ភ្នំពេញ —
វិទ្យាស្ថានប៉ាស្ទ័ក្នុងទីក្រុងភ្នំពេញបានបើកសម្ពោធប្រើប្រាស់អគារស្រាវជ្រាវជំងឺឆ្លងប្រចាំតំបន់អាស៊ីមួយនៅថ្ងៃអង្គារនេះ។ ដែលអគារនេះនឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវជំងឺឆ្លងដ៏សំខាន់មួយក្នុងតំបន់។
អគារនេះនឹងបំពាក់ដោយឧបករណ៍ថ្មីៗ ដែលនិងអាចជួយពង្រឹងបន្ថែមសមត្ថភាពរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងស្ថាប័នស្រាវជ្រាវបារាំងថ្នាក់តំបន់ ក្នុងកិច្ចការស្រាវជ្រាវ ដែលនឹងផ្តល់ប្រយោជន៍ដល់ក្រសួងសុខាភិបាលកម្ពុជា និងក្រសួងកសិកម្មផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងក្នុងទីក្រុងភ្នំពេញ។
លោកស្រីបារ៉េ ស៊ីនូសស៊ី Barre' Sinoussi ជ័យលាភីណូបែលផ្នែកវេជ្ជសាស្ត្រ បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកក្រោយពីពិធីសម្ពោធន៍នោះថា មជ្ឈមណ្ឌលស្រាវជ្រាវថ្នាក់តំបន់នៅអាស៊ីនេះនឹងផ្តល់ឱកាសឲ្យប្រទេសនានាអាចចូលរួមស្រាវជ្រាវអំពីជំងឺឆ្លងរួមគ្នា។
«វាពិតជាគំរូដ៏ល្អមួយ ដែលឃើញថា មានស្ថាប័នជាច្រើន ពិតជាអាចធ្វើការជាមួយគ្នា។ ឥឡូវនេះមាននៅកម្ពុជា ហើយបើកចំហដល់ប្រទេសដទៃទៀតក្នុងថ្នាក់តំបន់ដែលចង់ចូលរួម»។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងបញ្ជាក់ថា មជ្ឈមណ្ឌលស្រាវជ្រាវជំងឺឆ្លងនេះនឹងអនុញ្ញាតឲ្យមានការទទួលអ្នកស្រាវជ្រាវនិងបណ្តុះបណ្តាលអ្នកស្រាវជ្រាវកម្ពុជា ក៏ដូចជាអ្នកស្រាវជ្រាវក្នុងអនុតំបន់ដែលបំពេញការងារលើជំងឺឆ្លង ឬជំងឺឆ្លងដែលកើតឡើងវិញ។
មួយវិញទៀត មជ្ឈមណ្ឌលនេះក៏នឹងផ្តល់ឱកាសដល់ក្រុមអ្នកស្រាវជ្រាវពីបរទេស ដើម្បីធ្វើការផ្លាល់ប្តូរចំណេះដឹង និងបទពិសោធន៍រវាងគ្នាផងដែរ។
ប្រទេសកម្ពុជាជាប្រទេសមួយដែលមានប្រព័ន្ធសុខាភិបាលអន់ថយ។ ការវិភាគសញ្ញាណមេរោគសំខាន់ៗមួយចំនួន នាពេលកន្លងមក ត្រូវធ្វើនៅវិទ្យាស្ថានប៉ាស្ទ័រនៅក្រៅប្រទេស។
លោកវ៉ាងសង់ ដឺប៊ែល (Vincent Deubel) នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានប្រសាសន៍ថា ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវថ្នាក់តំបន់នៅអាស៊ីនេះគឺជាគំនិតបង្កើតថ្មីបំផុតនៅលើពិភពលោក។
«វាជាគំនិតបង្កើតថ្មីបំផុតនៅលើពិភពលោក ដែលមានស្ថាប័នថ្នាក់តំបន់ជាច្រើនសហការគ្នា និងចែករំលែកចំណេះដឹង និងការស្រាវជ្រាវ និងការសហការគ្នាជាមួយរដ្ឋាភិបាលនៃប្រទេសនីមួយៗ ដែលស្ថិតក្នុងថ្នាក់តំបន់នោះ»។
លោកបន្តថា កម្ពុជាជាប្រទេសដែលប្រឈមនឹងជំងឺឆ្លង និងការលេចឡើងនូវមេរោគថ្មី។ ហើយលទ្ធភាពនៃការស្រាវជ្រាវនៅកម្ពុជា នៅមានកម្រិត ទាំងផ្នែកធនធាន និងអ្នកស្រាវជ្រាវ។ ដូច្នេះហើយមជ្ឈមណ្ឌលស្រាវជ្រាវថ្នាក់តំបន់នៅអាស៊ីនេះនឹងផ្តល់ឱកាសដល់អ្នកវិទ្យាសាស្ត្រវ័យក្មេងកម្ពុជាពង្រឹងចំណេះដឹង និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងនៅកម្ពុជាឲ្យបានកាន់តែប្រសើរ។
លោកលី សុវណ្ណ អនុប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាលហៅការបើកមជ្ឈមណ្ឌលស្រាវជ្រាវថ្នាក់តំបន់នៅអាស៊ីនៅកម្ពុជាថា ជាមោទនភាពមួយសម្រាប់កម្ពុជា។ លោកបន្តថា មជ្ឈមណ្ឌលនេះនឹងអនុញ្ញាតឲ្យកម្ពុជាមានសមត្ថភាពធ្វើការពិនិត្យរោគសញ្ញានៃមេរោគឆ្លងនានាបានភាពទាន់ពេលវេលា។
«កាលពីមុនយើងត្រូវផ្ញើរសំណាកទៅបរទេសដើម្បីឲ្យគេពិនិត្យបញ្ជាក់បន្ថែម តែពេលនេះយើងមានផ្ទាល់ខ្លួន។ អញ្ចឹងយើងពិនិត្យដោយខ្លួនឯងនៅកម្ពុជាយើង»។
លោកលី សុវណ្ណរំពឹងទុកថា មជ្ឈមណ្ឌលស្រាវជ្រាវថ្នាក់តំបន់នេះនឹងផ្តល់ឱកាសឲ្យនិស្សិតកម្ពុជាទទួលបានចំណេះដឹងនិងបច្ចេកទេសនិងឧបករណ៍ផ្សេងៗនៅពេលអនាគត៕