លោក Putin ចង់ឲ្យអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីត្រៀមរួចជាស្រេចសម្រាប់បាញ់ ហើយបទបញ្ជានេះបានបង្កជាការគំរាមកំហែងថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការឆ្លើយតបរបស់ក្រុមបស្ចិមប្រទេសចំពោះការឈ្លានពាននេះ អាចឈានដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសង្គ្រាម។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ប្រទេសអ៊ុយក្រែនបានដាក់ពាក្យបណ្ដឹងប្រឆាំងរុស្ស៊ីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់។
កងទ័ពអ៊ុយក្រែននិងកងទ័ពរុស្ស៊ីនៅបន្តវាយប្រយុទ្ធគ្នាដើម្បីដណ្ដើមកាន់កាប់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលជាថ្ងៃទី ៤ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ជាថ្មីកាលពីថ្ងៃសុក្រថា ពួកគេនឹងអនុវត្តការទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបដែលដាក់លើការនាំចេញរបស់ប្រទេសរុស្ស៊ី ប៉ុន្តែថា ខ្លួននឹងមិនដាក់ទណ្ឌកម្មរបស់ខ្លួនដោយផ្ទាល់លើរុស្ស៊ីនោះទេ។
បើតាមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា កងទ័ពរុស្ស៊ីបានជួបការតស៊ូយ៉ាងខ្លាំងពីសំណាក់កងទ័ពអ៊ុយក្រែនជាងអ្វីដែលពួកគេរំពឹងទុក ហើយទីបញ្ជាការនិងការត្រួតត្រារបស់អ៊ុយក្រែន «គ្មានការខូចខាត»ទេ។
មូលនិធិកុមារអង្គការសហប្រជាជាតិឬ(UNICEF)កំពុងបង្កើនកម្មវិធីផ្តល់ជំនួយដល់កុមាររាប់លាននាក់ដែលរងការគំរាមកំហែងដោយការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយ ក្រែន។
ប្រជាពលរដ្ឋអ៊ុយក្រែនរាប់ម៉ឺននាក់ភាគច្រើនជាស្ត្រី និងកុមារ បានឆ្លងដែលចូលទៅក្នុងប្រទេសប៉ូឡូញ រូម៉ានី ហុងគ្រី និងប្រទេសស្លូវ៉ាគី ខណៈដែលយោធារុស្ស៊ីបានបាញ់មីស៊ីលលើរដ្ឋធានីកៀវ។
ទីភ្នាក់ងារផ្តល់ជំនួយអង្គការសហប្រជាជាតិ កំពុងបង្កើនប្រតិបត្តិការមនុស្សធម៌ ដើម្បីជួយដល់ពលរដ្ឋក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងជួបការលំបាក ចាប់តាំងពីរុស្សីបានចូលឈ្លានពានក្នុងប្រទេសនេះមក។
សហរដ្ឋអាមេរិករួមជាមួយនឹងសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមន្ត្រីជាន់ខ្ពស់រុស្ស៊ី។ សេចក្តីប្រកាសនេះបានធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានចូលរួមកិច្ចប្រជុំបន្ទាន់មួយរបស់អង្គការអូតង់ តាមប្រព័ន្ធអនឡាញ ដែលក្រុមសម្ព័ន្ធមិត្តរបស់អង្គការអូតង់បានយល់ព្រមឲ្យមានបេសកកម្មឆ្លើយតបរបស់អង្គការអូតង់ធ្វើប្រតិបត្តិការ ដោយបញ្ជូនកងកម្លាំងបន្ថែមទៀតចូលតំបន់ភាគខាងកើតនៃដែនដីប្រទេសជាសមាជិកអង្គការអូតង់។ អ្នកស្រី Patsy Widakuswara អ្នកយកព័ត៌មានឲ្យ VOA ប្រចាំសេតវិមាន រាយការណ៍លម្អិតជុំវិញរឿងនេះ ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួលដូចតទៅ៕
លោក Paul Pillar ជាអតីតមន្ត្រី CIA ជាន់ខ្ពស់ បានថ្លែងប្រាប់វីអូអេថា៖ «បើមនុស្សក្នុងលោកខាងលិចយល់ថា លោក Putin ឆ្កួតលីលា ការណ៍នេះ អាចជាការមានប្រៀបខាងយុទ្ធសាស្ត្រមួយ។ ទិដ្ឋភាពបែបនេះ អាចនាំឱ្យពួកមេដឹកនាំលោកខាងលិច បារម្ភអំពីអ្វីដែលមនុស្សឆ្កួតលីលានេះ អាចធ្វើតទៅទៀត។
សហគមន៍អន្តរជាតិ បន្តថ្កោសទោសមេដឹកនាំរុស្ស៊ីដែលបានបញ្ជូនទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែន។ រដ្ឋាភិបាលអ៊ុយក្រែនឲ្យដឹងថា ត្រឹមថ្ងៃទី២ គឺមានទាហានអ៊ុយក្រែនយ៉ាងហោចណាស់ ១៣៧ នាក់បានពលីជីវិត។ មេដឹកនាំនានា ក៏ស្នើឲ្យភាគីជម្លោះជួបចរចាគ្នាដោយសន្តិវិធីផងដែរ។
ព័ត៌មានផ្សេងទៀត