វីដេអូខ្លី៖ ទីបញ្ចុះសពអ្នកស្លាប់ដោយសារកូវីដ១៩ នៅឥណ្ឌូណេស៊ី
- Reuters
រូបភាពពីដ្រូនបង្ហាញនូវទីបញ្ចុះសពមួយសម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ីមានករណីឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃខ្ពស់បំផុតកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ដែលមានចំនួន ២០.៥៧៤ ករណី ដែលធ្វើឲ្យករណីឆ្លងជំងឺកូវីដ១៩សរុបមានចំនួន ២.០៥៣.៩៩៥ និងករណីស្លាប់មានចំនួន ៥៥.៩៤៩ ករណី។ នេះបើយោងតាមទិន្នន័យពីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី។ ករណីឆ្លងថ្មីមានចំនួន ៧.៥០៥ ក្នុងទីក្រុងហ្សាការតាកាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យទីក្រុងនេះមានចំនួនករណីឆ្លងកូវីដ១៩ខ្លាំងបំផុតក្នុងប្រទេសឥណ្ឌូណេស៊ី៕