ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ដាក់​ទណ្ឌកម្ម​ប្រទេស​វេណេស៊ុយអេឡា​ក្រោយ​ពី​លោក Maduro ឈ្នះ​ការ​បោះឆ្នោត​ «បន្លំ»​ ក្នុង​អាណត្តិ​ទី​ពីរ


លោក​ប្រធានាធិបតី​វេណេស៊ុយអេឡា Nicolas Maduro និង​ភរិយា​របស់​លោក​គឺ​លោកស្រី Cilia Flores​ បក់​ដៃ​ដាក់​អ្នក​គាំទ្រ​ បន្ទាប់​ក្រុមប្រឹក្សា​បោះឆ្នោត​ជាតិ​បាន​ប្រកាស​ថា លោក Maduro ឈ្នះ​ការ​បោះឆ្នោត​នៅ​ក្នុង​ក្រុង Caracas ប្រទេស​វេណេស៊ុយអេឡា កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​វេណេស៊ុយអេឡា Nicolas Maduro និង​ភរិយា​របស់​លោក​គឺ​លោកស្រី Cilia Flores​ បក់​ដៃ​ដាក់​អ្នក​គាំទ្រ​ បន្ទាប់​ក្រុមប្រឹក្សា​បោះឆ្នោត​ជាតិ​បាន​ប្រកាស​ថា លោក Maduro ឈ្នះ​ការ​បោះឆ្នោត​នៅ​ក្នុង​ក្រុង Caracas ប្រទេស​វេណេស៊ុយអេឡា កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។

សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​ដល់​ប្រទេស​វេណេស៊ុយអេឡា​កាល​ពី​ថ្ងៃ​ចន្ទ ចំពោះ​អ្វី​ដែល​អាមេរិក​បាន​និយាយ​ថា​គឺ​ជា​ការបោះឆ្នោត ​«បន្លំ» ឲ្យ​លោក​ប្រធានាធិបតី Nicolas Maduro កាន់​តំណែង​ម្តង​ទៀត​សម្រាប់​អាណត្តិ​ទី​ពីរ។ ​

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ប្រធានាធិបតី​មួយ​ដែល​ហាមឃាត់​រាល់​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់​មិន​ឲ្យ​ជួញដូរ​ប្រេង​ជាមួយ​នឹង​ប្រទេស​វេណេស៊ុយអេឡា​នោះ​ទេ។ ប្រទេសវេណេស៊ុយអេឡា​គឺ​ជា​ប្រទេស​មួយ​ដែល​ធ្លាប់​ជា​ប្រទេស​កំពូល​ខាង​ផលិត​ប្រេង។​
មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​សេតវិមាន​បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ថា «បទបញ្ជា​ប្រធានាធិបតី​នៅ​ថ្ងៃ​នេះ​គឺ​បិទ​ផ្លូវ​សម្រាប់​អំពើ​ពុករលួយ​មួយ​ទៀត ដែល​យើង​បាន​សង្កេត​ឃើញ​ថា​កំពុង​កើត​មាន។ បទបញ្ជា​ប្រធានាធិបតី​នេះ​មិន​អនុញ្ញាត​ឲ្យ​មន្ត្រីវេណេស៊ុយអេឡា​ដែល​ពុករលួយ​លក់​ទ្រព្យសម្បត្តិ​សាធារណៈ​ជា​ថ្នូរ​នឹង​អ្វី​មួយ​នោះ​ទេ»។ ​

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាន​ហៅ​ជ័យជម្នះ​របស់​លោក ​Maduro ថា​ជា ​«ការវាយប្រហារ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​និង​ជា​ការ​ប្រមាថ​ដល់​លទ្ធិប្រជាធិបតេយ្យ​ដែល​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេសវេណេស៊ុយអេឡា។ លុះត្រាតែ​របប​របស់​លោក Maduro ស្តារ​មាគ៌ា​ប្រជាធិបតេយ្យ​ឡើង​វិញ​នៅ​ក្នុង​ប្រទេសវេណេស៊ុយអេឡា តាមរយៈ​ការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​មាន​តម្លាភាព បើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​នឹង​ប្រឈម​នឹង​ភាព​ឯកោ​ពី​សហគមន៍​អន្តរជាតិ»។

លោក Pompeo បាន​ប្រកាស​ថា «សហរដ្ឋអាមេរិក​និង​បណ្តា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​គាំទ្រ​ពលរដ្ឋ​វេណេស៊ុយអេឡា​ហើយ​នឹង​ចាត់​វិធានការ​សេដ្ឋកិច្ច​និង​ការទូតដើម្បី​គាំទ្រ​ដល់​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ»៕

XS
SM
MD
LG