Hello VOA អភិបាលកិច្ចល្អ៖ ឥរិយាបថវិជ្ជមានជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំនិងយុវជនអាចជាស្ពានលុបដាននយោបាយស្លាប់រស់នាពេលអនាគត
ជាមួយនឹងការទទួលបានសេរីភាពឡើងវិញរបស់មេដឹកនាំសហជីពមួយរូបគឺកញ្ញា ឈឹម ស៊ីថរ រាជរដ្ឋាភិបាលកម្ពុជាអាចបើកច្រកឲ្យខ្លួនឯងស្តារកិត្តិនាមនៅក្នុងការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសិទ្ធិក្នុងការបញ្ចេញមតិបានកាន់តែប្រសើរជាងនេះ។ ជាពិសេសនៅក្រោមទស្សនវិស័យរបស់នាយករដ្ឋមន្ត្រីវ័យក្មេងរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត ឥរិយាបថវិជ្ជមានខ្លះដែលអនុញ្ញាតឲ្យមានការរិះគន់ពីសាធារណជនអំពីបញ្ហាក្នុងសង្គមនានា ត្រូវបានអ្នកជំនាញមើលឃើញថា អាចជាស្ពានជំរុញឲ្យកម្ពុជាអាចបង្កើតរបត់នយោបាយថ្មីមួយដែលផ្អែកលើគោលការណ៍ផ្សះផ្សារនយោបាយនិងផលប្រយោជន៍ជាតិ ជាជាងផលប្រយោជន៍នយោបាយ។ នេះបើតាមការកត់សម្គាល់របស់អ្នកឯកទេសអភិបាលកិច្ចលោក ឱក សេរីសោភក្តិ៍៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន