ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​មន្រ្តី​ពាណិជ្ជកម្ម​ថា ​ចក្រភព​អង់គ្លេស​នឹង​មិន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ទេ​​ ​បើ​​មិន​ផ្តល់​ផល​ប្រយោជន៍​ដល់​ខ្លួន


រូបឯកសារ៖ ​លោក Liam Fox ​រដ្ឋ​មន្រ្តី​ពាណិជ្ជកម្ម​អង់គ្លេស​។
រូបឯកសារ៖ ​លោក Liam Fox ​រដ្ឋ​មន្រ្តី​ពាណិជ្ជកម្ម​អង់គ្លេស​។

ចក្រភព​អង់គ្លេស​នឹង​មិន​ចុះ​ហត្ថលេខា​លើ​កកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក​ដែល​មិន​មែន​ជា​ផល​ប្រយោជន៍​ដ៏​ល្អ​បំផុត​របស់​ខ្លួន​នោះ​ទេ ​នេះ​បើ​តាមការ​បញ្ជាក់​របស់​លោក Liam Fox ​រដ្ឋ​មន្រ្តី​ពាណិជ្ជកម្ម​អង់គ្លេស​កាល​ពី​ថ្ងៃ​សៅរ៍​។

ការ​អះអាង​នេះ​មាន​ឡើង​បន្ទាប់​ពី​ពួកមន្រ្តី​សហភាព​អឺរ៉ុប​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដោយ​សារ​បញ្ហា​ការ​យក​ពន្ធគយ​របស់​សហរដ្ឋ​អាមេរិក​លើ​ការ​នាំចូលដែក​ថែប​និង​អាលុយ​មីញ៉ូម។

​លោក Fox ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ ​BBC​ថា៖ «បើ​យើង​មិន​អាច​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​ដែល​យើង​ជឿ​ជាក់​ថា ​វា​ជា​ផល​ប្រយោជន៍​របស់​ចក្រភព​អង់គ្លេស​ទេ យើង​នឹង​មិន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទេ»។

​អត្ថាធិប្បាយ​របស់លោក ​Fox ​បាន​កើត​មាន​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ពួក​មន្រ្តី​សហភាព​អឺរ៉ុប​បញ្ជូន​ពាក្យ​បណ្តឹង​ផ្លូវការ​មួយ​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ដែល​ជាសកម្ម​ភាព​សង​សឹក​លើក​ទី១ ​រួម​មាន​លទ្ធភាព​នៃ​ការ​យក​ពន្ធគយ​ពី​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​ផង។

លោក Fox មាន​ប្រសាសន៍​ថា ​ការ​យក​ពន្ធ​គយ​នេះ​ជា​ការ​ខុស​ច្បាប់​ហើយ​ថា លោក​ស្រី​នាយក​រដ្ឋមន្រ្តី​ចក្រភព​អង់គ្លេស​ Theresa May ​នឹង​លើក​ឡើង​បញ្ហា​នេះ​នៅ​ឯ​ជំនួប​ក្រុម​ប្រទេស​៧​ដែល​ហៅ​កាត់​ថា G7 ​ដែល​ជា​ប្រទេស​មាន​សេដ្ឋ​កិច្ច​ជឿនលឿន​បំផុត​នៅ​សប្តាហ៍​ក្រោយ​ក្នុង​ប្រទេស​កាណាដា។

ការ​តាន​តឹង​ខាង​ពាណិជ្ជកម្ម​ឆ្លង​កាត់​មហា​សមុទ្រ​អាត្លង់ទិក ​និង​តំបន់​អាមេ​រិក​ខាង​ជើង​បាន​រីក​កាន់​តែ​ធំឡើង​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​យក​ពន្ធ​គយ​២៥​ភាគរយ​កាល​ពី​ថ្ងៃ​សុក្រ​លើ​ការ​នាំ​ចូល​ដែក​ថែបនិងពន្ធ​គយ​ចំនួន​១០​ភាគរយលើការនាំ​ចូល​អាលុយ​មីញ៉ូម​មក​ពី​សហភាព​អឺរ៉ុប ​កាណាដា​និងម៉ិកស៊ិក៕

XS
SM
MD
LG