សត្វខ្លាពីរក្បាលដែលមានឈ្មោះថា Asim និងGaysha នៅសួនសត្វក្នុងទីក្រុងឡុងដ៍ រីករាយខាំប្រលែងជាមួយនឹងរូបស្ករគ្រាប់ក្រដាសដែលគេបិទភ្ជាប់នឹងបង្គោលឈើ ក្នុងរដូវបុណ្យណូអែល។
នៅថ្ងៃអាទិត្យ ទី៥ ខែធ្នូនេះ ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ព្រះសពរបស់ព្រះអង្គ ត្រូវបានយាងដង្ហែពីប្រទេសបារាំង រួមដំណើរដោយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ ព្រះជាយារបស់ព្រះអង្គ។ ពិធីទទួលព្រះសពមាន
ផ្លូវនានានៅលើកោះ Christmas Island នៅអូស្រ្តាលី ត្រូវបានបិទ ខណៈដែលក្តាមពណ៌ក្រហមដូចអណ្តាតភ្លើង (red flame crabs) រាប់ពាន់ក្បាល បានវារចេញពីព្រៃនៅលើកោះនៅក្បែរឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសអូស្ត្រាលី ដើម្បីធ្វើការបម្លាស់ទីប្រចាំឆ្នាំរបស់ពួកវាទៅកាន់មហាសមុទ្រ។
ការតាំងពិព័រណ៌នេះ ធ្វើឡើងនៅក្រុង Gresik ក្នុងខេត្ត East Java ដោយបានចំណាយពេល៣ខែ ដើម្បីសង់សារមន្ទីរនេះធ្វើពីសំណល់ប្លាស្ទិកចំនួនជាង១០,០០០ រួមមានទុយោ ដបទឹក និងស្បោងដែលប្រមូលបានពីទន្លេនិងតាមឆ្នេរសមុទ្រដែលរងការបំពុល។
ហេតុការណ៍នោះបានបង្កឲ្យបាតុករយ៉ាងហោចណាស់ចំនួន ៣ នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស នៅពេលដែលក្រុមតាលីបង់បានព្យាយាមបំបែកហ្វូងបាតុករនៅប៉ែកខាងកើតប្រទេសអាហ្វហ្គានីស្ថាននោះ។
ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលថៃរាប់ពាន់នាក់បានប៉ះទង្គិចគ្នាជាមួយនឹងប៉ូលិសនៅក្នុងរាជធានីបាងកក នៃប្រទេសថៃ កាលពីថ្ងៃអង្គារ ទី១០ ខែសីហា ក្នុងអំឡុងពេលដែលមានការខឹងសម្បាចំពោះចំណាត់ការរបស់រដ្ឋាភិបាលលើការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
ការបាត់បង់ព្រៃឈើនៅអាស៊ីអាគ្នេយ៍ពីឆ្នាំ២០០១ ដល់ឆ្នាំ២០២០
ក្រុមការងារពន្លត់អគ្គីភ័យបានទម្លាក់សារធាតុសម្រាប់ពន្លត់ភ្លើងឆេះព្រៃពីលើយន្ដហោះមួយគ្រឿងកាលពីថ្ងៃអង្គារ ទី១៣ ខែកក្កដា នៅក្នុងរដ្ឋ Oregon សហរដ្ឋអាមេរិក ខណៈដែលភ្លើងឆេះព្រៃបានរីករាលដាលនៅប៉ែកខាងលិចសហរដ្ឋអាមេរិក។
សត្វដំរីនៅក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌា ចាប់ផ្ដើមសម្រាកនៅជំរំថែទាំសុខភាពរយៈពេលមួយខែក្នុងវត្ត Vadakkunnathan ចាប់ពីថ្ងៃទី១៧ ខែកក្កដា តទៅ។ សត្វដំរីទាំងនេះត្រូវបានប្រជាជនបញ្ចុកផ្លែឈើ ដុំបាយដំណើប និងអាហារផ្សេងៗទៀត។
ក្រុមអាជ្ញាធរអភិរក្សព្រៃបានលែងកូនពស់ថ្លាន់ទើបនឹងញាស់ចំនួន ២៧ក្បាលចូលក្នុងព្រៃ កាលពីថ្ងៃទី១ ខែកក្កដា កន្លងទៅនេះ នៅក្នុងសង្កាត់ Khordha ដែលស្ថិតនៅប៉ែកខាងកើតប្រទេសឥណ្ឌា ក្រោយពីត្រូវបានភ្ញាស់រួចដោយជោគជ័យ។
ព័ត៌មានផ្សេងទៀត