ត្រីបាឡែនងើបឡើងពីផ្ទៃទឹក ប៉ះនឹងទូកពេលវាមុជទៅក្នុងទឹកវិញនៅអាមេរិក
វីដេអូនេះបង្ហាញពីត្រីបាឡែនខ្នងកោង (humpback whale) ងើបឡើងពីផ្ទៃទឹកសមុទ្រ និងពេលមុជចុះវិញក៏ប៉ះនឹងទូកមួយនៅក្បែរទីក្រុង Plymouth រដ្ឋ Massachusetts សហរដ្ឋអាមេរិក។ មន្ត្រីទីក្រុងនេះនិយាយថា អ្នកបើកបរនាវាមិនបានរាយការណ៍ពីករណីរបួសនិងការខូចខាតធ្ងន់ធ្ងរទេនៅក្នុងហេតុការណ៍ កាលពីថ្ងៃអាទិត្យទី២៤ ខែកក្កដា ឆ្នាំ២០២២។ ត្រីបាឡែនប្រភេទ humpback នេះអាចមានប្រវែងរហូតជិត១៩ម៉ែត្រ និងមានទម្ងន់រហូតដល់៥៣តោន ហើយអ្នកទេសចរដែលចូលទស្សនាត្រីបាឡែន ចូលចិត្តមើលកាយវិការរបស់ពួកវា៕ (AP)