ភ្នំពេញ —
ក្នុងខណៈពេលដែលថ្នាក់ដឹកនាំកំពូលនៃសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាបង្ហាញពីជំហរចូលរួមតុចរចាសារជាថ្មីដើម្បីដោះស្រាយភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោត មេដឹកនាំគណបក្សសង្គ្រោះជាតិបានព្រមានថានឹងមានមហាបាតុកម្មសារជាថ្មីដើម្បីទាមទាររកយុត្តិធម៌សម្រាប់ម្ខាស់ឆ្នោត។
មហាបាតុកម្មដែលគណបក្សសង្គ្រោះជាតិគ្រោងដឹកនាំធ្វើជាថ្មីនោះមិនមែននៅក្នុងទីក្រុងភ្នំពេញដូចពេលមុនៗទេ គឺនៅក្នុងទីក្រុងតាខ្មៅ ខេត្តកណ្តាលដែលនៅមិនឆ្ងាយប៉ុន្មានពីគេហដ្ឋានដ៏ធំស្កឹមស្កៃមួយផ្សេងទៀតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅវិញ។
ថ្លែងទៅកាន់អ្នកគាំទ្រគណបក្សជាច្រើនរាប់រយនាក់ នៅពេលដែលគណបក្សសង្គ្រោះជាតិបានបើកសម្ភោធទីស្នាក់ការគណបក្សជាលើកតំបូងក្នុងខេត្តកណ្តាល លោក កឹម សុខា អនុប្រធានគណបក្សបានកៀងគរឲ្យប្រជាពលរដ្ឋចូលរួមធ្វើមហាបាតុកម្មសារជាថ្មីនៅក្នុងខេត្តកណ្តាលដើម្បីទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោត។
លោកកឹម សុខា មិនបានបញ្ជាក់ថា ការធ្វើមហាបាតុកម្មសារជាថ្មីនេះនឹងធ្វើនៅពេលណាទេ។ តែលោកឲ្យប្រជាពលរដ្ឋត្រៀមខ្លួនចូលរួមធ្វើមហាបាតុកម្មដ៏ធំនេះនៅក្នុងខេត្តកណ្តាលម្តងវិញ។
«អាចធ្វើមហាបាតុកម្មនៅទីផ្សារតាខ្មៅក៏បាន ទៅមាត់ទន្លេក៏បាន ពីព្រោះនៅទីនេះខ្ញុំជឿថាជម្រករបស់មេផ្តាច់ការនៅក្បែរនេះ»។
ការព្រមានពីការដឹកនាំធ្វើមហាបាតុកម្មសារជាថ្មីរបស់គណបក្សសង្គ្រោះជាតិបានកើតមានឡើងក្នុងពេលដែលក្រុមការងារបច្ចេកទេសនៃគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិគ្រោងនិងជូបចរចាគ្នានៅថ្ងៃទី៥ខែវិច្ឆកានេះ។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងថាលោកមិនជំទាស់នឹងការដឹកនាំធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិទេ ក៏ប៉ុន្តែលោកទទួចឲ្យការធ្វើមហាបាតុកម្មនេះត្រូវគោរពច្បាប់ដើម្បីចៀសវាងការប៉ះទង្គិច។
«បាទយើងអនុវត្តតាមច្បាប់បាតុកម្មជាធរមានទៅគាត់ ត្រូវដាក់ពាក្យស្របច្បាប់នៅសាលាខេត្តកណ្តាលទៅ។ អនុវត្តដូចដែលអ្វីដែលគាត់បានធ្វើនៅសាលារាជធានីភ្នំពេញយើងទៅ»។
គណបក្សសង្គ្រោះជាតិបានដឹកនាំធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យចំនួនបីលើករួចមក ហើយព្រមទាំងដាក់ញត្តិដែលមានស្នាមផ្តិតមេដៃប្រជាពលរដ្ឋប្រមាណជាង២លាននាក់ទៅការិយាល័យអង្កការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និង ស្ថានទូតនានាប្រចាំទីក្រុងភ្នំពេញដើម្បីទាមទាររកយុត្តិធម៌ក្រោយការបោះឆ្នោត។
គណបក្សនេះបានប្រកាសថានឹងប្រមូលស្នាមផ្តិតមេដៃឲ្យបានរហូតដល់ជាង៣លាន៥សែននាក់ដើម្បីបង្ហាញថាប្រជាពលរដ្ឋមិនសុខចិត្តនិងលទ្ធផលនៃការបោះឆ្នោតនេះទេ។
យោងតាមលទ្ធផលផ្លូវការណ៍ដែលប្រកាសដោយគ.ជ.ប.បានឲ្យដឹងថាគណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ គណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនៅថ្ងៃសុក្រនេះនៅពេលដែលលោកបានចូលរួមបើកសម្ភោធទីស្នាក់ការគណបក្សនៅក្នុងខេត្តកណ្តាលថាប្រជាពលរដ្ឋមិនសុខចិត្តនៅលទ្ធផលដែលបានមកដោយសារការលួចបន្លំនេះទេ។ ហើយលោកប្តេជ្ញាថានឹងទាមទាររកយុត្តិធម៌ជួនម្ចាស់ឆ្នោតឲ្យទាល់តែបាន៕