វីដេអូខ្លី៖ ការប្រណាំងក្របីនៅថៃធ្វើឡើងនៅដើមរដូវវស្សា
- Reuters
កសិករថៃប្រណាំងក្របីប្រចាំឆ្នាំកាលពីថ្ងៃអាទិត្យ ដើម្បីទទួលស្វាគមន៍រដូវធ្វើស្រែនៅដើមរដូវវស្សា។ ប្រជាជនថៃតែងតែប្រណាំងក្របីជារៀងរាល់ឆ្នាំចាប់តាំងពីទសវត្សរ៍ ១៨០០ មក។ អ្នកស្រុកនិងទេសចរនាំគ្នាទៅមើលការប្រណាំងក្របីនេះនៅស្រុក Map Phai ខេត្តឈុនប៊ូរី ដែលមានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រពីរាជធានីបាងកក។ (Reuters)