អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីមបាវ៉េព្រមានថា ប្រភពទឹកពីអណ្ដូងនៅកន្លែងបញ្ចុះសាកសពមានហានិភ័យបង្កជាជំងឺនានា ដូចជាជំងឺគ្រុនពោះវៀន និងជំងឺអាសន្នរោគជាដើម។
អ្នកស្រី Michele Bachelet ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានថ្កោលទោសយ៉ាងខ្លាំងលើអ្វីដែលអ្នកស្រីនិយាយថា ជាការប្រើប្រាស់កម្លាំងហួសហេតុរបស់កងកម្លាំងប្រដាប់ដោយអាវុធនីហ្សេរីយ៉ាលើក្រុមអ្នកតវ៉ាដោយសន្ដិវិធី នៅក្នុងក្រុង Lagos កាលពីថ្ងៃទី២០ ខែតុលា។
អ្នកស្លាប់ទាំង២៥នាក់ដែលរួមទាំងក្មេង៧នាក់ផង រស់នៅក្នុងខេត្តចំនួន៥ គឺបន្ទាយមានជ័យដែលមានអ្នកស្លាប់ច្រើនជាងគេរហូតដល់១៥នាក់ និង១០នាក់ទៀត រស់នៅក្នុងខេត្តព្រះសីហនុ ពោធិ៍សាត់ ប៉ៃលិន និងកំពង់ធំ។
បើតាមក្រសួងយុត្តិធម៌ ក្នុងចំណោមសំណុំរឿងដែលដោះស្រាយនេះ មាន១០.៣០០សំណុំរឿង ជាសំណុំរឿងដែលត្រូវបានជំនុំជម្រះ គឺស្មើនឹង៨២ភាគរយនៃសំណុំរឿងទាំងអស់ក្នុងដំណាក់កាលជំនុំជម្រះ។
នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសថា ក្រុមការងារកំពុងបន្តតាមដានស្ថានភាពទឹកនៅទំនប់សណ្តស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ទឹកជំនន់ទឹកភ្លៀងបានបន្តជម្លៀសប្រជាពលរដ្ឋកម្ពុជាជាច្រើនម៉ឺនគ្រួសារ ក្នុងរាជធានីនិងខេត្តចំនួន ១៩ នៅក្នុងប្រទេសកម្ពុជា។ មកទល់ថ្ងៃពុធនេះ ទឹកជំនន់បានសម្លាប់មនុស្សយ៉ាងតិច ១២ នាក់នៅកម្ពុជា និងបំផ្លាញផ្ទះសម្បែង និងដំណាំច្រើនម៉ឺនហិកតា៕
កម្ពស់ទឹកនៅទំនប់ទឹកពាមឃ្លៃនិងទ្វារទឹករលាំងជ្រៃ តាមបណ្តោយស្ទឹងព្រែកត្នោត ក្នុងខេត្តកំពង់ស្ពឺ បានឡើងដល់កម្រិតប្រកាសអាសន្នហើយ នៅថ្ងៃពុធនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរខេត្តកំពង់ស្ពឺ។
ការសម្រេចចិត្តវិលត្រឡប់ចូលធ្វើការវិញរបស់កម្មករប្រមូលសំរាមទាំងនេះកើតឡើង ខណៈតុលាការក្រុងភ្នំពេញបានចេញដីកាឲ្យកម្មករទាំងអស់ចាប់ផ្តើមការងារវិញមិនឲ្យផុតពីថ្ងៃទី១៦ ខែតុលា និងស្នើឲ្យកម្មករជាង២ពាន់នាក់បញ្ឈប់ការធ្វើកូដកម្ម ដែលតុលាការថា«ខុសច្បាប់»។
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងក្រុមរាជានិយមគាំទ្រព្រះមហាក្សត្រ Maha Vajiralongkorn រាប់ពាន់នាក់ បានប្រឈមមុខបង្ហាញកម្លាំងដាក់គ្នានៅថ្ងៃពុធនេះ នៅក្នុងទីក្រុងបាងកក។
ព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ហើយក្រុមជំរុញឱ្យមានកិច្ចសហប្រតិបត្តិការឆ្លងព្រំដែននៅក្នុងកិច្ចប្រជុំមេដឹកនាំតំបន់អាស៊ីអាគ្នេយ៍។
មនុស្សយ៉ាងហោចណាស់ក៏៣០នាក់ដែរ បានរងរបួស។
ជំនន់ទឹកភ្លៀងបានវាយលុកយ៉ាងខ្លាំងនៅបណ្ដាខេត្តភាគខាងលិចនិងភាគខាងជើងប្រទេសនាចុងសប្ដាហ៍កន្លងទៅ ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោច១១នាក់ស្លាប់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតរងផលប៉ះពាល់។
ព័ត៌មានផ្សេងទៀត