វីដេអូខ្លី៖ អាជ្ញាធរឥណ្ឌាលែងកូនពស់ថ្លាន់ទើបនឹងញាស់ចូលព្រៃ
- Reuters
ក្រុមអាជ្ញាធរអភិរក្សព្រៃបានលែងកូនពស់ថ្លាន់ទើបនឹងញាស់ចំនួន ២៧ក្បាលចូលក្នុងព្រៃ កាលពីថ្ងៃទី១ ខែកក្កដា កន្លងទៅនេះ នៅក្នុងសង្កាត់ Khordha ដែលស្ថិតនៅប៉ែកខាងកើតប្រទេសឥណ្ឌា ក្រោយពីត្រូវបានភ្ញាស់រួចដោយជោគជ័យ។ អាជ្ញាធរបានបញ្ជាក់ថា ពងពស់ចំនួន ៣០ ត្រូវបានប្រមូលបាននៅក្នុងសប្ដាហ៍ទីមួយនៃខែឧសភា ហើយពងចំនួន ២៧ ត្រូវបានភ្ញាស់ដោយជោគជ័យ៕