ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មន្ត្រី​ផ្នែក​ផ្តល់​ជំនួយ​នៅ​អាហ្វ្រិក​បារម្ភ​អំពី​សំណើ​កាត់​ជំនួយ​របស់​អាមេរិក


ក្រុម​មនុស្ស​ដែល​បាត់​បង់​​ទី​លំនៅ​ក្នុង​ប្រទេស​ស៊ូដង់​​ដោយ​សារ​តែ​សង្គ្រាម​ កំពុង​តម្រង់​ជួរ​ចុះ​ឈ្មោះ​នៅ​អង្គការ IOM និង​អង្គការ​ស្បៀង​អាហារ​ពិភពលោក កាល​ពី​ឆ្នាំ​មុន។
ក្រុម​មនុស្ស​ដែល​បាត់​បង់​​ទី​លំនៅ​ក្នុង​ប្រទេស​ស៊ូដង់​​ដោយ​សារ​តែ​សង្គ្រាម​ កំពុង​តម្រង់​ជួរ​ចុះ​ឈ្មោះ​នៅ​អង្គការ IOM និង​អង្គការ​ស្បៀង​អាហារ​ពិភពលោក កាល​ពី​ឆ្នាំ​មុន។

ខណៈ​ពេល​ដែល​រដ្ឋាភិបាល​អាមេរិក​ស្នើ​ឲ្យ​កាត់​បន្ថយ​ជំនួយ​បរទេស​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នោះ អាហ្វ្រិក​និង​បណ្តា​ប្រទេស​ក្បែរ​ខាង​ កំពុង​រង​គ្រោះ​ដោយ​សារ​វិបត្តិ​អត់​ឃ្លាន​យ៉ាង​ធ្ងន់ធ្ងរ ដោយ​មាន​មនុស្ស​ជាង ​២០ លាន​នាក់​ប្រឈម​នឹង​លទ្ធភាព​នៃ​ការ​ដាច់​ពោះ​ស្លាប់​ នៅ​ក្នុង​ប្រទេស​សូម៉ាលី​ ស៊ូដង់​ខាង​ត្បូង​ នីហ្សេរីយ៉ា​ និង​យេមែន។

ក្រុម​មន្ត្រី​ខាង​ផ្តល់​ជំនួយ​បាន​ថ្លែង​ថា សំណើ​កាត់​ជំនួយ​ទាំង​នោះ អាច​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​អន្តរាយ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ និង​ប្រទេស​ដទៃ​ទៀត​ផង​ដែរ។ សហរដ្ឋ​អាមេរិក​គឺ​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ ដែល​អាមេរិក​បាន​ផ្តល់​ជំនួយ​ដល់​ទៅ​ជាង​២ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន។

ក្នុង​ខណៈ​ពេល​ដែល​ស្ថាន​ភាព​មាន​សភា​ធ្ងន់​ធ្ងរ​បែប​នេះ លោកស្រី Challiss McDonough អ្នក​នាំ​ពាក្យ​អង្គការ​ស្បៀង​អាហារ​ពិភព​លោក​ប្រចាំ​នៅ​អាហ្វ្រិក​ភាគ​ខាង​កើត​បាន​ថ្លែង​ថា ទីភ្នាក់ងារ​ផ្តល់​ជំនួយ​ត្រូវ​បាន​ជំនួយ​ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់៕

XS
SM
MD
LG