព័រណ៍ ហើយនឹងការបញ្ចូលជាផ្លូវនូវឯកសារ ប្រវត្តិសាស្ត្រខ្មែរក្រហមក្នុងកម្មវិធីសិក្សាថ្នាក់ទី៧ដល់ថ្នាក់ទី១២និងនៅថ្នាក់ មូលដ្នាននៃឧត្តមសិក្សាផងដែរ។ នេះជាលិខិតស្នើសុំរបស់ក្រុមមេធាវីទាំងពីរ និងឯកសារយោង ចុះថ្ងៃទី៧ មិនាដែលវីអូអេទទួលបានពីប្រភពស្និទ្ធនឹង តុលាការខ្មែរក្រហម។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានយល់ព្រមកាលពីថ្ងៃ២៨ ឧសភា ហើយគណៈរដ្ឋមន្ត្រីរបស់លោក កាលពីថ្ងៃ១១ មិថុនាឆ្នាំ២០១៣ បានចេញសេចក្តីសម្រេចស.ជ.ណ.មួយដោយយោងទៅលើសំណើរបស់ដើមបណ្តឹងរដ្ឋប្បវេណី និងសំណើរបស់ក្រុមមេធាវីនាំមុខ និងចំណាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ សេចក្តីសម្រេចនោះបានបញ្ជាក់ថា៖ «សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីជម្រាបជូនលោក លោកស្រីសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីជ្រាបថា រាជរដ្ឋាភិបាលបានឯកភាពផ្តល់ការអនុញ្ញាតជាគោលការណ៍តាមការស្នើសុំរបស់ដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះ»។
សេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលចុះហត្ថលេខាដោយលោកហ៊ីង ថូរ៉ាក់ស៊ី ជារដ្ឋលេខាធិការ បានបញ្ជាក់លម្អិតពីសំណើនេះ។ សេចក្តីសម្រេចនោះបានបញ្ជាក់ថា៖ «សម្រាប់គម្រោងសំណង និងវិធានការទាំងនេះ រាជរដ្ឋាភិបាលនឹងចេញអនុក្រិត្យ សារាចរណែនាំឬសេចក្តីជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធនានា យោងទៅតាមកម្មវត្ថុនីមួយៗ ជាពិសេសក្រសួងអប់រំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍និងអាជ្ញាធរដែនដី ខណ្ឌ ស្រុក រាជធានី ខេត្ត ក្រុង»។
លោកស្រី នូស្ស៊ីន សាការាទី(Nushin Sarkarati ) មន្ត្រីច្បាប់នៃអង្គការសិទ្ធិមនុស្សមួយរបស់ស.រ.អា. Center for Justice and Accountability ដែលបាន គាំទ្រដល់ជនរងគ្រោះដើម្បីដាក់ពាក្យប្តឹងជនជាប់ចោទក្នុងសាលាក្តី បានបង្ហាញការសាទរតិចតួច ដោយនិយាយថា សំណងសមរម្យសម្រាប់ជនរងគ្រោះដែល ចូលរួមក្នុងការកាត់ក្តីនេះគួរតែជារង្វាន់ដែលជួយផ្សះផ្សារការខូចខាតដែល ពួកគេបានទ្រាំទ្រចេញពីពីបទឧក្រិដ្ឋដែលកំពុងកាត់ទោស។
អ្នកស្រីនិយាយថា៖ «ដូច្នេះតុលាការត្រូវតែពិចារណាអ្វីទៅជាការខូចខាតដែលជនរងគ្រោះនៃការបណ្តេញចេញបានទ្រាំទ្រ? តើការខូចខាតនេះបន្តយ៉ាងដូចម្តេច បច្ចុប្បន្ននេះ? សំណងសមរម្យគឺអាចដោះស្រាយសំណួរទាំងនេះ ហើយផ្តល់នូវវិធានការណ៍ដោះស្រាយយុត្តិធម៌តាមរយៈសំណងចំពោះជនរងគ្រោះ។ ឧទាហរណ៍ថា មានជនរងគ្រោះច្រើនរងគ្រោះពីការឈឺចាប់ផ្នែករាងកាយនិងផ្លូវចិត្តចេញពីឧក្រិដ្ឋកម្មទាំងនោះ។ សំណងគ្រប់គ្រាន់គឺការផ្តល់សេវាកម្មថែទាំសុខភាព និងសុខភាពផ្លូវចិត្តដើម្បីដោះស្រាយការខូចខាតដែលកំពុងបន្តកើតមានទាំងនេះ»។
លោកស្រីសាការាទីបានអះអាងដែរថា ការចងក្រងឯកសារប្រវត្តិសាស្ត្រអំពី ឧក្រិដ្ឋកម្មសម្រាប់ការអប់រំ និងការរំឭក ចងចាំស្តីពីឧក្រិដ្ឋកម្មនានា ជាសំណង ដែលជនរងគ្រោះបានលើកឡើងក្នុងតុលាការនេះ ហើយការផ្តល់សំណងទាំង នេះអាចជាការដោះស្រាយភាពចាំបាច់។
លោកអៀ សុផល ជនរងគ្រោះនិងជាដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ក្នុងចំណោម ៣៨៦៦នាក់ បានអះអាងថា កាលពីឆ្នាំ២០០៨ លោកបានដាក់ពាក្យប្តឹងជាដើមបណ្តឹងរដ្ឋប្បវេណី។ លោកបានបង្ហាញការសាទរដោយប្រយ័ត្នប្រយែង ដោយសារថា បញ្ហាលម្អិតនិងភាពជាក់លាក់ស្ថិតនៅក្នុងការលាក់កំបាំងនៅឡើយ។ លោកអះអាងថា គេក៏មិនដឹងថា តើគេពិពណ៌នាយ៉ាងណាអំពីពេលវេលាដ៏ច្របូកច្របល់ក្នុងឯកសារប្រវត្តិសាស្ត្រសម្រាប់កម្មវិធីសិក្សាក្នុងសាលានោះ។
លោកនិយាយថា៖ «ដូច្នេះខ្ញុំចង់និយាយថា ប្រសិនបើអង្គការ ដូចជាមជ្ឈមណ្ឌលឯកសារកម្ពុជា បានពិនិត្យមើលរឿងនេះ ហើយបានយល់ព្រម ពេលនោះខ្ញុំទំនងជាយល់ព្រមដែរថា យ៉ាងហោចណាស់ រឿងនេះត្រូវបានពិនិត្យមើលដោយឯករាជ្យ។ ចំពោះថ្ងៃ២០ ឧសភាមិនមានអ្វីធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលថា ល្អ ឬអាក្រក់ទេ។ យើងដឹងហើយថា កាលបរិច្ឆេទនេះក្នុងប្រទេសកម្ពុជាមានអត្តន័យសំខាន់ច្រើនណាស់ក្នុងនយោបាយកម្ពុជា ហើយខ្ញុំគ្រាន់តែចង់បញ្ជាក់ឲ្យបានច្បាស់ថា ថ្ងៃណាក៏បាន ដែលគេរើសនោះមិនត្រូវគេបង្វែរទៅជារឿងនយោបាយ ទៅជាព្រឹត្តិការណ៍នយោបាយសម្រាប់បំពេញគោលបំណងអាជ្ញាធរ ឬគណបក្សកាន់អំណាចទេ។ ជារឿងសំខាន់ ដែលថ្ងៃនេះជាថ្ងៃសម្រាប់ជនរងគ្រោះ មិនមែនជាថ្ងៃសម្រាប់គោលបំណងនយោបាយ»។
គណបក្សគ្រប់គ្រងប្រទេសបានប្រារព្ធថ្ងៃ២០ឧសភានេះជាថ្ងៃចងកំហឹងនឹងរបប ខ្មែរក្រហមជារៀងរាល់ឆ្នាំ ហើយនឹងថ្ងៃ៧មករា ជាថ្ងៃដែលវៀតណាមចូលឈ្លានពាន លុកលុយប្រទេសកម្ពុជាឆ្នាំ១៩៧៩ដើម្បីបណ្តេញពួកខ្មែរក្រហមនោះផងដែរថា ជាថ្ងៃសំខាន់។ តែក្រុមគណបក្សជំទាស់និងអ្នករិះគន់មិនបានទទួលស្គាល់ ហើយកំពុងស្ថិតនៅជាថ្ងៃដែលចម្រូងចម្រាស់។
ទោះជាយ៉ាងណាក៏ដោយ លោកអៀ សុផល ដែលជាអ្នកនិពន្ធសៀវភៅ«តើការ ពឹងផ្អែកជំនួយបរទេសធ្វើឲ្យខូចខាតដល់ប្រជាធិបតេយ្យកម្ពុជាយ៉ាងដូចម្តេច (How Aid Dependence Undermines Cambodian Democracy) បានបន្ថែមសេចក្តីថា ការអភិរក្សទីតាំងឧក្រិដ្ឋកម្មជារឿងល្អជាជាងការយកទីនោះទៅឲ្យឯក ជនកាន់កាប់។ លោកក៏បានបញ្ជាក់ដែរថា ជារឿងពិបាកសម្រាប់លោកក្នុងការ ទាមទារសំណងដោយសារការបាត់បង់មានទំហំធំពេកសម្រាប់ក្រុមគ្រួសារជាច្រើន រួមទាំងឳពុកនិងប្អូនប្រុសរបស់លោក។ តែអ្វីដែលលោកចង់បានពីតុលាការគឺយុត្តិធម៌ ស្អាតស្អំ ដែលគ្មានពាក់ព័ន្ធនឹងរឿងនយោបាយនិងអំពើពុករលួយ។
ជនរងគ្រោះដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ទៀតគឺលោកស៊ុំ ឫទ្ធីបានអះអាងថា អ្វី ដែលរដ្ឋាភិបាលអាចផ្តល់ជាសំណង ប្រសិនបើមានមែន វាជាការជួយដោះ ស្រាយមួយផ្នែកដល់ជនរងគ្រោះ។
លោកនិយាយថា៖«ព្រោះទោះបីជាសងប៉ុន្មានក៏វាមិនអាចទប់ទល់នឹងការបាត់បង់បានដែរ។ តែនេះជាការលើកទឹកចិត្តដល់ជនរងគ្រោះ»។
ក្រៅពីទាមទារឲ្យតុលាការគិតគូរពីសំណងផ្សេងៗទៀតដល់ជនរងគ្រោះ លោក ថ្លែងថា ចាំបាច់ក៏ត្រូវមានលិខិតបញ្ជាក់ថា អ្នកជាប់គុកសម័យខ្មែរក្រហមគឺជាប់ដោយគ្មានទោសកំហុស ហើយនេះក៏ជាការលើកទឹកចិត្តមួយដែរ។ លោកអះអាងថា លោកចង់បង្ហាញពិភពលោកថា រឿងការឃុំខ្លួននិងការកាប់សម្លាប់មនុស្សមិនគួរកើតមានទៀតទេ។
សាលាក្តីខ្មែរក្រហមដែលចូលរួមដោយអ.ស.ប.កំពុងកាត់ទោសមេដឹកនាំខ្មែរ ក្រហមកំពូលពីរនាក់ គឺនួន ជា បងធំទី២ និងខៀវ សំផន ប្រមុខរដ្ឋរបបខ្មែរក្រហម ពីបទឧក្រិដ្ឋកម្មជាច្រើនទាក់ទងនឹងការចោទប្រកាន់ថា ពាក់ព័ន្ធនឹងការសម្លាប់រង្គាលពលរដ្ឋខ្មែរជាង១លាន៧សែននាក់ក្នុងទសវត្សរ៍១៩៧០។
តុលាការនឹងសម្រេចផ្តល់សំណង ឬមិនផ្តល់ពេលបញ្ចប់ការកាត់ទោស។ ជនជាប់ចោទអាចត្រូវគេបង្គាប់បញ្ជាឲ្យផ្តល់សំណងឬមិនសង។ ជាមួយគ្នាដែររដ្ឋាភិបាលអាចសម្រេចផ្តល់សំណងដល់ជនរងគ្រោះតាមលទ្ធភាព និងគោលការណ៍ជាមុន ដើម្បីបញ្ចៀសឧបសគ្គពេលតុលាការចេញមានសាលក្រម៕