ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​យោធា​អាមេរិក​ដែល​ចូល​និវត្តន៍​ជំរុញ​ឲ្យ​រក្សា​ទំនាក់ទំនង​ការទូត​និង​កម្មវិធី​ជំនួយ​បរទេស


ឧត្តម​សេនីយ៍​ជាង​១២០​នាក់ បូករួម​ទាំង​លោក​ David Petraeus អតីត​ប្រធាន​ CIA បាន​ជំរុញ​សភា​កុំ​ឲ្យ​កាត់​បន្តយ​ថវិកា​សម្រាប់​ការ​ចំណាយ​លើ​ការទូត និង​ជំនួយ​បរទេស។
ឧត្តម​សេនីយ៍​ជាង​១២០​នាក់ បូករួម​ទាំង​លោក​ David Petraeus អតីត​ប្រធាន​ CIA បាន​ជំរុញ​សភា​កុំ​ឲ្យ​កាត់​បន្តយ​ថវិកា​សម្រាប់​ការ​ចំណាយ​លើ​ការទូត និង​ជំនួយ​បរទេស។

ឧត្ដមសេនីយ៍​ឯក​ និង​ឧត្តមនាវី​ចូល​និវត្តន៍​អាមេរិក​ជាង​១២០​នាក់​កំពុង​តែ​ជំរុញ​សភា​កុំ​ឲ្យ​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ផ្នែក​ការទូត​ និង​ជំនួយ​បរទេស​ ដែល​អាច​ជា​គោល​ដៅ​នៅ​ក្នុង​សំណើ​ថវិកា​ដំបូង​បង្អស់​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។ ​

នៅ​ពេល​ដែល​លោក ត្រាំ​ បង្ហាញ​អំពី​សំណើ​ថវិកា​របស់​លោក​នៅ​ចំពោះ​មុខ​សភា​នៅ​យប់​ថ្ងៃ​អង្គារ​នេះ​ម៉ោង​ក្នុង​សហរដ្ឋអាមេរិក ​គេ​រំពឹង​ថា​លោក​នឹង​ស្នើ​ឲ្យ​បង្កើន​ថវិកា​ចំនួន ​៥៤​ ពាន់​លាន​ដុល្លារ​សម្រាប់​ចំណាយ​ទៅ​លើ​ផ្នែក​យោធា​ ខណៈ​ដែល​ការ​ទូទាត់​ការ​ចំណាយ​នេះ​គឺ​ត្រូវ​កាត់​បន្ថយ​ការចំណាយ​ក្នុង​ស្រុក ​ជា​ពិសេស​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ក្រសួង​ការបរទេស​ និង​ទីភ្នាក់ងារ​ការពារ​បរិស្ថាន។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​កាល​ពី​ថ្ងៃ​ចន្ទ​ផ្ញើ​ទៅ​កាន់​មេដឹកនាំ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ និង​ប្រជាធិបតេយ្យ មន្ត្រី​ដែល​បាន​ចូល​និវត្តន៍​ទាំង​នោះ​បាន​សរសេរ​ថា «ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​និង​ពង្រឹង​ផ្នែក​ការទូត​និង​ការ​អភិវឌ្ឍ​ឲ្យ​ស្រប​ទៅ​តាម​ការ​ការពារ​ប្រទេស គឺ​ជា​ចំណុច​សំខាន់​ដើម្បី​ជួយ​ឲ្យ​អាមេរិក​មាន​សុវត្ថិភាព»។​

អតីត​មេដឹកនាំ​យោធា​ទាំង​នោះ​បាន​សរសេរ​ថា បទពិសោធន៍​បាន​បង្រៀន​ពួកគេ​ថា វិបត្តិ​នៅ​ក្នុង​ប្រទេស​ជាច្រើន​មិន​អាច​ដោះស្រាយ​ដោយ​ប្រើប្រាស់​វិធានការ​យោធា​តែ​ម្យ៉ាង​នោះ​ទេ៕

XS
SM
MD
LG