ភ្នំពេញ —
ការជួបចរចាកម្រិតថ្នាក់ដឹកនាំកំពូលរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិអាចនឹងកើតមានសារជាថ្មីនៅក្រោយថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា រាជធានី ខេត្តក្រុងដែលគ្រោងនឹងរៀបចំនៅថ្ងៃអាទិត្យខាងមុខនេះដើម្បីបញ្ចប់វិបត្តិនយោបាយក្រោយការបោះឆ្នោត។
លោក សុន ឆ័យ តំណាងក្រុមចរចាខាងគណបក្សសង្គ្រោះជាតិមានប្រសាសន៍ដោយមិនបញ្ជាក់ថាជំនួបគ្នានោះនឹងមានរបៀបវារៈអ្វីខ្លះទេដោយលោកគ្រាន់តែបញ្ជាក់ថាជំនួបនេះទំនងជានឹងធ្វើឡើងក្រោយការបោះឆ្នោត។
លោកបានបញ្ជាក់ថា៖ «ចាំមើលរួចក្រោយបោះឆ្នោតប្រហែលអាចមានការជួបគ្នា»។
គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាបានបន្តបែរខ្នងដាក់គ្នាក្រោយពីការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៣។
យោងតាមលទ្ធផលដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថាគណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ។ ចំណែកឯគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ។
គណបក្សសង្គ្រោះជាតិបានទាត់ចោលលទ្ធផលបោះឆ្នោតដោយសំអាងថាគណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតដោយសារការលួចបន្លំសន្លឹកឆ្នោត។ ហើយគណបក្សនេះបានបន្តធ្វើមហាបាតុកម្មនិងពហិការមិនចូលរួមប្រជុំសភារហូតមកដល់បច្ចុប្បន្ននេះ។
លោក ជាម យៀប សមាជិកក្រុមចរចាខាងគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា លោកមិនជំទាស់ការចរចាទេគឺអាស្រ័យទៅលើថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជាជាអ្នកសម្រេចតែប៉ុណ្ណោះ។
លោកសង្ឃឹមថាជំនួបលើកក្រោយនេះនឹងមានផ្លែផ្កាជាវិជ្ជមានកុំឱ្យដូចជំនួបលើកមុនៗគ្មានបានលទ្ធផលអ្វីទាំងអស់។
លោកនិយាយថា៖ «គណបក្សប្រជាជនកម្ពុជាមានសុឆន្ទៈថានឹងបើកជើងមេឃទូលាយ (Open the Sky) ឱ្យCNRP នៅពេលណាក៏បានដែរយ៉ាងណាក៏ដោយក៏ប៉ុន្តែដល់អត់មានផលគឺអស់សង្ឃឹមគឺថាខកចិត្ត»។
កាលពីខែមេសាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង លោក សម រង្ស៊ី បានសន្ទនាគ្នាតាមទូរស័ព្ទរយៈពេល៤៥នាទីដើម្បីរកវិធីសាស្ត្រទម្លុះទម្លាយភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោត។
មេដឹកនាំទាំងពីរបានឯកភាពគ្នាជាច្រើនចំណុច។ក៏ប៉ុន្តែកាលបរិច្ឆេទនៃការបោះឆ្នោតឡើងវិញហាក់បីដូចជានៅខ្វែងគំនិតគ្នានៅឡើយ។
គណបក្សប្រជាជនកម្ពុជាចង់បានកំណត់ថ្ងៃបោះឆ្នោតឡើងវិញនៅខែកុម្ភៈឆ្នាំ២០១៨។ ចំណែកឯគណបក្សសង្គ្រោះជាតិចង់បានខែកុម្ភៈឆ្នាំ២០១៦។ចំណុចមិនត្រូវគ្នាលើថ្ងៃបោះឆ្នោតឡើងវិញនេះបានធ្វើឱ្យគណបក្សគូរជម្លោះទាំងពីរនៅបន្តបែរខ្នងដាក់គ្នានៅឡើយ។
មន្ត្រីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបាននិយាយថាគណបក្សទាំងពីរបានព្រមព្រៀងគ្នារួចហើយលើការកំណែទម្រង់សមាសភាពគជបនិងអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិមានស្ថានីយទូរទស្សន៍និងវិទ្យុរបស់ខ្លួនមុននឹងគណបក្សនេះសម្រេចចូលរួមប្រជុំរដ្ឋសភា៕