អ្នកនាំពាក្យរដ្ឋាភិបាលស៊ីមបាវ៉េនិយាយថា បរិយាកាសសម្រាប់បណ្តាញផ្សព្វផ្សាយមានលក្ខណៈ«អំណោយផលខ្លាំង»។
អតីតអ្នកកាសែតបម្រើការឲ្យកាសែតនេះសាទរនឹងការសម្រេចរបស់តុលាការប៉ុន្តែពួកគេលើកឡើងថាវាគ្មានយុត្តិធម៌ទេដែលពួកគេត្រូវរងការចោទប្រកាន់តាំងពីដំបូងដែលគ្មានមូលដ្ឋានអ្វីបន្តិចសោះ។
ក្រុមគ្រួសារ និងមេធាវីការពារក្តី បានអំពាវនាវឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើអ្នកសារព័ត៌មានរូបនេះ ក្រោមហេតុផលថាលោកមិនបានញុះញង់ប្រជាពលរដ្ឋឲ្យយកដីរដ្ឋ ដូចការប្តឹងដោយមន្រ្តីយោធាជាន់ខ្ពស់មួយរូបនោះទេ។
មជ្ឈមណ្ឌលCCHR ចាត់ទុកការចោទប្រកាន់លើអ្នកកាសែតទាំងពីរនាក់នេះថាជា«ការមើលងាយដោយឥតលាក់លៀម»ចំពោះសេរីភាពនៃការបញ្ចេញមតិនិងសេរីភាពសារព័ត៌មាននៅកម្ពុជា។
ប្រសិនបើត្រូវរកឃើញកំហុសមែន លោក សុខ ឧត្តម អាចជាប់ពន្ធនាគាររហូតដល់២ឆ្នាំ។
អនុក្រឹត្យថ្មីដែលដាក់ការផាកពិន័យនិងការព្យួរអាជ្ញាបណ្ណលើការចែករំលែកព័ត៌មានបង្ក«គ្រោះថ្នាក់»ត្រូវបានគេយល់ឃើញថាជាការបង្ក្រាបសំឡេងឯករាជ្យទ្រង់ទ្រាយធំជាងមុននៅវៀតណាម។
ប្រទេសកម្ពុជា ទទួលបានពិន្ទុ៤៣លើ១០០ ដែលមានន័យថា មានសេរីភាពតិចតួចប៉ុណ្ណោះ។
ការតាមដានដោយវិទ្យាស្ថានសារព័ត៌មានអន្តរជាតិ (International Press Institute) បានបង្ហាញថា ទ្វីបអាស៊ីនាំមុខគេ ជុំវិញវិធានការភាគច្រើនដែលរឹតត្បិតសេរីភាពសារព័ត៌មាន ពាក់ព័ន្ធនឹងការរាយការណ៍ពីការរាតត្បាតជំងឺកូវីដ១៩។
អ្នកសារព័ត៌មានពីរនាក់ដែលតែងតែរាយការណ៍បទល្មើសព្រៃឈើតាមបណ្តាខេត្ត បានដាក់ពាក្យបណ្តឹងទៅអធិការស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងការវាយប្រហារលើពួកគេ ដែលពួកគេចាត់ទុកថា«ជាការប៉ុនប៉ងវាយសម្លាប់»។
នៅក្នុងឱកាសទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសាកលឆ្នាំ២០២០ អង្គការសង្គមស៊ីវិល នៅថ្ងៃច័ន្ទនេះ បានជំរុញឲ្យកែប្រែចំណុចមួយចំនួននៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងឲ្យគោរពតាមស្តង់ដារអន្តរជាតិ។
ការចាកចេញយ៉ាងប្រញាប់ប្រញាល់នេះបានកើតឡើង បន្ទាប់ពីមានការចាប់ខ្លួនលោក Cheng Lei ដែលជាអ្នកយកព័ត៌មានផ្នែកពាណិជ្ជកម្មជនជាតិអូស្ត្រាលី ដែលធ្វើការឲ្យបណ្ដាញទូរទស្សន៍ CGTN ផ្សាយជាភាសាអង់គ្លេសរបស់រដ្ឋចិន ដោយគ្មានហេតុផលច្បាស់លាស់ កាលពីខែមុន។
មន្រ្តីក្រសួងព័ត៌មានឲ្យដឹងថា កម្ពុជាបានបញ្ចប់ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ហើយនឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីដើម្បីអនុម័តនៅពេលខាងមុខនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available