នេះជាលើកដំបូងបង្អស់ដែលលោកនឹងត្រូវបាននាំខ្លួនចេញពីពន្ធនាគារដើម្បីចូលរួម សវនាកា ក្រោយការចាប់ឃុំខ្លួនជាង៥ខែមកនេះ។
ប្រទេសធំៗដែលកាន់លទ្ធិប្រជាធិបតេយ្យមួយចំនួន ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុបជាដើម បានបង្ហាញក្តីបារម្ភអំពីការបោះឆ្នោតសាកលនៅពេលខាងមុខ ដោយសារមិនមានវត្តមានគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយកាលពីខែវិច្ឆិកាឆ្នាំមុនដោយតុលាការកំពូល។
អ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ជាង៥សែននាក់ (៥៣៦,៦៧៤នាក់) ឈ្មោះអ្នកបោះឆ្នោតដែលត្រូវលុបចេញពីបញ្ជីមានចំនួនជាង២ម៉ឺនឈ្មោះ (២១,៦៧១ឈ្មោះ) និងឈ្មោះប្រជាពលរដ្ឋដែលបានស្នើសុំកែតម្រូវឈ្មោះ និងទិន្នន័យមានចំនួនជាង៥ពាន់នាក់ (៥៥៧២នាក់)។
កាលពីការបោះឆ្នោតឃុំ-សង្កាត់ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ គណបក្សសង្រ្គោះជាតិទទួលបានសំឡេងគាំទ្រសន្លឹកឆ្នោតជិត៤៤ភាគរយ។
មិនទាន់មានសញ្ញានៃដំណោះស្រាយនយោបាយណាមួយសម្រាប់គណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយកាលពីឆ្នាំមុននោះទេ ខណៈនៅសល់តែជាង៦ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតសាកលនឹងចូលមកដល់។ អតីតមេដឹកនាំបក្សប្រឆាំងដ៏ធំ លោក សម រង្ស៊ី និងសហការីរបស់លោកមួយចំនួន បានប្រកាសចលនាថ្មីមួយ ហៅថា«ចលនាសង្រ្គោះជាតិ»។ តែមេដឹកនាំដែលជាដៃគូរបស់លោក គឺលោក កឹម សុខា បានផ្តាំផ្ញើពីពន្ធនាគារមកថា លោកមិនគាំទ្រចលនានេះទេ។
ការចាប់ខ្លួនអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ធ្វើឡើងក្រោយពីមានយុទ្ធនាការបង្ក្រាបយ៉ាងទូលំទូលាយរបស់រដ្ឋាភិបាល ទៅលើក្រុមប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនដែលមិនចំណុះរដ្ឋាភិបាល។
វេទិកាមួយរបស់អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី២១ខែមករាឆ្នាំ២០១៨នេះ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ដែលជារដ្ឋមានពលរដ្ឋខ្មែរអាមេរិកាំងរស់នៅច្រើនជាងគេ នៅសហរដ្ឋអាមេរិក។
មហាសន្និបាតគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងក្រោយមួយថ្ងៃនៃការចេញរបាយការណ៍របស់អង្គការឃ្លាំមើលសិទិ្ធមនុស្សដែលបាននិយាយចំឈ្មោះលោក ហ៊ុន សែន ថាបានបង្កើនការគាបសង្កត់យ៉ាងខ្លាំងក្លាទៅលើគូប្រជែងខាងនយោបាយរបស់លោកនៅមុនការបោះឆ្នោតជាតិខែកក្កដាខាងមុខ។
កាលពីថ្ងៃទី១៦ ខែមករា លោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្រ្តគណបក្សប្រឆាំងព្រមទាំងអតីតតំណាងរាស្ត្រគណបក្សប្រឆាំងនិងសហការីជាង១០រូបផ្សេងទៀត បានផ្ញើលិខិតសុំការអនុញ្ញាតចូលជួបសួរសុខទុក្ខលោក កឹម សុខា នៅព្រឹកថ្ងៃទី១៩ ខែមករា នេះ។
របាយការណ៍នេះបានបញ្ជាក់ចំឈ្មោះលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានធ្វើការបង្ក្រាបទាំងកម្រោលទៅលើគណបក្សប្រឆាំង និងអ្នកបំពេញវិជ្ជាជីវៈសារព័ត៌មាន នៅពេលដែលគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចរបស់លោក កំពុងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨នេះ។
ខណៈដែលការបោះឆ្នោតជាតិខិតចូលមកដល់ក្នុងខែកក្កដាខាងមុខ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានសមាជិកជាន់ខ្ពស់សុទ្ធតែមានអតីតភាពការងារពីអង្គការសង្គមស៊ីវិល បានធ្វើការសម្រេចចិត្តចូលរួមដោយឥតរាថយ បើទោះជាភាពស្របច្បាប់នៃការបោះឆ្នោតនៅកម្ពុជា ស្ថិតក្នុងភាពស្រពេចស្រពិល ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិក៏ដោយ។
ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុន អាសនៈសភាចំនួន៥៥របស់គណបក្សនេះ ត្រូវបានបែងចែកទៅឲ្យគណបក្សប្រជាជនកម្ពុជានិងគណបក្សផ្សេងទៀត ដែលមិនបានឈ្នះសូម្បីតែមួយអាសនៈ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣កន្លងទៅ។
ព័ត៌មានផ្សេងទៀត
No media source currently available