លោក Gallant បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានប្រាប់ដល់ទីប្រឹក្សាសន្តិសុខជាតិសេតវិមានអាមេរិករូបនេះថា កិច្ចប្រឹងប្រែងក្នុងទីក្រុង Rafah គឺដើម្បីតាមកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងដើម្បីធ្វើឱ្យមានការដោះលែងក្រុមជនចំណាប់ខ្មាំង ដែលកំពុងត្រូវបានឃុំឃាំងក្នុងតំបន់ហ្កាហ្សានៅឡើយ។
សេចក្ដីថ្លែងការណ៍របស់ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក Josep Borrell បានកត់សម្គាល់អំពីសិទ្ធិរបស់អ៊ីស្រាអែលនៅក្នុងការការពារខ្លួន ប៉ុន្តែថាអ៊ីស្រាអែលត្រូវតែធ្វើតាមច្បាប់អន្តរជាតិនិងការពារជនស៊ីវិល។
ទីភ្នាក់ងារជំនួយនិងកិច្ចការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់មជ្ឈិមបូព៌ា (UNRWA) បានបញ្ជាក់ថា៖ «មនុស្សប្រឈមនឹងភាពហេវហត់ ភាពអត់ឃ្លាន និងការភ័យខ្លាចជាប់ជានិច្ច។ បទឈប់បាញ់ជាបន្ទាន់គឺជាក្ដីសង្ឃឹមតែមួយគត់ [ដើម្បីដោះស្រាយបញ្ហានេះ]»។
លោក Donald Trump បានចូលរួមជាមួយអ្នកសាធារណរដ្ឋផ្សេងទៀតក្នុងការរិះគន់គូប្រជែងនយោបាយរបស់លោកគឺលោកប្រធានាធិបតី Joe Biden ទាក់ទងនឹងជំហររបស់លោក Biden លើបញ្ហានេះ។
ជនជាតិប៉ាឡេស្ទីនប្រហែល ៣០០.០០០ នាក់ក្នុងចំណោម ១ លាន ៣ សែននាក់បានភៀសខ្លួនទៅកាន់ផ្នែកភាគខាងត្បូងនៃតំបន់ហ្កាហ្សាកាលពីប៉ុន្មានខែមុនតាមបញ្ជារបស់យោធាអ៊ីស្រាអែលដើម្បីគេចចេញពីការវាយប្រហារលើក្រុមសកម្មជនហាម៉ាស់នៅភាគខាងជើងតំបន់ហ្កាហ្សា។
ប្រតិកម្មជាសកលទាក់ទងបាតុកម្ម រួមទាំងការចាប់ខ្លួនរបស់សិស្ស និងមានភាពខុសប្លែកគ្នាយ៉ាងទូលំទូលាយ ដូចជាមោទនភាព និងសាមគ្គីភាព រហូតដល់ការប្រកាសអាសន្ន និងការថ្កោលទោស។
សហរដ្ឋអាមេរិកបានធ្វើការព្រមានដល់អ៊ីស្រាអែលជាថ្មីម្តងទៀត អំពីការពង្រីកប្រតិបត្តិការយោធាដែលមានកម្រិតរបស់ខ្លួនលើទីក្រុង Rafah ដោយពេលនេះមិនត្រឹមតែបង្កក្តីបារម្ភជាយូរមកហើយពីបញ្ហាមនុស្សធម៌ប៉ុណ្ណោះទេ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយនៅថ្ងៃទី៥ខែឧសភាថារដ្ឋាភិបាលរបស់លោក បានសម្រេច«ជាឯកច្ឆន្ទ» បិទបណ្តាញទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅក្នុងប្រទេសកាតា
សម្រាប់លើកដំបូងបង្អស់តាំងពីពេលដែលសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) បានចាប់ផ្ដើមមក រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានផ្អាកការដឹកជញ្ជូនអាវុធមួយចំនួនឱ្យអ៊ីស្រាអែល
ប្រទេសកាតាស្ថិតក្នុងចំណោមក្រុមអ្នកចរចានាំមុខក្នុងការស្វែងរកការព្រមព្រៀងលើបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) ហើយនៅថ្ងៃពុធនេះ ប្រទេសនេះបានបញ្ជាក់ថា ការបង្ខំណាមួយឱ្យជនស៊ីវិលចាកចេញពីទីក្រុង Rafah គឺជាការរំលោភធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។
យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃអង្គារនេះថា កងកម្លាំងរបស់ខ្លួនបានដណ្ដើមកាន់កាប់តំបន់ច្រកព្រំដែននៃទីក្រុង Rafah នៅក្នុងតំបន់ហ្កាហ្សា (Gaza)
យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃចន្ទនេះថា មនុស្សនៅផ្នែកភាគខាងកើតក្នុងទីក្រុង Rafah នៅតំបន់ហ្កាហ្សា (Gaza) គួរទៅតំបន់មនុស្សធម៌ដ៏ទូលំទូលាយមួយកន្លែងដែលនៅពេលនេះរួមបញ្ចូលទាំងទីក្រុង Khan Younis ផងដែរ។
ព័ត៌មានផ្សេងទៀត