ភ្នំពេញ —
មេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោកសម រង្ស៊ី និង លោក កឹម សុខា នៅថ្ងៃច័ន្ទនេះបានវិលត្រឡប់មកកាន់មាតុប្រទេសវិញក្នុងថ្ងៃតែមួយក្រោយពីបានបំពេញទស្សនកិច្ចរយៈពេលជិតមួយសប្តាហ៍នៅឯបរទេស។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានទៅបំពេញទស្សនកិច្ចនៅសហគមន៍អឺរ៉ុប ស្របពេលដែលលោក កឹម សុខា អនុប្រធានគណបក្សបានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកដើម្បីស្វះស្វែងរកការគាំទ្រក្រោយការបោះឆ្នោត។
មេដឹកនាំគណបក្សទាំងពីរមានសុទិដ្ឋិនិយមថាប្រជាពលរដ្ឋនៅឯក្រៅប្រទេសក៏ដូចជាសហគមន៍អន្តរជាតិបានយល់ច្បាស់ពីជំហររបស់គណបក្សសង្គ្រោះជាតិនិងតាមឃ្លាំមើលនូវសកម្មភាពយ៉ាងយកចិត្តទុកដាក់នៅក្នុងការតស៊ូដោយអហិង្សារបស់គណបក្ស។
ការវិលត្រឡប់ពីបរទេសរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីររូបបានកើតមានឡើងមួយថ្ងៃមុនពេលដែលប្រទេសកម្ពុជាគ្រោងនឹងប្រារព្វទិវាសិទ្ធិមនុស្សអន្តរជាតិ។
គណបក្សសង្គ្រោះជាតិគ្រោងនឹងចូលរួមគោរពទិវាសិទ្ធិមនុស្សអន្តរជាតិដែលគ្រោងធ្វើឡើងនៅទីលានប្រជាធិបេតយ្យហើយក្រោយមកមេដឹកនាំរបស់គណបក្សទាំងពីរនឹងចេញដំណើរទៅខេត្តសៀមរាបដើម្បីធ្វើមហាបាតុកម្មដោយសន្តិវិធីនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបមុនពេលដែលគណបក្សនេះចាប់ផ្តើមបាតុកម្មជារៀងរាល់ថ្ងៃអាទិត្យនៅទីលានប្រជាធិបតេយ្យ។
ក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យធ្វើពិធីជួបប្រជុំរបស់គណបក្សសង្គ្រោះជាតិតែមិនអនុញ្ញាតឱ្យគណបក្សនេះហែរក្បួនទាំងនៅក្នុងទីក្រុងភ្នំពេញនិងខេត្តសៀមរាប។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់ក្រុមអ្នកកាសែតនៅឯព្រលានយន្តហោះភ្នំពេញអន្តរជាតិថាក្បួនបាតុកម្មនៅតែហែរមិននៅនឹងមួយកន្លែងទេ។
លោកនិយាយថា៖«យើងនៅតែហែរពីព្រោះយើងបានជម្រាបជូនទៅអាជ្ញាធរហើយ។ហើយអាជ្ញាធរមានកាតព្វកិច្ចត្រឹមតែធ្វើយ៉ាងណាដើម្បីការពារសុវត្តិភាពជូនដល់បាតុករហើយយើងនិងធ្វើការងារទៅតាមអ្វីដែលយើងមានគ្រោងទុក»។
គណបក្សសង្គ្រោះជាតិក្រោយពីបានចូលរួមទិវាសិទ្ធិមនុស្សអន្តរជាតិ។គណបក្សនេះគ្រោងនឹងធ្វើមហាបាតុកម្មដោយសន្តិវិធីក្នុងខេត្តសៀមរាប ព្រះវិហារ កំពង់ធំនិងធ្វើជារៀងរាល់សប្តាហ៍នៅក្នុងទីក្រុងភ្នំពេញដើម្បីទាមទារបង្កើតគណៈកម្មការស្វែងរកការពិតក្រោយពីការបោះឆ្នោត។
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិក៏បានបញ្ជាក់ប្រាប់អ្នកកាសែតថា ទឹកចិត្តប្រជាពលរដ្ឋខ្មែរនៅឯក្រៅប្រទេសមិនខុសពីទឹកចិត្តប្រជាពលរដ្ឋនៅក្នុងប្រទេសទេគឺចង់ឱ្យមានការផ្លាស់ប្តូរនិងចង់ឱ្យប្រទេសយើងបានស្គាល់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
លោកនិយាយថា៖ «គេនិងរកដំណោះស្រាយគេឃើញថាស្រុកយើងមានវិបត្តិធ្ងន់ធ្ងរណាស់សូម្បីតែប្រទេសចិនដែលជាមិត្តដ៏សំខាន់នៃប្រទេសកម្ពុជាគឺជំរុញឱ្យមានការដោះស្រាយនយោបាយឱ្យបានឆាប់»។
មានអ្នកគាំទ្ររាប់រយនាក់បានមកព្រលានយន្តហោះដើម្បីទទួលស្វាគមន៍មេដឹកនាំគណបក្សទាំងពីរក្នុងពេលដែលបានវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ក៏ប៉ុន្តែមេដឹកនាំគណបក្សទាំងពីរមិនបានមកតាមជើងយន្តហោះជាមួយគ្នាទេគឺបានមកខុសគ្នាប្រមាណបីម៉ោងតែប៉ុណ្ណោះ។
«អរគុណណាស់បានអញ្ជើញមក! សប្បាយណាស់។ ស្អែកចូលរួមទេ?»។
កំពុងតែថតយករូបភាពនូវសកម្មភាពលោកសម រង្ស៊ី ដើរស្វាគមន៍ប្រជាពលរដ្ឋតាមដងផ្លូវ។ ស្រ្តីមួយរូបរស់នៅក្នុងទីក្រុងភ្នំពេញបានបញ្ចេញទស្សនៈថា៖ «ដូចជាសត្វនៅក្នុងអណ្តូង។ អើតកមកគេកាត់ក។អញ្ចឹងខ្ញុំជាប្រជាពលរដ្ឋខ្ញុំចង់សម្តែងឆន្ទៈរបស់ខ្ញុំ។ ខ្ញុំចង់បញ្ចេញមតិរបស់ខ្ញុំដើម្បីឱ្យប្រជាពលរដ្ឋទូទាំងប្រទេសងើបឈរឡើង ងើបឡើងចាប់ពីពេលនេះ ម៉ោងនេះខែនេះទៅគឺដល់ហើយស្អែកថ្ងៃទី១០ធ្នូ។ ថ្ងៃដែលយើងទាមទារសិទ្ធិប្រជាពលរដ្ឋទាំងអស់»។
គណបក្សសង្គ្រោះជាតិនិងអង្គការសង្គមស៊ីវិលនៅថ្ងៃអង្គារស្អែកនេះគ្រោងនឹងដង្ហែរញត្តិទៅអគាររដ្ឋសភាដែលជាផ្នែកមួយការទាមទារចំពេលទិវាសិទ្ធិមនុស្សអន្តរជាតិ។ ស្របពេលជាមួយគ្នាដែររដ្ឋាភិបាលក៏បានរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិនៅស្តាតអូឡាំពិកនិងកន្លែងកម្សាន្តកោះពេជ្រ៕