បរាជ័យរបស់រដ្ឋាភិបាលអ៊ីស្រាអែលក្នុងការនាំពួកគេមកផ្ទះវិញធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើសង្គមអ៊ីស្រាអែល។
អង្គការដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍នេះបានផ្សាយរបាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ដែលខ្លួនសន្និដ្ឋានថា អ៊ីស្រាអែលនិងយោធាអ៊ីស្រាអែលបានរំលោភបំពានលើអនុសញ្ញាប្រឆាំងអំពើប្រល័យពូជសាសន៍ឆ្នាំ១៩៤៨។
នៅហ្កាហ្សា ក្រុមអ្នកធ្វើការផ្តល់ជំនួយនិងក្រុមគ្រួសារនីមួយៗថ្លែងថា ច្បាប់ថ្មីរបស់អ៊ីស្រាអែលដែលអាចហាមឃាត់ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន មិនឱ្យធ្វើប្រតិបត្តិការនៅតំបន់ Gaza ដែលអាចបង្កជាគ្រោះមហន្តរាយសម្រាប់ជនប៉ាឡេស្ទីន២លាននាក់
ប្រទេសកាតាបាននិយាយថា មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់បានចាកចេញពីទឹកដីរបស់ខ្លួន ហើយពួកគេជាច្រើននាក់បានទៅប្រទេសតួកគី។ នោះបានជំរុញឱ្យមានការតវ៉ាប្រឆាំង កាលពីពាក់កណ្តាលខែវិច្ឆិកា ពីក្រុងវ៉ាស៊ីនតោន ដែលបានព្រមានរដ្ឋាភិបាលតួកគី មិនឱ្យផ្តល់ជម្រកដល់ពួកគេ។
នៅក្នុងតំបន់ West Bank ដែលអ៊ីស្រាអែលបានកាន់កាប់តាំងពីឆ្នាំ ១៩៦៧ មក អាជ្ញាធរប៉ាឡេស្ទីនបានសម្តែងក្តីសង្ឃឹមថាបទឈប់បាញ់គ្នានេះនឹងនាំមកនូវស្ថិរភាពដល់តំបន់នេះ ជាពិសេសតំបន់ហ្កាហ្សាដែលខ្ទេចខ្ទីដោយសារសង្គ្រាម។
រដ្ឋមន្ត្រីសន្តិសុខជាតិស្ដាំនិយមជ្រុលរបស់អ៊ីស្រាអែលលោក Itamar Ben Gvir បានព្រមានកាលពីថ្ងៃចន្ទថា ការសម្រេចបាននូវបទឈប់បាញ់សម្រាប់សង្គ្រាមនៅលីបង់ ដែលនៅពេលបច្ចុប្បន្ននេះកំពុងចរចានោះ គឺជា «កំហុសដ៏ធំមួយ»។
ការសម្រេចរបស់តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេនៃប្រទេសហូឡង់នេះបាននាំឱ្យមានប្រតិកម្មចម្រុះពីមេដឹកនាំជុំវិញពិភពលោក ដោយអ្នកខ្លះប្តេជ្ញាថានឹងចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែលទាំងនោះបើពួកគេចូលដល់ទឹកដីប្រទេសរបស់ខ្លួន។
តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC (International Criminal Court) បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant កាលពីថ្ងៃព្រហស្បតិ៍ ពីបទឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
លោក Bassem Naim ដែលជាសមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ បាននិយាយថា៖ «ក្រុមហាម៉ាស់ត្រៀមខ្លួនរួចរាល់ដើម្បីសម្រេចឱ្យបាននូវបទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា ប្រសិនបើសំណើបទឈប់បាញ់ត្រូវបានបង្ហាញឡើងនិងក្នុងលក្ខខណ្ឌដែល [អ៊ីស្រាអែល] គោរពបទឈប់បាញ់នេះ»
រដ្ឋបាលលោក Biden បានព្រមានថា ការខកខានមិនធ្វើតាម អាចញ៉ាំងឲ្យមានការអនុវត្តច្បាប់សហរដ្ឋអាមេរិក ដែលតម្រូវឲ្យអាមេរិកកាត់បន្ថយជំនួយយោធា ពេលអ៊ីស្រាអែលធ្វើសង្គ្រាមជាមួយក្រុមហាម៉ាស់នៅហ្កាហ្សា និងក្រុមហេសបូឡានៅលីបង់។
អ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួន និងធ្វើប្រតិបត្តិការជើងគោកធំជាងមុន នៅភាគខាងជើងតំបន់ហ្កាហ្សាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយនិយាយថា ខ្លួនផ្តោតលើការកម្ចាត់ពួកសកម្មប្រយុទ្ធហាម៉ាស ដែលបានប្រមូលផ្តុំឡើងវិញបន្ទាប់ពីសង្គ្រាមជាងមួយឆ្នាំ។
ពេលជួបជាមួយនាយករដ្ឋមន្ត្រីលីបង់លោក Najib Mikati ក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស លោក Blinken ក៏បានអំពាវនាវផងដែរឲ្យមានការការពារជនស៊ីវិល តែមិនបានជំរុញឲ្យមានការឈប់បាញ់ជាបន្ទាន់ពីអ៊ីស្រាអែលនោះទេ។
ព័ត៌មានផ្សេងទៀត