ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Sanders នឹង​ចូល​រួម​ជាមួយ​លោក​ស្រី​ Clinton ​ក្នុង​ការ​ឃោសនា​នៅ​​រដ្ឋ New Hampshire


បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោក Bernie Sanders និង​លោក​ស្រី​ Hillary Clinton នៅ​ក្នុង​ការ​ជជែក​ពិភាក្សា​កាល​ពីខែ​មីនា​ នៅក្នុង​រដ្ឋ Florida។
បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោក Bernie Sanders និង​លោក​ស្រី​ Hillary Clinton នៅ​ក្នុង​ការ​ជជែក​ពិភាក្សា​កាល​ពីខែ​មីនា​ នៅក្នុង​រដ្ឋ Florida។

លោកស្រី​ Hillary Clinton​ ដែល​បាន​ត្រូវ​សន្មត​ថា​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នឹង​មាន​ការ​ប្រជុំ​ឃោសនា​បោះឆ្នោត​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ក្នុង​ក្រុង​ Portsmouth រដ្ឋ​ New Hampshire នា​ប៉ែក​ឦសាន​ស.រ.អា.។ ការ​ជួប​ជុំ​នេះនឹង​មាន​ការ​ចូល​រួម​ដោយ​លោក​ Bernie Sanders គូ​ប្រជែង​របស់​លោក​ស្រី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​ជា​សមាជិក​ព្រឹទ្ធសភា​ស.រ.អា.។

ក្រុម​អ្នកឃោសនា​បោះ​ឆ្នោត​ជូន​លោកស្រី​ Clinton ​បាន​និយាយ​ថា​ បេក្ខជន​ទាំង​ពីរ​នាក់​នេះ​នឹង​ពិភាក្សា​គ្នា​អំពី​ការ​ប្តេជ្ញា​របស់​លោក​និង​លោកស្រី​ក្នុង​ការ​កសាងជាមួយ​គ្នា​នូវ​ប្រទេស​អាមេរិក​មួយ​ដែល​ខ្លាំង​ជាង​មុន​ និង​សេដ្ឋកិច្ច​មួយ​ដែល​ដែល​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់ៗ​គ្នា​ មិន​មែន​សម្រាប់​តែ​ពួក​ជន​នៅ​កម្រិត​ខ្ពស់​ប៉ុណ្ណោះ​ទេ។

មាន​ការ​និយាយ​ស្មានៗ​ជា​ច្រើន​ថា​ លោក ​Sanders​ អាច​គាំទ្រ​លោក​ស្រី ​Clinton នៅ​ក្នុង​ការ​ប្រជុំ​នេះ។ លោក ​Sanders ​មិន​បាន​មាន​ប្រសាសន៍​ថា​ លោក​នឹង​គាំទ្រ​លោកស្រី​ Clinton ​ទេ​ ក៏​ប៉ុន្តែ​លោក​បាន​និយាយ​ប្រាប់​ពួក​អ្នកកាសែត​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ លោកស្រី​និង​លោក​នឹង​មក​ជា​មួយ​គ្នា​ហើយ​ចូរ​ចាំ​ស្តាប់​ដំណឹង​នេះ។

ការ​ប្រជុំ​ឃោសនា​នៅ​ក្នុង​រដ្ឋ​ New Hampshire​ ធ្វើ​ឡើង​ក្រោយ​ការ​ពិភាក្សា​គ្នា​ជា​ផ្លូវ​ឯកជន​បីបួន​ដង​រវាង​ក្រុម​អ្នក​គាំទ្រ​បេក្ខជន​ទាំង​ពីរ​នាក់​នេះ​អំពី​បញ្ហា​គោលន​យោបាយ។ នៅ​ក្នុង​រដ្ឋ​នេះ​ ​លោក ​Sanders​ ធ្លាប់​មាន​ជ័យជម្នះ​លើ​លោកស្រី​ Clinton​ ២២​ភាគរយ​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​កាល​ពី​ខែ​កុម្ភៈ។

លោក ​Snaders​ បាន​ជំរុញ​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​គ្នា​អំពី​គោល​នយោបាយ​លើ​ការ​សិក្សា​នៅឧត្តម​សិក្សា ការ​ថែរក្សា​សុខភាព​ និង​ប្រាក់​កម្រៃ​សហព័ន្ធ​ទាប​បំផុត​ចំនួន​១៥ដុល្លារ​ក្នុង​មួយ​ម៉ោង។​ សំណើ​ខាង​គោល​នយោបាយខ្លះ​របស់​លោក Sanders ​បាន​ត្រូវ​បញ្ចូល​ទៅ​ក្នុង​សេចក្តី​ព្រាង​មួយ​នៃ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​កាលពី​ដំណាច់​សប្តាហ៍​មុន​នេះ៕

XS
SM
MD
LG