បេក្ខជនទាំងពីរ គឺលោកប្រធានាធិបតី Donald Trump និងអតីតអនុប្រធានាធិបតីលោក Joe Biden កំពុងព្យាយាមទាក់ទាញការគាំទ្រនៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំងមួយចំនួន ដែលអាចជួយពួកគេឲ្យឈានឆ្ពោះទៅកាន់ជ័យជម្នះ។
បេក្ខជនទាំងពីរបានចូលរួមនៅក្នុងវេទិកាសាធារណៈប្រជែងគ្នា ដែលធ្វើឡើងដាច់ដោយឡែកពីគ្នានិងក្នុងពេលតែមួយនៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំង គឹរដ្ឋ Pennsylvania និងរដ្ឋ Florida។
លោក Trump និងលោក Biden អញ្ជើញទៅទស្សនារដ្ឋ ដែលមានការប្រកួតប្រជែងគ្នាខ្លាំងចំនួន ៣ នៅពេលដែលការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៣ ខែវិច្ឆិកា ខិតចូលមកកាន់តែជិតនៅក្នុងការបន្តការខំប្រឹងប្រែង ដើម្បីចាប់យកការគាំទ្រមកពីក្រុមអ្នកបោះឆ្នោត។
កិច្ចប្រជុំរបស់លោក Trump នេះ បានធ្វើឡើងចំពេលតែមួយផងដែរ ជាមួយគូប្រជែងរបស់លោក គឺលោក Joe Biden ដែលបានគ្រោងទុករួចហើយជាមួយទូរទស្សន៍ ABC។
មធ្យមភាគនៃការស្ទង់មតិសំខាន់ៗកាលពីពេលថ្មីៗនេះ បានបង្ហាញថា លោក Biden នាំមុខលោក Trump ទាំងនៅក្នុងរដ្ឋ Florida និងរដ្ឋ Pennsylvania៕
អ្នកបោះឆ្នោតក្នុងការិយាល័យបោះឆ្នោតមួយចំនួន បានឈរតម្រង់ជួររង់ចាំអស់ជាច្រើនម៉ោង នៅក្នុងថ្ងៃទីមួយនៃការបោះឆ្នោតមុនពេលកំណត់។
បេក្ខជនទាំងពីរបានចាប់ផ្ដើមយុទ្ធនាការប្រជែងគ្នាដោយផ្ដោតលើរដ្ឋ Florida រដ្ឋ Ohio និងរដ្ឋ Pennsylvania នៅពេលចាប់ផ្ដើមនៃសប្ដាហ៍នេះ។
គណបក្សប្រជាធិបតេយ្យរបស់លោក ធ្លាប់បានចាញ់យ៉ាងធ្ងន់ធ្ងរនៅរដ្ឋ Ohio នេះ ក្នុងអំឡុងពេលនៃការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦នោះ។
លោក Trump បានច្រានចោលការផ្លាស់ប្តូរគម្រោងនៃការជជែកដេញដោលលើកទី ២ ធ្វើតាមអនឡាញវិញ ដោយគណៈកម្មការរៀបចំការជជែកដេញដោលបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានប្រកាសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលបានពន្យល់ថា «វិធីនៃការជជែកដេញដោលតាមអនឡាញ ជាការចាំបាច់។
ព័ត៌មានផ្សេងទៀត
No media source currently available