ក្ដីបារម្ភធំបំផុត គឺការប្រើប្រាស់សព្វាវុធគ្រឿងផ្ទុះនៅតំបន់ដែលមានមនុស្សរស់នៅច្រើន។
ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyy បានស្វាគមន៍ចំពោះការបន្តការចរចាគ្នាឡើងវិញដោយលោកនិយាយថា ការចរចានោះត្រូវនាំមកនូវសន្តិភាពដោយ«មិនបង្អង់ឡើយ» និងបានបង្ហាញពីឆន្ទៈដើម្បីសម្របសម្រួលទៅលើបញ្ហារសើបបំផុតមួយចំនួនផងដែរ។
បាតុកររាប់ពាន់នាក់ បានចេញមកតាមផ្លូវនានានៅទូទាំងពិភពលោក ដើម្បីតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងបង្ហាញការគាំទ្ររបស់ពួកគេដល់ប្រជាពលរដ្ឋអ៊ុយក្រែន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញកាលពីថ្ងៃសុក្រដើម្បីពិនិត្យមើលសកម្មភាពមនុស្សធម៌ជួយដល់អ្នកដែលរងផលប៉ះពាល់ដោយការឈ្លានពានរបស់រុស្ស៊ី។ លោក Henry Ridgwell រាយការណ៍រឿងនេះពីទីក្រុងវ៉ាសូវី។ លោកជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕
ការវាយប្រហារតាមអាកាសដ៏ប្រល័យមួយទៅលើផ្សារទំនើបក្នុងទីក្រុងកៀវ ជាឧទាហរណ៍មួយដែលកងកម្លាំងរបស់រុស្ស៊ីដៅការវាយប្រហារលើរចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែន។ អ្នកស្រី Serhiy Lysenko នៃវីអូអេបានទៅមើលកន្លែងកើតហេតុនោះ ហើយបាននិយាយជាមួយអ្នកដែលនៅរស់រានមានជីវិតពីការវាយប្រហារនោះ។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវឲ្យមានការតវ៉ាប្រឆាំងរយៈ ពេល១ថ្ងៃដើម្បីគាំទ្រប្រទេសរបស់លោក ដែលនៅពេលនេះវាមានរយៈពេលមួយខែហើយបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងទៅបំពេញទស្សនកិច្ចនៅតំបន់ទីប្រជុំជនមួយដែលស្ថិតនៅក្បែរព្រំដែនប្រទេសប៉ូឡូញ និងអ៊ុយក្រែននៅថ្ងៃសុក្រនេះដើម្បីព្យាយាមបង្ហាញសញ្ញានៃការតាំងចិត្តរបស់លោកខាងលិចប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
នៅខែមីនានេះ ព័ត៌មានអវកាសមានដូចជា ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos គំរាមកំហែងដល់កិច្ចសហការក្នុងស្ថានីយ៍អវកាសអន្តរជាតិ។ ភ្នែកថ្មីរបស់អង្គការ NASA ក្នុងអវកាសបានផ្តិតយករូបភាពនៃផ្កាយមួយ និងបណ្តាកាឡាក់ស៊ីបុរាណមួយចំនួន។
ពលរដ្ឋតៃវ៉ាន់និងរដ្ឋាភិបាលរបស់ពួកគេ បានបញ្ជូនជំនួយទៅកាន់ប្រទេសអ៊ុយក្រែនដែលកំពុងរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ដើម្បីបង្ហាញក្ដីខ្វាយខ្វល់អាណិតអាសូរចំពោះពលរដ្ឋអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគនានា។
បណ្តារដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ កំពុងតាក់តែងសេចក្តីសម្រេច ២ ដែលអំពាវនាវឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់មួយ ការពារជនស៊ីវិល ការពារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ ការពារបុគ្គលិកផ្តល់ជំនួយ និងបុគ្គលិកពេទ្យជាដើម។
មុនជំនួបនោះ លោក Zelenskyy បានប្រើសារតាមវីដេអូថ្លែងជាភាសាអង់គ្លេសសុំឲ្យសមាជិកអង្គការអូតង់ផ្តល់ការគាំទ្រដែលមាន «ប្រសិទ្ធិភាព និងគ្មានកំណត់» រួមទាំងអាវុធដល់កងទ័ពអ៊ុយក្រែនផងដែរ។
លោក Blinken បានអះអាងថា ការវិនិច្ឆ័យនេះធ្វើឡើងដោយផ្អែកលើ «កិច្ចការត្រួតពិនិត្យដ៏ប្រុងប្រយ័ត្ន» មួយពីប្រភពស៊ើបការណ៍សម្ងាត់និងប្រភពសាធារណៈ ចាប់តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានលើរុស្ស៊ីកាលពីខែកុម្ភៈមក។
ព័ត៌មានផ្សេងទៀត