ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានចំនួន១៥នាក់ បានមកដល់កម្ពុជា កាលពីថ្ងៃពុធ ស្របពេលរដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលជនជាតិអាហ្វហ្គានីស្ថានឲ្យមកស្នាក់នៅបណ្តោះអាសន្ន មុននឹងចាកចេញទៅប្រទេសទីបី។ នេះ បើតាមមន្រ្តីរដ្ឋាភិបាលទទួលបន្ទុកកិច្ចការនេះ។
ការផ្ទុះចំនួន២នៅក្បែរអគារសភា និងស្ថានីយប៉ូលិសនៅប្រទេសអ៊ូហ្កង់ដា បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៣នាក់។ ការផ្ទុះនៅព្រឹកថ្ងៃអង្គារ នៅក្នុងរដ្ឋធានីកំប៉ាឡានៃប្រទេសអ៊ូហ្កង់ដានេះ បានធ្វើឲ្យបែកកញ្ចក់បង្អួច និងឆេះរថយន្តជាច្រើនគ្រឿងនៅតាមផ្លូវនានាក្នុងរដ្ឋធានី។
លោក សំ គន្ធាមី នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថា និកហ្វិច (NICFEC) និយាយថា ចំនួនអ្នកមកចុះឈ្មោះបោះឆ្នោត នៅមិនទាន់ឈានដល់កម្រិតរំពឹងទុកនៅឡើយទេ ដោយលោកសង្កេតឃើញថា មានអ្នកមកចុះឈ្មោះបោះឆ្នោតច្រើននៅពេលចុងសប្តាហ៍តែប៉ុណ្ណោះ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ធ្លាប់បានជំរុញឲ្យដោះស្រាយជម្លោះនេះ ប្រកបដោយភាពយុត្តិធម៌ និងអាចទទួលយកពីគ្រប់ភាគី ដើម្បីធានាបរិយាកាសល្អក្នុងវិស័យទីផ្សារមូលបត្រកម្ពុជា។
នៅគ្រាដែលបើកប្រទេសឡើងវិញពីវិបត្តិជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រារព្ធខួបលើកទី៦៨នៃទិវាឯករាជ្យជាតិ ដោយមានអ្នកចូលរួមច្រើនជាងឆ្នាំមុន។
ពលរដ្ឋមួយចំនួនដែលរងផលប៉ះពាល់ពីអាជីវកម្មផលិតស្ករសក្នុងខេត្តកំពង់ស្ពឺជាង១០ឆ្នាំមកហើយ បានបង្ហាញការពេញចិត្តនឹងការទទួលសម្បទានហិរញ្ញវត្ថុពីធនាគារ ANZ ដែលបានជួយសម្រាលទុក្ខលំបាកមួយចំនួន ក្នុងនោះ មានការដោះបំណុលខ្លះផងដែរ។
នៅថ្ងៃពុធ ពលរដ្ឋចិននៅទីក្រុងប៉េកាំង បាននាំគ្នាស្តុកទុកស្ពៃក្តោប អង្ករ និងម្សៅសម្រាប់រដូវរងា បន្ទាប់ពីរដ្ឋាភិបាលបានជំរុញឲ្យប្រជាជនស្តុកទំនិញសំខាន់ៗក្នុងករណីមានគ្រោះអាសន្ន ទោះបីជារដ្ឋាភិបាល បានធានាថា មានការផ្គត់ផ្គង់គ្រប់គ្រាន់បន្ទាប់ពីមានការភ័យស្លន់ស្លោទិញស្បៀងទុកក៏ដោយ។
រដ្ឋាភិបាលចិន បានប្រាប់ក្រុមគ្រួសារឲ្យរក្សាទុកនូវរបស់របរប្រចាំថ្ងៃសំខាន់ៗនៅក្នុងផ្ទះ ក្នុងករណីគ្រាអាសន្ន បន្ទាប់ពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ និងការធ្លាក់ភ្លៀងខុសពីប្រក្រតីដែលបណ្តាលឲ្យតម្លៃបន្លែឡើងថ្លៃយ៉ាងខ្លាំងដោយធ្វើឲ្យមានការព្រួយកង្វល់អំពីការផ្គត់ផ្គង់មិនគ្រប់គ្រាន់។
មន្ត្រី និងសាក្សីបានឱ្យដឹងថា អគារផ្ទះល្វែងកម្ពស់ ២១ ជាន់ដែលកំពុងសាងសង់ បានបាក់នៅទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា ដោយបានសម្លាប់មនុស្សយ៉ាងតិច៣ នាក់ និងមនុស្សរាប់សិបនាក់ទៀត កំពុងបាត់ខ្លួន។
លោកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រ នៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែលបានថ្លែងថា ស្រ្តីនៅតែប្រឈមនឹងការរើសអើងគ្រប់ទម្រង់ក្នុងការទទួលបានតំណែងជាអ្នកដឹកនាំ។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានចាត់ទុកការធ្វើទារុណកម្មនេះជាទង្វើដ៏ឃោរឃៅ អមនុស្សធម៌ ដោយគួរតែដាក់ទោសទណ្ឌឲ្យធ្ងន់ធ្ងរ ដើម្បីជាមេរៀនដល់មន្ត្រីផ្សេងៗទៀតកុំឲ្យប្រព្រឹត្តទង្វើបែបនេះបន្តទៀត។
ព័ត៌មានផ្សេងទៀត