មួយថ្ងៃមុនពិធីបុណ្យសពរបស់លោក George Floyd ពលរដ្ឋ និងមេដឹកនាំក្នុងសហគមន៍ បានចូលគោរពវិញ្ញាណក្ខន្ធរបស់លោក Floyd នៅព្រះវិហារ Fountain of Praise ក្នុងទីក្រុង Houston រដ្ឋ Texas ជាទីដែលសពរបស់លោក Floyd នឹងត្រូវបញ្ចុះនៅថ្ងៃអង្គារនេះ។ សពរបស់លោក Floyd នឹងត្រូវបានបញ្ចុះជាមួយសពម្តាយលោកដែលបានស្លាប់នៅឆ្នាំ២០១៨។
ពួកមន្ត្រីខាងការពង្រឹងច្បាប់មានជំនឿថា មានពួកអ្នកបង្កហិង្សានៅក្នុងចំណោមក្រុមបាតុករអហិង្សា ក៏ប៉ុន្តែពួកគេដឹងមិនប្រាកដថាតើពួកជនទាំងនេះមានឥទ្ធិពលច្រើនបែបណាទេ។
លោក Biden នៃគណបក្សប្រជាធិបតេយ្យ នាំមុខលោក ត្រាំ នៃគណបក្សសាធារណរដ្ឋ នៅក្នុងការស្ទង់មតិជាតិទាំងអស់៤០ នៃក្រុមអ្នកបោះឆ្នោតអាមេរិកាំង។
ពួកអាជ្ញាធរទូទាំងប្រទេសបានជំរុញឲ្យពួកបាតុករប្រឆាំងនឹងការស្លាប់លោក George Floyd ធ្វើតេស្តជំងឺកូវីដ១៩ បន្ទាប់ពីការតវ៉ាប្រឆាំងនឹងតាមផ្លូវជាង១សប្តាហ៍ហើយមានការនៅជិតគ្នា។
ពួកអ្នកកាន់ទុក្ខមានគម្រោងជួបជុំគ្នានៅថ្ងៃចន្ទនេះនៅក្នុងទីក្រុង Houston សហរដ្ឋអាមេរិកដើម្បីមើលក្តារមឈូសរបស់លោក George Floyd ដែលបានបណ្តាលឲ្យមានការតវ៉ាប្រឆាំងអំពីភាពព្រៃផ្សៃរបស់ប៉ូលិសនៅក្នុងទីក្រុងនានាទូទាំងប្រទេស និងផ្នែកនានារបស់ពិភពលោក។
ជនជាតិអាមេរិកាំងមានដើមកំណើតខ្មែរនៅតែកោតសរសើរដល់ការអនុវត្តច្បាប់ និងការផ្តល់សិទ្ធិសេរីភាពពេញលេញចំពោះពលរដ្ឋអាមេរិកាំងក្នុងការទាមទារយុត្តិធម៌ទៅតាមច្បាប់ឲ្យលោក ចច ផ្លយ(Geroge Floyd) ដែលបានស្លាប់ក្រោយប៉ុន្មាននាទីនៃការចាប់ខ្លួនពីប៉ូលិស។
ការស្លាប់របស់បុរសជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក ដែលបានស្រែកថា «ខ្ញុំដកដង្ហើមមិនរួចទេ» នៅក្នុងពេលចាប់ខ្លួនដោយប៉ូលិសក្នុងទីក្រុង Tacoma រដ្ឋWashington ត្រូវបានកំណត់ថាជាករណីឃាតកម្ម។
ការតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍បានធ្វើឡើងនៅទូទាំងពិភពលោកនៅថ្ងៃអាទិត្យនេះ ដោយមនុស្សរាប់ពាន់នាក់នៅទីក្រុងរ៉ូម ទីក្រុងឡុងដ៍ និងទីក្រុងប៉ារីសបានចេញតវ៉ាតាមដងផ្លូវ។
អភិបាលរដ្ឋធានីវ៉ាស៊ីនតោន អ្នកស្រី Muriel Bowser កាលពីថ្ងៃសុក្រ បានប្ដូរឈ្មោះជាផ្លូវការនូវផ្លូវមួយឆ្ពោះទៅកាន់សេតវិមានទៅជា “Black Lives Matter Plaza” ដែលជាភាសាខ្មែរមានន័យថា «ជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ»។
កាលពីថ្ងៃសៅរ៍ម្សិលមិញ អ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងនៅតាមទីក្រុងផ្សេងទៀតនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក ដើម្បីតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ និងភាពឃោរឃៅរបស់ប៉ូលិស។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ មេដឹកនាំសហគមន៍ អភិបាលក្រុង មន្ត្រីប៉ូលិសក្រុង សមាជិកសភាអាមេរិក និងពលរដ្ឋក្នុងសហគមន៍ក្នុងទីក្រុង Minneapolis រដ្ឋមីនីសូតា បានជួបជុំគ្នាប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធរបស់លោក Floyd។
ប៉ូលិសការពារឧទ្យាន Park សហរដ្ឋអាមេរិក បានប្រកាសថា មន្រ្តីប៉ូលិស២នាក់ ត្រូវបានបញ្ឈប់ពីការងារបណ្តោះអាសន្នបន្ទាប់ពីវីដេអូ បានបង្ហាញថា ពួកគេបានវាយប្រហារក្រុមអ្នកយកព័ត៌មានអូស្រ្តាលី។
ព័ត៌មានផ្សេងទៀត