ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA អភិបាលកិច្ចល្អ៖ ការ​ផ្សះផ្សារ​ភាព​បែកខ្ញែក​ខាង​នយោបាយ​តាមរយៈ​តម្លាភាព​អាច​ជួយ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ចម្រូង​ចម្រាស​រឿង CLV


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បញ្ហាចម្រូងចម្រាសអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV-DTA កំពុងធ្វើឲ្យរដ្ឋាភិបាលមមាញឹកនៅក្នុងការទប់ទល់នឹងការវាយប្រហាររិះគន់ដោយក្រុមអ្នកមាននិន្នាការនយោបាយប្រឆាំង និងឆ្លើយតបទៅនឹងក្តីបារម្ភរបស់ប្រជាពលរដ្ឋអំពីការបាត់បង់បូរណភាពទឹកដី ជាពិសេសទឹកដីជាប់ប្រទេសវៀតណាម ដោយសារតែដំបៅប្រវត្តិសាស្ត្រដ៏ជូរចត់នៃការបាត់បង់ទឹកដីរបស់កម្ពុជាពីអតីតកាល។ ក៏ប៉ុន្តែជាមួយនឹងចំណាត់ការថ្មីៗជាច្រើនរបស់រាជរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ការបង្ហាញ«តម្លាភាព»ពិតជាចាំបាច់ខ្លាំងសម្រាប់រដ្ឋាភិបាលក្នុងការបង្កើនជំនឿទុកចិត្តរបស់សាធារណជនលើកិច្ចសហប្រតិបត្តិការ CLV នេះ ជាពិសេសការអនុវត្តគោលនយោបាយអភិបាលកិច្ចល្អដោយផ្អែកលើស្មារតីផ្សះផ្សារនយោបាយជាតិ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញអភិបាលកិច្ចលោក ឱក សេរីសោភក្តិ៍ នៅក្នុងកម្មវិធី Hello VOA អភិបាលកិច្ចល្អ៕

XS
SM
MD
LG