ការវាយប្រហារដ៏រន្ធត់របស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីខែតុលាឆ្នាំមុន បានញ៉ាំងឱ្យមានជម្លោះដែលធ្វើឱ្យបាត់បង់ជីវិតអ្នកសារព័ត៌មាននិងអ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថាយោធាប្រទេសរបស់លោកបានសម្លាប់លោក Hassan Nasrallahមេដឹកនាំក្រុម Hezbollah ដែលត្រូវបានសន្មត់ជាអ្នកដឹកនាំថ្មីដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងទីក្រុងបេរូតកាលពីថ្ងៃទី២៧ ខែកញ្ញា។
ជនជាតិអ៊ីស្រាអែលរាប់ពាន់នាក់ ភាគច្រើននៃអ្នកទាំងនោះជាទាហានបានរងរបួសនៅក្នុងការប្រយុទ្ធជាងមួយឆ្នាំកន្លងមកនេះត្រូវធ្វើនិតិសម្បទាយូរ។
ប្រធានាធិបតីអាមេរិកលោក Joe Biden និងអនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris កាលពីថ្ងៃចន្ទបានកាន់ទុក្ខចំពោះការវាយប្រហារដ៏ប្រល័យរបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីមួយឆ្នាំមុន និងចំពោះការបាត់បង់ជីវិតជាច្រើនរបស់ជនជាតិប៉ាឡេស្ទីន
យោធាអ៊ីស្រាអែលថាខ្លួនបានបើកការវាយប្រហារកាលពីថ្ងៃចន្ទដោយដៅលើទីតាំងរបស់ក្រុមហាម៉ាស់នៅទូទាំងតំបន់ហ្កាហ្សា។ ការវាយប្រហារនេះបានធ្វើឡើងចំខួបមួយឆ្នាំនៃការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល។
មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បាននិយាយកាលពីថ្ងៃសុក្រថាអ៊ីរ៉ង់និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់នឹងមិនចុះចាញ់អ៊ីស្រាអែលទេ។ លោកថ្លែងដូច្នេះ នៅក្រោយពេលដែលអ៊ីស្រាអែលបានវាយប្រហារលើទីក្រុងបេរូតនៃប្រទេសលីបង់
ក្នុងចំណោមមន្ទីរពេទ្យដែលកំពុងពុះពារគឺមន្ទីរពេទ្យal Aqsa ដែលបម្រើប្រជាពលរដ្ឋ ១លាននាក់។
យោធាអ៊ីស្រាអែលបានព្រមានពួកអ្នកស្រុកក្នុងទីក្រុងនិងភូមិជាង២០នៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃព្រហស្បតិ៍ ឱ្យជម្លៀសជាបន្ទាន់ចេញពីផ្ទះសម្បែងរបស់ខ្លួន
អ៊ីរ៉ង់បានធ្វើការវាយប្រហារដោយកាំជ្រួចមីស៊ីលទ្រង់ទ្រាយធំលើអ៊ីស្រាអែលនៅក្នុងការវាយប្រហារដ៏សំខាន់មួយនៃជម្លោះរយៈពេលមួយឆ្នាំរវាងអ៊ីស្រាអែលនិងក្រុមរណបក្នុងតំបន់របស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។
អ៊ីរ៉ង់នឹងមិនបញ្ជូនកម្លាំងទៅប្រទេសលីបង់ឬតំបន់ហ្កាហ្សាដើម្បីតតាំងជាមួយអ៊ីស្រាអែលទេ។ នេះបើតាមការឲ្យដឹងរបស់ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ។
មេដឹកនាំរងក្រុមហេសបូឡា (Hezbollah) លោក Naim Kassem បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅលីបង់នេះត្រៀមខ្លួនរួចរាល់ហើយដើម្បីបន្តការប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែលហើយកំពុងត្រៀមលក្ខណៈសម្រាប់សង្គ្រាមរយៈពេលវែង។
លោក Netanyahu និយាយដូច្នេះ នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារលើគោលដៅក្រុមហេសបូឡា (Hezbollah) ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅប៉ែកខាងត្បូងនៃប្រទេសលីបង់ ចំពេលដែលមានការភ័យខ្លាចថាការវាយប្រហារនេះនឹងបង្កទៅជាសង្គ្រាមទូទាំងតំបន់មជ្ឈិមបូព៌ា។
ព័ត៌មានផ្សេងទៀត