មិនត្រឹមតែបានបោះឆ្នោតគាំទ្រនោះទេ ក្រោមការបញ្ចុះបញ្ចូលក្រោយឆាកពីសំណាក់ អាល្លឺម៉ង់ ជប៉ុន បារាំង និងសហរដ្ឋអាមេរិក ប្រទេសកម្ពុជា ក៏បានចូលឈ្មោះជាសហស្ថាបនិកផ្ដួចផ្ដើមនៃសេចក្ដីសម្រេចនេះផងដែរ រួមជាមួយប្រទេសសិង្ហបុរី។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា «សហរដ្ឋអាមេរិក គាំទ្រសេចក្តីសម្រេចរបស់អាស៊ានក្នុងការអញ្ជើញអ្នកតំណាងមិនមែននយោបាយមកពីភូមាឲ្យចូលរួមក្នុងជំនួបកំពូលអាមេរិក-អាស៊ាន»។
បើតាមលោក ហ៊ុន សែន សង្រ្គាមនេះបានឈានទៅដល់«អន្តរតូបនីយកម្ម»រួចទៅហើយ ដោយសារមានការផ្គត់ផ្គង់អាវុធទៅប្រទេសអ៊ុយក្រែនពីបណ្តាប្រទេសមួយចំនួន។
មេដឹកនាំសហរដ្ឋអាមេរិកនិងអាស៊ាននឹងជួបប្រជុំគ្នានៅថ្ងៃទី២៨ដល់២៩ខែមីនានៅរដ្ឋធានីវ៉ាស៊ីនតោនដើម្បីពង្រឹងចំណងទាក់ទងខណៈរដ្ឋបាលលោកប្រធានាធិបតីចូ បៃដិនបានយកចិត្តទុកដាក់កាន់តែខ្លាំងពីសារៈសំខាន់នៃតំបន់អាស៊ាន។