ភ្នំពេញ —
កងកម្លាំងមានសមត្ថកិច្ចប្រដាប់ដោយខែលនិងដំបងឆក់នៅថ្ងៃពុធនេះបានរាំងខ្ទប់មិនឱ្យក្រុមអង្គការសង្គមស៊ីវិលដើរដង្ហែរដាក់ញត្តិទៅកាន់ស្ថានទូតដើម្បីទាមទារឱ្យដោះលែងកម្មករនិងសកម្មជនសហជីពចំនួន២៣នាក់ដែលកំពុងជាប់ឃុំឱ្យមានសេរីភាពវិញទេ។
ការរារាំងរបស់កងកម្លាំងមានសមត្ថកិច្ចមិនបណ្តាលឱ្យមានការប៉ះទង្គិចគ្នាដោយអំពើហិង្សាដូចលើកមុនៗទេ បន្ទាប់ពីក្រុមអាជ្ញាធរបានគំរាមថាទុករយៈពេលឱ្យ១៥នាទីដើម្បីរំសាយ ក្រោយមកក្រុមអង្គការសង្គមស៊ីវិលបានដកថយមកធ្វើដំណើរដាក់ញត្តិតាមរយៈម៉ូតូនិងរ៉ឺម៉កវិញ។
ក្រុមអង្គការសង្គមស៊ីវិលចំនួនជិត២០០បានដង្ហែរញត្តិទៅកាន់ស្ថានទូតនានានៅក្នុងប្រទេសកម្ពុជាដើម្បីឱ្យជួយអន្តរាគមន៍ដល់រដ្ឋាភិបាលឱ្យដោះលែងសកម្មជនសហជីពចំនួន២៣នាក់ដែលកំពុងជាប់ឃុំ។
សកម្មជនសហជីពនិងកម្មករទាំង២៣នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីដើមខែមករានេះដោយចោទប្រកាន់ពីបទបង្កឱ្យមានអំពើហិង្សានៅសួនឧស្សាហកម្មកាណាឌីយ៉ានិងតាមបណ្តោយផ្លូវជាតិលេខបួន។
ការដង្ហែរញត្តិរបស់អង្គការសង្គមស៊ីវិលកាលពីសប្តាហ៍មុនមិនមានការរារាំងពីកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលទេក៏ប៉ុន្តែបន្ទាប់ពីមានការបង្ក្រាបជាប់ៗគ្នាដោយអំពើហិង្សាទៅលើបាតុកម្មរបស់ក្រុមសហជីពនិងការតវ៉ារបស់លោកម៉ម សូណង់ដូដែលទាមទារសុំដំឡើងការផ្សាយវិទ្យុរបស់លោក កងកម្លាំងមានសមត្ថកិច្ចបានចាប់ផ្តើមរឹតបណ្តឹងតែម្តង។
អ្នកស្រីធីតា ឃឺស នាយិកាអង្គការលីលកាដែលបានដឹកនាំក្រុមអង្គការសង្គមស៊ីវិលដាក់ញត្តិនៅតាមស្ថានទូតមានប្រសាសន៍ថាការរារាំងរបស់កងកម្លាំងមានសមត្ថកិច្ចជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើសិទ្ធិពលរដ្ឋ។
លោកស្រីនិយាយថា៖ «ប៉ះពាល់ដល់ការរំលោភសិទ្ធិដែរអត់ឱ្យយើងប្រើមធ្យោបាយជើងរបស់យើង ជាជើងរបស់ម៉ែឪយើងឱ្យមក។ យើងបានសន្យាជាមួយគាត់ដែរថាយើងមិនបង្កបញ្ហាអ្វីទេ ហើយឱ្យទុកចិត្តនៅលើយើង។ អញ្ចឹងយើងអាចចាប់ផ្តើមថាទុកចិត្តគ្នាសិនទៅ»។
កងកម្លាំងមានសមត្ថកិច្ចមិនបានផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកកាសែតពាក់ព័ន្ធនឹងការរារាំងនេះទេដោយគ្រាន់តែនិយាយតាមឧគ្ឃោសនស័ព្ទបំពងសំឡេងថាពួកគេមិនអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិលទាំងនោះដើរហែរក្បួនទេដោយសារតែប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
មន្ត្រីម្នាក់បានបញ្ជាថា៖ «មានការចង់ដាក់ញត្តិអីមេត្តាឡើងយានជំនិះឬរ៉ឺម៉កម៉ូតូ បើកាលណាបងប្អូនយើងហែរក្បួនដោយថ្មើរជើងគឺបង្កដល់ការបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយនៅលើទ្រូងផ្លូវ។ដូច្នេះគឺអាជ្ញាធរមានសមត្ថកិច្ចមិនអនុញ្ញាតឱ្យដើរហែរក្បួនដោយថ្មើរជើងទេ»។
លោក សឿង សារឿន នាយកប្រតិបត្តិនៃគណៈកម្មាធិការ សហប្រតិបត្តិការដើម្បីកម្ពុជាបានសម្តែងការសោកស្តាយដែលការដង្ហែរញត្តិត្រូវបានរារាំងពីកងកម្លាំងមានសមត្ថកិច្ច។
លោកនិយាយថា៖ «សម្រាប់យើងគិតថាវាជាការបិទសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជាដែលរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជាគាត់បានលើកទឹកចិត្តនិងលើកកម្ពស់សិទ្ធិសេរីភាពរបស់ប្រជាជន»។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះបានបន្តដាក់ញត្តិនៅតាមស្ថានទូតចំនួន៧ដែលជាការដង្ហែរញត្តិចុងក្រោយក៏ប៉ុន្តែនៅតាមស្ថានទូតនីមួយៗកងកម្លាំងមានសមត្ថកិច្ចបានតាមឃ្លាំមើលសកម្មភាពអង្គការសង្គមស៊ីវិលទាំងនោះតែគ្មានការប៉ះទង្គិចគ្នាទេ៕