ការតាំងពិព័រណ៌នេះ ធ្វើឡើងនៅក្រុង Gresik ក្នុងខេត្ត East Java ដោយបានចំណាយពេល៣ខែ ដើម្បីសង់សារមន្ទីរនេះធ្វើពីសំណល់ប្លាស្ទិកចំនួនជាង១០,០០០ រួមមានទុយោ ដបទឹក និងស្បោងដែលប្រមូលបានពីទន្លេនិងតាមឆ្នេរសមុទ្រដែលរងការបំពុល។
ហេតុការណ៍នោះបានបង្កឲ្យបាតុករយ៉ាងហោចណាស់ចំនួន ៣ នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស នៅពេលដែលក្រុមតាលីបង់បានព្យាយាមបំបែកហ្វូងបាតុករនៅប៉ែកខាងកើតប្រទេសអាហ្វហ្គានីស្ថាននោះ។
ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលថៃរាប់ពាន់នាក់បានប៉ះទង្គិចគ្នាជាមួយនឹងប៉ូលិសនៅក្នុងរាជធានីបាងកក នៃប្រទេសថៃ កាលពីថ្ងៃអង្គារ ទី១០ ខែសីហា ក្នុងអំឡុងពេលដែលមានការខឹងសម្បាចំពោះចំណាត់ការរបស់រដ្ឋាភិបាលលើការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
ការបាត់បង់ព្រៃឈើនៅអាស៊ីអាគ្នេយ៍ពីឆ្នាំ២០០១ ដល់ឆ្នាំ២០២០
ក្រុមការងារពន្លត់អគ្គីភ័យបានទម្លាក់សារធាតុសម្រាប់ពន្លត់ភ្លើងឆេះព្រៃពីលើយន្ដហោះមួយគ្រឿងកាលពីថ្ងៃអង្គារ ទី១៣ ខែកក្កដា នៅក្នុងរដ្ឋ Oregon សហរដ្ឋអាមេរិក ខណៈដែលភ្លើងឆេះព្រៃបានរីករាលដាលនៅប៉ែកខាងលិចសហរដ្ឋអាមេរិក។
សត្វដំរីនៅក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌា ចាប់ផ្ដើមសម្រាកនៅជំរំថែទាំសុខភាពរយៈពេលមួយខែក្នុងវត្ត Vadakkunnathan ចាប់ពីថ្ងៃទី១៧ ខែកក្កដា តទៅ។ សត្វដំរីទាំងនេះត្រូវបានប្រជាជនបញ្ចុកផ្លែឈើ ដុំបាយដំណើប និងអាហារផ្សេងៗទៀត។
ក្រុមអាជ្ញាធរអភិរក្សព្រៃបានលែងកូនពស់ថ្លាន់ទើបនឹងញាស់ចំនួន ២៧ក្បាលចូលក្នុងព្រៃ កាលពីថ្ងៃទី១ ខែកក្កដា កន្លងទៅនេះ នៅក្នុងសង្កាត់ Khordha ដែលស្ថិតនៅប៉ែកខាងកើតប្រទេសឥណ្ឌា ក្រោយពីត្រូវបានភ្ញាស់រួចដោយជោគជ័យ។
រូបភាពពីដ្រូនបង្ហាញនូវទីបញ្ចុះសពមួយសម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
អគារស្នាក់នៅមួយដែលមានកម្ពស់ ១៣ ជាន់នៅក្នុងតំបន់ Gaza បានបាក់កាលពីថ្ងៃអង្គារ ក្រោយពីរងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
កាលពីថ្ងៃព្រហស្បតិ៍ ពលរដ្ឋមួយក្រុមធំនៅភូមិ Palakoderu នៃប្រទេសឥណ្ឌា បានប្រជ្រៀតគ្នាសម្រុកទៅទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយមិនបានរក្សាគម្លាតពីគ្នា ខណៈប្រទេសមួយនេះកំពុងរងការឆ្លងរាតត្បាតដ៏ធ្ងន់ធ្ងរ ដោយចំនួនអ្នកឆ្លងសរុបបានកើនលើស ២១លាននាក់៕
ព័ត៌មានផ្សេងទៀត