វ៉ាស៊ីនតោន —
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានយកថ្ងៃអង្គារទី៥ខែវិច្ឆិកាកំណត់ជួបប្រជុំឡើងវិញបន្ទាប់ពីអាក់ខានអស់ជាយូរដើម្បីរកវិធីទម្លុះទម្លាយការជាប់គាំងនយោបាយដែលមានរយៈពេលជាងបីខែមកនេះ។
មន្ត្រីគណបក្សទាំងពីរបញ្ជាក់ថាការជួបប្រជុំនេះធ្វើឡើងនៅត្រឹមកម្រិតក្រុមការងារបច្ចេកទេសតែប៉ុណ្ណោះមុននឹងថ្នាក់ដឹកនាំរបស់ពួកគេជួបប្រជុំគ្នានាពេលក្រោយ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិនិងជាតំណាងមួយរូបក្នុងការចរចានោះបានបញ្ជាក់ថារបៀបវារៈជាក់ស្តែងគឺនឹងត្រូវកំណត់នៅពេលដែលភាគីទាំងពីរជួបគ្នា។ លោកបានបន្ថែមថា គណបក្សសង្គ្រោះជាតិរក្សាជំហររបស់ខ្លួនចង់ឱ្យមានការប្រជុំបើកចំហរជាសាធារណៈដើម្បីឱ្យប្រជាពលរដ្ឋបានដឹងចំពោះដំណើរការនៃការចរចាប៉ុន្តែខាងគណបក្សប្រជាជនយល់ថាដោយសារតែក្រុមការងារបច្ចេកទេសក៏សុំកុំអាលបង្ហាញជាសាធារណៈសិន។
លោកយឹម សុវណ្ណបញ្ជាក់ថា៖ «ហើយគណបក្សសង្គ្រោះជាតិថាហ្នឹងធ្វើម៉េចទេដើម្បីឱ្យដំណើរការទៅមុខបានឥឡូវយើងប្រជុំសិនទៅប៉ុន្តែក្នុងការប្រជុំហ្នឹងគណបក្សសង្គ្រោះជាតិសុំស្នើថា ប្រសិនបើមានការប្រជុំកំពូលសុំធ្វើយ៉ាងម៉េចដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋលោកបានដឹងអំពីដំណើរការនៃការប្រជុំកុំឱ្យមានអ្នកខ្លះដែលពីមុនមកលើកឡើងអញ្ចេះលើកឡើងអញ្ចុះវាធ្វើការឱ្យមានការភ័ន្តច្រឡំវាធ្វើឱ្យព័ត៌មាននោះ វាមិនច្បាស់លាស់ទៅដល់ម្ចាស់ឆ្នោតអញ្ចឹងដើម្បីជៀសវាងកុំឱ្យនិយាយអញ្ចេះនិយាយអញ្ចុះយើងធ្វើជាសាធារណៈទៅដើម្បីប្រជាពលរដ្ឋបានដឹង»។
គណបក្សនយោបាយទាំងពីរបានជួបប្រជុំគ្នាជាច្រើនលើកក្នុងពេលកន្លងមកប៉ុន្តែមិនបានសម្រេចលទ្ធផលធំដុំអ្វីទេដែលនាំឱ្យគណបក្សសង្គ្រោះជាតិចេញមកធ្វើបាតុកម្មតវ៉ាជាច្រើនលើកនិងធ្វើយុទ្ធនាការអន្តរជាតិដើម្បីកុំឱ្យសហគមន៍អន្តរជាតិទទួលស្គាល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិឃោសនាការនិងព័ត៌មានរបស់រដ្ឋសភាជាតិនិងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថាការជួបប្រជុំនឹងធ្វើនៅវិមានរដ្ឋសភាជាតិនៅម៉ោង៩ព្រឹកហើយរបៀបវារៈគឺផ្តោតលើការកែទម្រង់ប្រព័ន្ធបោះឆ្នោត៖
«ខ្ញុំគិតថាកែទម្រង់ដែលយើងត្រូវដោះស្រាយជាបច្ចេកទេសមុនគឺការបោះឆ្នោតគឺជាបញ្ហាដែលយើងបានសម្រេចជាមួយគ្នារួចហើយនៅក្នុងកិច្ចប្រជុំថ្ងៃទី១៦កញ្ញាកន្លងទៅថាភាគីទាំងពីរបានយល់ព្រមជាមួយគ្នាមើលការកែទម្រង់ឡើងវិញអំពីយន្តការនៃការបោះឆ្នោតទាំងមូល»។
ក្រោយពីការបោះឆ្នោតជាតិថ្ងៃទី២៨ខែកក្កដា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទទួលបានអាសនៈចំនួន៦៨ រីឯគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ីនិងលោកកឹម សុខាទទួលបានអាសនៈចំនួន៥៥នៅក្នុងសភាដែលមានអាសនៈចំនួន១២៣។ នេះបើតាមការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ប៉ុន្តែគណបក្សសង្គ្រោះជាតិប្រកាសថាខ្លួនទទួលបានរហូតដល់៦៣អាសនៈហើយបើមិនមានការគៃបន្លំសន្លឹកឆ្នោតហើយនឹងបាត់ឈ្មោះអ្នកបោះឆ្នោតទេខ្លួនអាចនឹងទទួលបានអាសនៈច្រើនជាងនេះទៀត។
គណបក្សប្រឆាំងបានទាមទារឱ្យមានការកែទម្រង់ប្រព័ន្ធបោះឆ្នោតរួមទាំងរំលាយចោលថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែរហើយអនុវត្តតាមអនុសាសន៍របស់អង្គការសហប្រជាជាតិនិងសហគមន៍អឺរ៉ុបដែលបានចេញក្នុងពេលមុនការបោះឆ្នោតជាតិ។
លោកឈាង វុនមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនបានបន្ថែមទៀតថា៖ «យើងធ្វើតាមសំណូមពរទាំងអស់ហ្នឹងដើម្បីលើកយកមកពិភាក្សាគ្នាប៉ុន្តែការស្នើលម្អិតដែលត្រូវធ្វើយ៉ាងម៉េចយ៉ាងម៉េចនុះត្រូវតែអនុវត្តទាំងអស់ទេ។ យើងត្រូវយកម្តងមួយៗយកមកមើលថាកន្លែងណាខ្លះដែលអាចអនុវត្តបានកន្លែងណាខ្លះដែលត្រូវកែទម្រង់ ។ល។ និង។ល។»
ប្រតិភូគណបក្សសង្គ្រោះជាតិមានសមាសភាពប្រាំរូបគឺលោកស៊ុន ឆៃ លោក អេង ឆៃអ៊ាង លោកយឹម សុវណ្ណ លោកកួយ ប៊ុនរឿន និងលោកយ៉ែម បុញ្ញឫទ្ធិប៉ុន្តែគណបក្សប្រជាជនកម្ពុជានឹងមានសមាសភាពដដែលដែលដឹកនាំដោយលោក ព្រំ សុខា៕