ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការផ្ទុះ​នៅ​ក្បែរ​អគារ​សភា​និង​ស្ថានីយ​ប៉ូលិស​នៅ​ប្រទេស​អ៊ូហ្កង់ដា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​និង​របួស


ប៉ូលិស​​អ៊ូហ្កង់ដា និង​អ្នក​ជំនាញ​លើ​ការផ្ទុះ​ពិនិត្យមើល​កន្លែង​កើតហេតុ​នៃ​ការបំផ្ទុះ​នៅ​ក្នុង​ទីក្រុង​កំប៉ាឡា​នៃ​ប្រទេស​អ៊ូហ្កង់ដា នៅ​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។
ប៉ូលិស​​អ៊ូហ្កង់ដា និង​អ្នក​ជំនាញ​លើ​ការផ្ទុះ​ពិនិត្យមើល​កន្លែង​កើតហេតុ​នៃ​ការបំផ្ទុះ​នៅ​ក្នុង​ទីក្រុង​កំប៉ាឡា​នៃ​ប្រទេស​អ៊ូហ្កង់ដា នៅ​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ការ​ផ្ទុះ​ចំនួន​២នៅ​ក្បែរអគារ​សភា និង​ស្ថានីយ​ប៉ូលិស​នៅ​ប្រទេស​អ៊ូហ្កង់ដា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​៣នាក់។ ការ​ផ្ទុះ​នៅ​ព្រឹក​ថ្ងៃ​អង្គារ នៅ​ក្នុង​រដ្ឋធានីកំប៉ាឡា​នៃ​ប្រទេស​អ៊ូហ្កង់ដានេះ បាន​ធ្វើ​ឲ្យ​បែក​កញ្ចក់​បង្អួច​ និង​ឆេះ​រថយន្ត​ជា​ច្រើន​គ្រឿង​នៅ​តាម​ផ្លូវ​នានា​ក្នុង​រដ្ឋធានី។​

​គេ​ឃើញ​មាន​សាក​សព​មនុស្ស​២នាក់​នៅ​ក្បែរ​អគារ​សភា​អ៊ូហ្កង់ដា​ និងមួយទៀត​នៅខាង​ក្រៅ​ស្ថានីយប៉ូលិស ខណៈ​ពេល​ដែល​កម្លាំង​សន្តិសុខ​ កំពុង​ហំ​ព័ទ្ធបិទ​តំបន់​នោះ។​

អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ជាតិ​ Mulago ក្នុង​ប្រទេស​អ៊ូហ្កង់ដា​ អ្នកស្រី Rosemary Byanyima និយាយ​ថា​ មន្ទីរ​ពេទ្យ​ទទួល​បាន​អ្នករង​របួស​ចំនួន​២៧​នាក់​ ដែល​ក្នុង​នោះ ៧នាក់​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

នេះ​ ជា​ការ​ផ្ទុះ​លើក​ទី៣​ហើយ​ នៅ​ក្នុងរដ្ឋធានី​កំប៉ាឡា ចាប់​តាំង​ពី​ខែ​តុលា​មក​ ដែលនៅ​ពេល​នោះ​គ្រាប់​បែក​មួយ​គ្រាប់ ​បាន​ផ្ទុះ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​ ហើយ​បាន​សម្លាប់​មនុស្ស​ម្នាក់​ និង​ ៥​ នាក់​ផ្សេង​ទៀត​រង​របួស​។

អាជ្ញាធរ​ក្នុង​ប្រទេស​អ៊ូហ្កង់ដា​ នៅ​មិន​ទាន់ដាក់​កំហុស​ទៅ​លើ​នរណា​ម្នាក់​នៅឡើយទេ​ នៅ​ក្នុង​ការ​ផ្ទុះកាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ប៉ុន្តែ​ការ​វាយ​ប្រហារ​ក្នុង​ពេល​កន្លង​ទៅ ក្រុម​ជីវពល​នៃ​រដ្ឋ​អ៊ីស្លាម​ អះអាង​ថា ពួកគេជា​អ្នក​ធ្វើ៕

XS
SM
MD
LG