ភ្នំពេញ —
មន្ត្រីសិទ្ធិមនុស្សបានបញ្ជាក់ថា ពន្ធនាគារត្រពាំងថ្លុងខេត្តកំពង់ចាមកំពុងរិតបណ្តឹងសន្តិសុខយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក ខណៈដែលក្រុមអ្នកតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភានិងក្រុមគ្រួសារជនរងគ្រោះគ្រោងទៅសួរសុខទុក្ខសកម្មជនសហជីពនិងកម្មករទាំង២៣នាក់ដែលកំពុងជាប់ឃុំនៅថ្ងៃអង្គារនេះ។
លោក អំ សំអាត ប្រធានក្រុមស៊ើបអង្កេតរបស់អង្កការសិទ្ធិមនុស្សលីកាដូបានបញ្ជាក់ថា ក្រុមអនុរក្សពន្ធនាគារជាច្រើននាក់បានបំពាក់ដោយអាវុធស្វ័យប្រវត្តិគ្រប់ដៃត្រូវបានដាក់ពង្រាយនៅជុំវិញបរិវេណពន្ធនាគារម៣ខេត្តកំពង់ចាម។
លោក បានបញ្ជាក់ទៀតថា លួសបន្លាត្រូវបានដាក់ពង្រាយជាច្រើនជាន់មុននឹងដល់ចំណុចត្រួតពិនិត្យនៅខាងក្នុងរបងពន្ធនាគារ។ លោកនិយាយថា៖ «កម្លាំងនេះ យើងអត់ដែលឃើញពីមុនមកដែលមានដាក់ច្រើនអញ្ចឹងទេ»។
មន្ត្រីអង្កការសិទ្ធិមនុស្សលីកាដូនិងមេធាវីការពារក្តីនៅថ្ងៃច័ន្ទនេះបានទៅជួបសកម្មជនសហជីពដែលរួមមានលោក វន់ ពៅនិងក្រុមកម្មករ២២នាក់ផ្សេងទៀតដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង។
លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតរបស់អង្កការលីកាដូ ត្រូវបានអនុរក្សពន្ធនាគារមិនអនុញ្ញាតឲ្យចូលទេ។ មានតែមេធាវីម្នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យចូលជួប។ ក្រុមកម្មករទាំង២៣នាក់ត្រូវបានកងសម្ថកិច្ចរបស់រដ្ឋាភិបាលបានចាប់ខ្លួនកាលពីដើមខែមករានៅក្នុងការបង្ក្រាបដោយហឹង្សាបែបបង្ហូរឈាមមួយនៅសួនឧស្សាហកម្មកាណាឌីយ៉ានិងនៅរោងចក្រយ៉ាក ជីងមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤។
តំណាងសហជីពនិងក្រុមកម្មករទាំង២៣នាក់ត្រូវចោទប្រកាន់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសារធារណៈនិងញុះញង់ឲ្យប្រើប្រាស់អំពើហឹង្សារួចហើយត្រូវបានបញ្ជូនយកទៅឃុំឃាំងនៅពន្ធនាគារម៣ខេត្តកំពង់ចាម។
លោក សុន ឆៃ អ្នកតំណាងរាស្ត្រជាប់ឆ្នោតនៅថ្ងៃអង្គារនេះដឹកនាំអ្នកតំណាងរាស្ត្រចំនួន១២រូប សមាជិកព្រឹទ្ធសភាចំនួន៦ រូបមកពីគណបក្សសង្គ្រជាតិ និងសមាជិកក្រុមគ្រួសារកម្មករទាំង២៣នាក់ទៅជួបពួកគេនៅមន្ទីរឃុំឃាំងដើម្បីស្វែងយល់ពីស្ថានភាពក្នុងពន្ធនាគារ។
លោកបាននិយាយថា៖ «នេះជាកាតព្វកិច្ចយើង យ៉ាងហោចណាស់យើងចង់ទៅឃើញ ទៅជួបដើម្បីចង់ដឹងមើលថាតើស្ថានភាពពួកគាត់យ៉ាងម៉េចហើយគាត់ស្ថិតក្នុងស្ថានភាពបែបណា។ ហើយយើងអាចយកព័តមានហ្នឹងមកធ្វើការពិចារណាតើយើងអាចជជែកជាមួយអាជ្ញាធរមានសម្ថកិច្ចយ៉ាងម៉េច»។
សំណើចូលជួបសួរសុខទុក្ខក្រុមកម្មករទាំង២៣នាក់ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារត្រពាំងថ្លុងខេត្តកំពង់ចាមរបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមកទល់ពេលនេះមិនទាន់មានការឆ្លើយតបលិខិតផ្លូវការពីនាយកដ្ឋានពន្ធនាគារនៅឡើយ។
លោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃមានប្រសាសន៍ថាលោកមិនអនុញ្ញាតឲ្យអ្នកតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភាមកពីគណបក្សសង្គ្រោះជាតិចូលជួបកម្មករទាំង២៣នាក់ទេនៅថ្ងៃអង្គារនេះ។ លោកបានបញ្ជាក់ថា លោកអនុញ្ញាតតែសមាជិកក្រុមគ្រួសារចូលជូបតែប៉ុណ្ណោះ។
នៅពេលដែលសួរថាតើមូលហេតុអ្វីបានជាលោកមិនអនុញ្ញាតឲ្យក្រុមអ្នកតំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភាមកពីគណបក្សសង្គ្រោះជាតិចូលជួប លោក គុយ ប៊ុនសន បាននិយាយយ៉ាងថា៖ «ខ្ញុំសួរ ត្រូវជាអ្វីសិន។ អ្នកឯងសួរមកខ្ញុំអ្នកឯងត្រូវជាអ្វីអ្នកហ្នឹង។ កូនគាត់ ឪគាត់ ឬក៏ជីតាគាត់»។
នៅក្នុងការបង្ក្រាបដោយអំពើហឹង្សាកាលពីដើមខែមករាយ៉ាងតិចមនុស្សប្រមាណ៥នាក់ត្រូវបានក្រុមកងសម្ថកិច្ចបាញ់សម្លាប់និងរងរបួសប្រមាន៤០នាក់។ ក្រោយពីបានបង្ក្រាបការតវ៉ារបស់ក្រុមកម្មករដើម្បីទាមទារការតម្លើងប្រាក់បៀវត្សរ៍ឲ្យបាន១៦០ដុល្លាក្នុងមួយខែ៕