លោកស្រី ច័ន្ទ សំណាង បេក្ខជនចៅសង្កាត់មកពីគណបក្សសង្គ្រោះជាតិ បានឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃអាទិត្យ ដោយដណ្ដើមបានតំណែងចៅសង្កាត់ឫស្សីកែវ ពីគណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាឈ្នះបាន១១៥៨ឃុំ និងគណបក្សសង្គ្រោះជាតិ ឈ្នះបាន៤៨៧ឃុំ។ ការណ៍នេះលោកយល់ថា ជាជោគជ័យមួយទាំងសម្រាប់គណបក្សកាន់អំណាច និងគណបក្សជំទាស់។
គណបក្សប្រឆាំងធំបំផុតនៅកម្ពុជាទទួលបានជ័យជម្នះច្រើនជាងមុននៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យ ដែលអាចគំរាមកំហែងដល់ការក្តោបក្តាប់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប្រជាពលរដ្ឋនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅការិយាល័យបោះឆ្នោត ក្នុងសាលាបឋមសិក្សាស្លាកែត នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។
លោក ស៊ុន ណារិន នៃ VOA បានទៅយកព័ត៌មាននៅមណ្ឌលចំនួនពីរក្នុងរាជធានីភ្នំពេញគឺមណ្ឌលបឋមសិក្សានរោត្តម និងមណ្ឌលបឋមសិក្សានិងវិទ្យាល័យឬស្សីកែវ។ លោកបានជួបសម្ភាសជាមួយប្រជាពលរដ្ឋមួយចំនួន ហើយពួកគេបានសរសើរចំពោះការរៀបចំបោះឆ្នោតដែលល្អ និងពុំមានការគំរាមកំហែងអ្វីនោះទេ។
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋនៅឃុំបឹងមេលា ឃុំតាសៀម ឃុំដំដែក ឃុំបាគង និងឃុំគោកចក ខេត្តសៀមរាប បានចូលរួមបោះឆ្នោត។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ ប្រព្រឹត្តិទៅដោយរលូន បើទោះបីជាមានភាពមិនប្រក្រតីតិចតួចនៅតាមមណ្ឌលមួយចំនួនក៏ដោយក្តី។
យុវជនមួយចំនួននៅក្នុងខេត្តបាត់ដំបងដែលទើបទទួលបានបទពិសោធន៍លើកដំបូងក្នុងការបោះឆ្នោតបានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេមានក្ដីសប្បាយរីករាយនិងសង្ឃឹមថា ការបោះឆ្នោតនេះនឹងជួយឱ្យពួកគេជ្រើសរើសបានមេឃុំល្អ ដើម្បីអភិវឌ្ឍសហគមន៍របស់ពួកគេ។
ប្រជាពលរដ្ឋចូលរួមបោះឆ្នោតក្នុងខេត្តសៀមរាប ដែល VOA ធ្វើការសម្ភាសន៍សុទ្ធតែបានអះអាងដូចៗគ្នាថា ការបោះឆ្នោតរបស់ពួកគេសំខាន់ គឺគិតទៅលើសកម្មភាព និងសមត្ថភាពរបស់បុគ្គលច្រើនជាការគិតលើគណបក្សនយោបាយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យសាលាគរុកោសល្យ នៅក្រុងតាខ្មៅ ខេត្តកណ្តាលនាព្រឹកថ្ងៃអាទិត្យ។ លោក ម៉ែន គឹមសេង នៃ VOA បានសន្ទនាជាមួយកញ្ញា កាន់ វិច្ឆិកា នៃ VOA ដែលបានចុះយកសេចក្តីរាយការណ៍នៅការិយាល័យបោះឆ្នោតនោះ ដែលផ្សាយផ្ទាល់តាមរយៈវិទ្យុរបស់ VOA។
អង្គការសង្គមស៊ីវិលជាច្រើន បានចូលរួមតាមដានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ហើយបានបង្ហាញការអង្កេតរបស់ខ្លួនថា ដំណើរការបោះឆ្នោតទូទៅមានលក្ខណៈល្អប្រសើរ។
ព័ត៌មានផ្សេងទៀត