ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះឆ្នោត​មុន​ពេល​កំណត់​ជួប​បញ្ហា​​ក្នុង​រយៈ​ពេល​ខ្លី​នៅ​រដ្ឋ Georgia របស់​អាមេរិក


ពលរដ្ឋ​អាមេរិកាំង​ក្នុង​រដ្ឋ Georgia បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​មក​ដល់​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ ទីក្រុង Atlanta រដ្ឋ Georgia ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។
ពលរដ្ឋ​អាមេរិកាំង​ក្នុង​រដ្ឋ Georgia បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​មក​ដល់​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ ទីក្រុង Atlanta រដ្ឋ Georgia ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

ការ​បោះឆ្នោត​ក្នុង​រដ្ឋ Georgia ​មុន​ថ្ងៃ​បោះឆ្នោត​ផ្លូវការ​សម្រាប់ការ​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក​នោះ​ បាន​ជួប​នូវ​បញ្ហាក្នុង​រយៈ​ពេល​ខ្លី​ កាល​ពី​ថ្ងៃ​ចន្ទ នៅ​ពេល​ដែលបញ្ជីបោះឆ្នោតអេឡិចត្រូនិកមិន​ដំណើរ​ការ​ ហើយ​ត្រូវ​បាន​គេ​ជួល​ជុល​ ​ក្រោយ​មក​ទើ​ប​ការ​បោះ​ឆ្នោត​នោះបាន​ដំណើរ​ការ​ជា​ធម្មតាឡើង​វិញ។ ​

អ្នក​បោះ​ឆ្នោត​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ​ចំនួន​ បាន​ឈរ​តម្រង់​ជួរ​រង់​ចាំ​អស់ជា​ច្រើន​ម៉ោង នៅ​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​ការ​បោះឆ្នោត​មុន​ពេល​កំណត់​ ដែល​រដ្ឋ​នេះបាន​បើក​ទ្វារ​ទទួល​អ្នក​បោះ​ឆ្នោត ដែល​មាន​ចំនួនច្រើន​ មិន​ធ្លាប់​មាន​ពី​មុន​មក សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ ​ដែលត្រូវ​កំណត់​ជា​ផ្លូវការធ្វើ​នៅ​ថ្ងៃ​ទី៣​ ខែ​វិច្ឆិកា ​ខាង​មុខ​នេះ។

ការិយាល័យ​របស់​រដ្ឋលេខាធិការនៃ​រដ្ឋGeorgia បានរាយការណ៍​ថា​ មាន​អ្នក​បោះឆ្នោត​ប្រមាណ​១២៦.៨៧៦​នាក់ ដែល​បាន​ចេញ​មក​បោះឆ្នោត​មុន​ពេល​កំណត់ កាល​ពី​ថ្ងៃ​ចន្ទ ដែល​ចំនួន​នេះ​កើន​៤១% បើ​ប្រៀប​ធៀប​កាល​ពី​ពេល​បោះឆ្នោត​មុន​ពេល​កំណត់​ថ្ងៃ​ទី១ ​កាល​ពី​ឆ្នាំ​២០១៦​នោះ។​

ការ​បោះឆ្នោតមុន​ថ្ងៃ​ទី​៣​ ខែ​វិច្ឆិកា​នេះ បាន​ចាប់​ផ្តើម​ហើយ​នា​ពេល​នេះក្នុង​រដ្ឋ​ចំនួន​៤០ ក្នុង​ចំណោម​រដ្ឋ​ទាំង​៥០​របស់​អាមេរិក​នោះ។ អ្នក​បោះឆ្នោត​អាមេរិកចំនួន​ជាង​១០​លាន​នាក់​ បាន​បោះ​ឆ្នោត​រួចហើយ​ នេះ​បើ​តាម​ការឲ្យ​ដឹងរបស់​គម្រោងពិនិត្យ​ការ​បោះឆ្នោត​សហរដ្ឋ​អាមេរិក (United States Election Project)។

​ក្នុង​រដ្ឋ​ជា​ច្រើន ដែល​ក្នុង​នោះ​រួម​មាន​រដ្ឋ Vermont រដ្ឋ ​Virginia និង​រដ្ឋ South Dakota ផង​ដែរ​នោះ សន្លឹក​ឆ្នោត​ដែល​បាន​បោះ​រួច​ហើយ​ មាន​ចំនួន​លើស​២០% ​ប្រៀប​ធៀប​នឹង​សន្លឹក​ឆ្នោតដែល​បាន​បោះ​ក្នុង​រដ្ឋ​ទាំង​នេះ កាល​ពី​ឆ្នាំ​២០១៦៕

XS
SM
MD
LG