ពលរដ្ឋអាហ្វ្រិកមួយចំនួនដែលរត់ភៀសខ្លួនពីសង្គ្រាមនៅអ៊ុយក្រែនបាននិយាយថា ពួកគេមានឧបសគ្គនៅក្នុងការចាកចេញពីប្រទេសអ៊ុយក្រែន ហើយថែមទាំងប្រឈមនឹងការរុញច្រានពីអាជ្ញាធរម្តងម្កាលផងដែរ។ លោក Augustine Akoi Kollie និស្សិតផ្នែកឱសថសាស្ត្រមកពីប្រទេសលីបេរីយ៉ាបានចែករំលែកបទពិសោធន៍របស់លោកនៅព្រំដែនអ៊ុយក្រែនជាប់នឹងប្រទេសរូម៉ានី។ អ្នកស្រី Betty Ayoub រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ភី សុភាដា ជូនសេចក្តីប្រែសម្រួល៕
រដ្ឋាភិបាលកេនយ៉ាបានសន្យាផ្តល់ការងារដល់អ្នកស្រុក ហើយនឹងផ្តល់សំណងដល់ម្ចាស់ដីដែលនៅតាមផ្លូវរថភ្លើងថ្មីមួយដែលសាងសង់ដោយចិនឈ្មោះថា Madaraka Express។
គម្រោងផ្លូវរថភ្លើង Madaraka Express ដែលបានសាងសង់ដោយក្រុមហ៊ុនចិននិងប្រើប្រាស់ប្រាក់កម្ចីរដ្ឋាភិបាលចិន ៥ពាន់លានដុល្លារ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈដ៏ធំបំផុតរបស់កេនយ៉ាតាំងពីសម័យអាណានិគមមក។