លោក ថុន រដ្ឋា យុវជនមាតាធម្មជាតិ បានប្រាប់ VOA ថា មូលហេតុនៃការធ្វើយុទ្ធនាការជិះកង់នេះ គឺដោយសារក្រុមយុវជនមាតាធម្មជាតិ បានមើលឃើញអំពីសក្តានុពលរបស់កោះកុងក្រៅ ដែលស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង និងជាតំបន់ពោរពេញដោយធម្មជាតិដែលអាចទាក់ទាញទេសចរណ៍បានច្រើន។
ក្រុមកីឡានិងកីឡាករល្បីៗ នៅសហរដ្ឋអាមេរិក ក៏ដូចនៅជុំវិញពិភពលោកបានចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងការស្លាប់របស់បុរសស្បែកខ្មៅលោក George Floyd ក្នុងសមត្ថកិច្ចប៉ូលិស កាលពីសប្តាហ៍មុនដែលបាននាំឲ្យមានការផ្ទុះបាតុកម្មនៅទូទាំងសហរដ្ឋអាមេរិក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ១$ ២$ និង៥$ នៅតែចាយបានធម្មតានៅកម្ពុជា។ លោកចាត់ទុកព័ត៌មាននៃការហាមប្រាមមិនឲ្យចាយគឺជា«ពាក្យចចាមអារ៉ាម»។