អគារមួយនៅតំបន់ Gaza បាក់ ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល
- Reuters
អគារស្នាក់នៅមួយដែលមានកម្ពស់ ១៣ ជាន់នៅក្នុងតំបន់ Gaza បានបាក់កាលពីថ្ងៃអង្គារ ក្រោយពីរងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ អ្នករស់នៅក្នុងអគារនោះត្រូវបានគេជូនដំណឹងឲ្យចាកចេញពីអគារនោះក្នុងរយៈពេលមួយម៉ោងមុននឹងមានការវាយប្រហារ ប៉ុន្តែគេនៅមិនទាន់ដឹងភ្លាមៗនៅឡើយទេ ថាតើអ្នករស់នៅក្នុងអគារនោះបានចាកចេញអស់ ឬមានជនរងគ្រោះជាប់នៅក្នុងអគារនោះឬយ៉ាងណានោះទេ៕