ភ្នំពេញ —
ក្រុមប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលនៅប្រទេសកម្ពុជាបានទទូចនៅថ្ងៃសុក្រនេះឲ្យរដ្ឋាភិបាលប្រទេសឡាវផ្អាកការសាងសង់ទំនប់វារីអគ្គិសនីដុនសាហុង (Don Sahong) ជាបន្ទាន់ ដោយសំអាងថាទំនប់វារីអគ្គិសនីកម្រិត២៦០មេហ្គាវ៉ាត់នេះនឹងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធបរិស្ថាននិងជីវភាពពួកគេយ៉ាងធ្ងន់ធ្ងរ។
សំណើនេះធ្វើឡើងស្របពេលដែលប្រទេសឡាវត្រូវគេដឹងថាគ្រោងនឹងសាងសង់ទំនប់វារីអគ្គិសនីនេះនៅខែវិច្ឆិកានេះឬនៅឆ្នាំ២០១៤។
ទំនប់នេះស្ថិតនៅភាគខាងត្បូងប្រទេសឡាវនិងចម្ងាយត្រឹមតែពីរគីឡូម៉ែត្រតែប៉ុណ្ណោះពីប្រទេសកម្ពុជាហើយគឺជាទំនប់វារីអគ្គិសនីនៅផ្នែកខាងលើទន្លេមេគង្គដែលកៀកនឹងប្រទេសកម្ពុជាជាងគេបំផុត។
លោកឈិត សំអាត នាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) បានឲ្យដឹងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃនេះថា ទំនប់នេះនឹងបង្កផលប៉ះពាល់ដល់ការនេសាទ ផលត្រីនិងការធ្វើកសិកម្មរបស់ប្រជាជនកម្ពុជា។
លោកថ្លែងថា៖ «យើងមានការព្រួយបារម្ភជាខ្លាំងជាពិសេសប្រទេសដែលនៅក្រោមខ្សែទឹកដូចជាកម្ពុជានេះអំពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះ»។
ទំនប់ដុនសាហុងវិនិយោគដោយក្រុមហ៊ុន Mega First Corporation របស់ប្រទេសម៉ាឡេស៊ីក្នុងតម្លៃ៣.៨០០លានដុល្លារ។
លោកឈិត សំអាត មានប្រសាសន៍ថា ទំនប់វារីអគ្គិសនីនេះនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិចចំនួន៦លាននាក់ដែលកំពុងរស់នៅជុំវិញនិងក្នុងអាងទន្លេមេគង្គដូចជាក្នុងខេត្តក្រចេះ ស្ទឹងត្រែង ខេត្តកំពង់ចាម កំពង់ឆ្នាំងនិងបណ្តាខេត្តនៅជុំវិញបឹងទន្លេសាបដូចជាសៀមរាប កំពង់ធំ បាត់ដំបង បន្ទាយមានជ័យនិងឧត្តមានជ័យជាដើម។
អ្នកស្រីប៊ូ ខាំកន ជាតំណាងសហគមន៍មកពីខេត្តស្ទឹងត្រែង។ អ្នកស្រីបានថ្លែងនៅក្នុងសន្និសីទកាសែតកាលពីព្រឹកមិញថាអ្នកស្រីព្រួយបារម្ភថាទំនប់វារីអគ្គិសនីនៅប្រទេសឡាវអាចនឹងធ្វើឲ្យប្រជាពលរដ្ឋក្នុងសហគមន៍អ្នកស្រីធ្លាក់ខ្លួនក្រ។
«ខែត្រីឡើងប្រជាពលរដ្ឋរកត្រីបានជិត១០០គីឡូក្នុងមួយថ្ងៃគឺជិតមួយលានរៀល។ តែបើខែត្រីមិនត្រូវប្រជាពលរដ្ឋអាចរកបានក្នុងមួយថ្ងៃ៣០.០០០រៀល។ បើសិនជាទំនប់កើតឡើងនឹងធ្វើឲ្យចរាចរណ៍ត្រី បម្លាស់ទីរបស់ត្រី ការបន្តពូជ ផលនេសាទថយចុះ។ ពួកខ្ញុំនឹងឈានទៅរកភាពក្រីក្រ»។
ដោយឡែកលោកសុខ ស៊ីម តំណាងសហគមន៍មកពីខេត្តក្រចេះលើកឡើងថាការសាងសង់ទំនប់វារីអគ្គិសនីដុនសាហុងនឹងប៉ះពាល់ដល់ជីវិតសត្វផ្សោតដ៏ល្បីល្បាញក្នុងខេត្តរបស់លោក។
«បើកាលណាបាត់ត្រីហើយបាត់ផ្សោតទៀត។ ផ្សោតនេះគឺជាបិតិកភណ្ឌរបស់យើងផងនិងជាអត្តសញ្ញាណជាតិរបស់យើងផង។តំបន់ខ្ញុំគឺជាតំបន់ទេសចរណ៍បានពីផ្សោត។ ខ្ញុំសង្ឃឹមថារដ្ឋាភិបាលឡាវបញ្ឈប់ការសាងសង់ហើយសិក្សាឲ្យស៊ីជម្រៅ»។
កាលពីថ្ងៃច័ន្ទរដ្ឋាភិបាលប្រទេសឡាវបានដឹកនាំគណៈប្រតិភូចម្រុះមួយមកពីប្រទេសចំនួនបួនដើម្បីធ្វើទស្សនកិច្ចទីតាំងសាងសង់ទំនប់វារីអគ្គិសនីដុនសាហុង ក្នុងនោះក៏មានគណៈប្រតិភូពីប្រទេសកម្ពុជាផងដែរ។
លោកស៊ីន នីនី អនុប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាមានប្រសាសន៍ថាគណៈប្រតិភូកម្ពុជាមិនទាន់អាចទាញការសន្និដ្ឋានបែបណាចំពោះទំនប់វារីអគ្គិសនីនេះនៅឡើយទេដោយសារតែធាទឹកធំក្នុងអាងទន្លេមេគង្គនៅពេលនេះ។
មន្ត្រីជាន់ខ្ពស់កម្ពុជាដដែលបញ្ជាក់ថាកម្ពុជាបានស្នើដល់ប្រទេសឡាវកាលពីខែតុលាឲ្យដាក់ការពិភាក្សាលើបញ្ហាសាងសង់ទំនប់វារីអគ្គិសនីដុនសាហុងនេះក្នុងក្របខណ្ឌនៃគណៈកម្មាធិការទន្លេមេគង្គទាក់ទងនឹងផលប៉ះពាល់នានា។ ប៉ុន្តែរដ្ឋាភិបាលឡាវមិនទាន់ឆ្លើយតបនៅឡើយទេ។
«ក្រសួងនិមួយៗកំពុងពិនិត្យឯកសារដែលលេខាធិការដ្ឋានមេគង្គអន្តរជាតិផ្ញើមក។ ហើយគណៈកម្មាធិការមេគង្គអន្តរជាតិនឹងផ្ញើយោបល់មកគណៈកម្មាធិការជាតិទន្លេមេគង្គជាតិកម្ពុជាដើម្បីធ្វើការបូកសរុបថាតើផលប៉ះពាល់ខាងត្រីយ៉ាងណា ខាងបរិស្ថានយ៉ាងណា ជលសាស្ដ្រ ខាងសង្គមសេដ្ឋកិច្ចឲ្យគ្រប់ជ្រុងជ្រោយ។ យើងមានក្រុមការងាររួចហើយ។ ហើយផ្អែកលើកិច្ចព្រមព្រាងមេគង្គនិងនីតិវិធីនៃការប្រើប្រាស់ទឹកទំនប់ដុនសាហុងដែលស្ថិតនៅលើទន្លេមេនោះត្រូវតែដាក់ពិគ្រោះយោបល់គ្នាក្នុងក្របខណ្ឌ MRC គណៈកម្មាធិការទន្លេមេគង្គគឺកម្ពុជាស្នើឲ្យឡាវយកបញ្ហានេះមកពិភាក្សាគ្នា»។
ប្រទេសឡាវកំពុងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរី ដ៏ចម្រូងចម្រាស់លើទន្លេមេគង្គដែលប្រឆាំងតវ៉ាដោយប្រទេសវៀតណាមនិងកម្ពុជា។ ហើយនៅក្នុងពេលនេះរដ្ឋាភិបាលក្រុងវៀងច័ន្ទនឹងចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនីថ្មីមួយទៀតដែលផលប៉ះពាល់ធ្ងន់ធ្ងរអាចនឹងធ្លាក់មកលើប្រទេសកម្ពុជាជាពិសេស។
អង្គការទន្លេអន្តរជាតិ International Rivers កាលពីថ្ងៃច័ន្ទបានអធិប្បាយថា ទំនប់ដុនសាហុងនឹងបង្កឲ្យមានគ្រោះថ្នាក់ដូចទំនប់វារីអគ្គិសនីសាយ៉ាបូរីដែរ៕