ភ្នំពេញ —
អង្គការឃ្លាំមើលការរំលោភសិទ្ធិអ្នកកាសែតចំនួនពីរគឺអង្គការFreedom House ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកនិងអង្គការReporters Without Borders មានទីតាំង នៅទីក្រុងប៉ារីសប្រទេសបារាំង បានថ្កោលទោសយ៉ាងម៉ឺងមាត់ ចំពោះការបង្ក្រាបដោយអំពើហិង្សាប្រឆាំងនឹងលោកម៉ម សូណង់ដូ នាយកស្ថានីយវិទ្យុសំបុកឃ្មុំ។
ឆ្លើយតាមសារអេឡិកត្រូនិកឬអ៊ីមែលជាមួយនឹងVOAសំឡេងសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះអង្គការ Reporters Without Borders បានវាយប្រហារយ៉ាងធ្ងន់ៗចំពោះការបង្ក្រាបលើក្រុមបាតុករដែលឈរតវ៉ាដោយសន្តិវិធីដែលដឹកនាំដោយលោក ម៉ម សូណង់ដូ។
អង្គការនេះបាននិយាយថាយើងសូមថ្កោលទោសយ៉ាងម៉ឺងមាត់ចំពោះអំពើហិង្សាប្រឆាំងនឹងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានដែលទាមទារក្នុងការផ្តល់មធ្យោបាយផ្សព្វផ្សាយព័ត៌មានដោយសេរីដល់ប្រជាពលរដ្ឋរបស់ខ្លួន។
អង្គការដដែលបានចាត់ទុកថាប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសក្នុងតំបន់ដែលខ្វះតម្លាភាពក្នុងការផ្តល់ហ្រ្វេកង់និងបញ្ញត្តិច្បាប់លើប្រព័ន្ធផ្សព្វផ្សាយនិងបានទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់ក្នុងការប្រព្រឹត្តទង្វើរាំងខ្ទប់គោលនយោបាយរបស់ខ្លួនរបៀបនេះតទៅទៀត។
កាលពីថ្ងៃច័ន្ទម្សិលមិញនេះ កងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលជាច្រើនរយនាក់ប្រដាប់ដោយអាវុធខែល ដំបងឆក់ និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបានមកវាយបង្ក្រាបដោយអំពើហិង្សាមួយប្រឆាំងនឹងការតវ៉ាដោយសន្តិវិធីនៅពីមុខក្រសួងព័ត៌មានដែលដឹកនាំដោយលោក ម៉ម សូណង់ដូ។
ការវាយបង្ក្រាបដោយមិនរើសមុខទៅលើក្រុមអ្នកកាសែត បាតុករ ព្រះសង្ឃនិងអង្គការសង្គមស៊ីវិលពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចបានបណ្តាលឱ្យមានមនុស្សដួលសន្លប់និងរងបួសយ៉ាងធ្ងន់ធ្ងរប្រមាណ៩នាក់ក៏ប៉ុន្តែលោកម៉ម សូណង់ដូមិនបានរងរបួសក្នុងហេតុការណ៍នោះទេ។
លោកស្រី កាលីន កាលីកា អ្នកស្រាវជ្រាវជាន់ខ្ពស់និងជានាយកគ្រប់គ្រងផ្នែកសារព័ត៌មាននៃអង្គការការពារសិទ្ធិមនុស្សនិងសេរីភាពដ៏ធំមួយរបស់ស.រ.អាហៅថាFreedom House បានបញ្ជាក់ថាលោកម៉មសូណង់ដូគឺជាបុគ្គលសំខាន់ម្នាក់ក្នុងផ្នែកសារព័ត៌មាន ហើយកន្លងមកគាត់គឺជាគោលដៅមួយរបស់ក្រុមអាជ្ញាធរ។
លោកស្រីបានបញ្ជាក់ថា៖
«អញ្ចឹងវាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេដែលថាគាត់ក្លាយជាមុខសញ្ញារបស់គេ។ ដូចដែលអ្នកដឹងហើយថាគាត់ធ្លាប់ប្រឈមនឹងសំពាធនយោបាយ ការគំរាមកំហែង និង ត្រូវបានគេកាត់ទោសពីរឆ្នាំមុនពីបទបង្កឲ្យមានការបះបោរ»។
លោកស្រីបានបន្ថែមទៀតថា៖
«ការគ្រប់គ្រងការផ្សព្វផ្សាយព័ត៌មានគឺនៅតែស្ថិតនៅក្រោមអាជ្ញាធររបស់រដ្ឋស្ទើរតែទាំងស្រុង បើទោះបីជាមានស្ថានីយ៍មួយចំនួនមានឯករាជ្យភាពក៏ដោយ។ ការតវ៉ាលើកនេះគឺជាការព្យាយាមឲ្យផ្នែកប្រព័ន្ធផ្សព្វផ្សាយមានការបើកចំហជាងមុន។ អញ្ចឹង វាជាបញ្ហាសំខាន់ តែជាក់ស្តែងរដ្ឋាភិបាលពិតជាគ្មានចំណាប់អារម្មណ៍នឹងដោះស្រាយបញ្ហានេះទេហើយនឹងការបើកចំហឲ្យទូលាយលើវិស័យសារព័ត៌មាន»។
លោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ផៃ ស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបានទេដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័តមានបានបញ្ជាក់ថាការបង្ក្រាបនេះបានប៉ះពាល់ទៅលើសេរីភាពការបញ្ចេញមតិនិងសេរីភាពសារព័ត៌មាន។
លោកនិយាយថា៖
«ការវាយប្រហារទៅលើបាតុករអហិង្សា។ តើការធ្វើហ្នឹងវាសមរម្យដែរឬអត់។ តើគេគិតថាការធ្វើនេះរួចខ្លួនដែរឬអត់?»។
លោក បានបញ្ជាក់ទៀតថាឥឡូវនេះទាំងអង្គការសិទ្ធិមនុស្សក្នុងស្រុកក៏ដូចជាអង្គការសិទ្ធិមនុស្សអន្តរជាតិកំពុងចាំឃ្លាំមើលយ៉ាងជិតដិត។ដូច្នេះដល់ដំណាក់កាលណាមួយគេនឹងធ្វើការវែកញែកនូវទោសកំហុសដែលពួកអាជ្ញាធរដែលបានប្រព្រឹត្តចំពោះប្រជាពលរដ្ឋកន្លងមកនេះ៕