លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងប្រចាំប្រទេសកម្ពុជានៃអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា រដ្ឋនានាត្រូវគិតគូរថ្លឹងថ្លែងវិធានការរដ្ឋបាលក្នុងការបិទផ្សារ ឬបិទទីតាំងនានាជាមួយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងសង្គមបណ្ដាលពីការបិទនោះ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថាការបកស្រាយរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមិនអាចទទួលយកបានទេ បើយោងទៅលើរូបភាពនិងវីដេអូដែលអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានចែកតៗគ្នាកាលពីពេលថ្មីៗនេះ។
ឧបករណ៍ដែលធ្វើពីឆ្អឹងសត្វកង់ហ្គូរូអាចឆ្លុះបញ្ចាំងពីអតីតកាលដ៏យូរលង់របស់អូស្ត្រាលី។
ពួកមេដឹកនាំពិភពលោកនិងសាធារណជនបានសម្តែងការកោតសរសើរដល់ព្រះអង្គម្ចាស់ Philip ស្វាមីព្រះមហាក្សត្រីយានី Elizabeth នៃចក្រភពអង់គ្លេសដែលចូលទិវង្គតកាលពីថ្ងៃសុក្រទី៩ខែមេសាក្នុងព្រះជន្ម៩៩វស្សា។
នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានថ្លែងថា ជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ជនរួមជាតិរបស់លោកគឺលោក Hideki Matsuyama នៅឯការប្រកួតកីឡាវាយកូនគោល The Masters នៅសហរដ្ឋអាមេរិកគឺជារឿង«ដ៏អស្ចារ្យ»។
បុរសដែលត្រូវប៉ូលិសសម្លាប់ត្រូវបានសាច់ញាតិ និងលោក Tim Walz អភិបាលរដ្ឋ Minnesota បញ្ជាក់អត្តសញ្ញាណថាឈ្មោះ Daunte Wright អាយុ២០ឆ្នាំ។ លោក Walz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកកំពុងឃ្លាំមើលភាពវឹកវរនេះ។
លោក អ៊ឹម ឈូន ស្នងការរងខេត្តកំពតនិងជនសង្ស័យ ២ នាក់ទៀត ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី ៦ ខែមេសា នៅទីក្រុងភ្នំពេញ និងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ៧ ខែមេសា។
ពួកគេទាំង ៣ នាក់ បានប្រព្រឹត្តសកម្មភាពល្មើសនឹងមាត្រា ៣ នៃច្បាប់ស្តីពីកូវីដ១៩ ដែលចែងពីវិធានការសុខាភិបាលដែលតម្រូវឲ្យប្រជាពលរដ្ឋធ្វើអនាម័យ ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពសង្គម និងអនុវត្តតាមវិធានការសុខាភិបាលផ្សេងទៀត។
ក្រុមហ៊ុនTwitter បានលើកឡើងថាការសម្រេចចិត្តរបស់ខ្លួនក្នុងការហាមប្រាមលោក Trump មិនឲ្យប្រើប្រាស់បណ្តាញTwitter ដោយសារ«តែហានិភ័យនៃការញុះញង់ឲ្យមានអំពើហិង្សាបន្ថែមទៀត»។
ការវាយប្រហារដ៏ប្រល័យនៅឯវិមានសភាសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រអាចបណ្ដាលឲ្យមានការពន្យារពេលនៅក្នុងការបើកឡើងវិញនូវបរិវេណជុំវិញអាគារសភា។
ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនទាំងពីរផ្អាកគម្រោងខ្សែកាបតភ្ជាប់សហរដ្ឋអាមេរិកនិងហុងកុងដោយសារសម្ពាធពីរដ្ឋាភិបាលអាមេរិកលើបញ្ហាសន្តិសុខជាតិ។
កិច្ចប្រជុំវាយតម្លៃលើសំណើលើកលែងទោសនិងបន្ធូរបន្ថយទោសនេះ ធ្វើឡើងកាលពីថ្ងៃពុធ ទី ៣១ ខែមីនា ដោយមានការចូលរួមពីលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត។
ព័ត៌មានផ្សេងទៀត