បុគ្គលិកម្នាក់កំពុងលាងសម្អាតនិងឱ្យចំណីអណ្ដើកក្បាលពីរឈ្មោះ Janus នៅសារមន្ទីរ Natural History Museum នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
អនុប្រធានាធិបតីនៃប្រទេសអាហ្សង់ទីន អ្នកស្រី Cristina Fernandez de Kirchner ត្រូវបានបុរសម្នាក់យកកាំភ្លើងភ្ជង់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលហេតុការណ៍នេះត្រូវបានគេពណ៌នាថាជាការប៉ុនប៉ងធ្វើឃាត។
នៅពេលដែលស្នូរស៊ីរ៉ែនបានបញ្ចប់ភ្លាម កីឡាកររបស់ក្រុមបាល់ទាត់ Shakhtar Donetsk របស់ប្រទេសអ៊ុយក្រែនបានរត់ទៅក្នុងតារាងបាល់ទាត់ដើម្បីធ្វើការហាត់ជាចុងក្រោយកាលពីថ្ងៃចន្ទ ទី២២ ខែសីហា នៅពេលប្រទេសអ៊ុយក្រែនចាប់ផ្តើមបើករដូវកាលថ្មីនៃការប្រកួតបាល់ទាត់ថ្នាក់ជាតិ។
រថយន្ដមួយគ្រឿងបើកចូលហ្វូងមនុស្សនៅសង្កាត់ Derik ក្នុងក្រុង Mardin ប្រទេសតួកគី កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២២ ដែលបានធ្វើឱ្យមនុស្សស្លាប់អស់យ៉ាងហោចណាស់ចំនួន ១៦ នាក់ និងរងរបួសចំនួន ២៩ នាក់។
ប្រជាជននៅរដ្ឋ Gujarat និងរដ្ឋ Maharashtra ប្រទេសឥណ្ឌា ប្រារព្ធពិធីបុណ្យ Janmashtami របស់សាសនាហិណ្ឌូកាលពីថ្ងៃទី ១៩ ខែសីហា ដោយឈរលើគ្នាដើម្បីវាយក្អមដី។
អ្នកចែវទូក paddleboard ជាតិអាហ្សង់ទីនពីរនាក់បានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលត្រីបាឡែន រហូតដល់១២ក្បាល បានហែលមករោមពួកគេ កាលពីថ្ងៃអង្គារទី១៦ ខែសីហា នៅលើផ្ទៃសមុទ្រជិតទីក្រុង Monte Hermoso ប្រទេសអាហ្សង់ទីន។
កីឡាករលោតទឹកបានប្រកួតលោតពីលើទឹកជ្រោះមួយកន្លែងនៅក្នុងក្រុង Jajce ប្រទេសបូស្ន៊ី កាលពីថ្ងៃទី ១៣ ខែសីហា។
ភ្លៀងធ្លាក់ខ្លាំងបណ្ដាលឱ្យប្រជាជនឥណ្ឌាត្រូវធ្វើដំណើរតាមតំបន់មួយចំនួនដែលមានលិចទឹក និងបានបង្កឱ្យមានការកកស្ទះចរាចរណ៍នៅតាមទីក្រុងមួយចំនួនក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃទី ៦ ខែសីហា កន្លងទៅនេះ។
ក្រុមអ្នកស្វែងរកនិងជួយសង្គ្រោះកាលពីថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ បានស្វែងរកមនុស្សដែលនៅបាត់ខ្លួនក្នុងគ្រោះជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន និងដែលបានបណ្តាលឱ្យសហគមន៍មួយចំនួនត្រូវទឹកជំនន់បំផ្លាញទាំងស្រុងនៅក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិក។
វីដេអូនេះបង្ហាញពីត្រីបាឡែនខ្នងកោង (humpback whale) មុជឡើងពីផ្ទៃទឹកសមុទ្រ និងពេលមុជចុះវិញក៏ប៉ះនឹងទូកមួយនៅក្បែរទីក្រុង Plymouth រដ្ឋMassachusetts សហរដ្ឋអាមេរិក។
កសិករថៃប្រណាំងក្របីប្រចាំឆ្នាំកាលពីថ្ងៃអាទិត្យ ដើម្បីទទួលស្វាគមន៍រដូវធ្វើស្រែនៅដើមរដូវវស្សា។
ឧទ្ធម្ភាគចក្រសហការជាមួយនឹងក្រុមការងារពន្លត់អគ្គីភ័យនៅប៉ែកខាងត្បូងប្រទេសអេស៉្បាញ ដែលមានភ្លើងឆេះព្រៃកាលពីថ្ងៃទី១៥ ខែកក្កដា នៅតំបន់ភ្នំ ក្បែរក្រុង Mijas នៃខេត្ត Malaga ដែលក្រុងនោះសម្បូរទៅដោយទេសចរទៅកម្សាន្ដ។
ព័ត៌មានផ្សេងទៀត