ការចាប់ខ្លួនអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ធ្វើឡើងក្រោយពីមានយុទ្ធនាការបង្ក្រាបយ៉ាងទូលំទូលាយរបស់រដ្ឋាភិបាល ទៅលើក្រុមប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនដែលមិនចំណុះរដ្ឋាភិបាល។
វេទិកាមួយរបស់អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី២១ខែមករាឆ្នាំ២០១៨នេះ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ដែលជារដ្ឋមានពលរដ្ឋខ្មែរអាមេរិកាំងរស់នៅច្រើនជាងគេ នៅសហរដ្ឋអាមេរិក។
មហាសន្និបាតគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងក្រោយមួយថ្ងៃនៃការចេញរបាយការណ៍របស់អង្គការឃ្លាំមើលសិទិ្ធមនុស្សដែលបាននិយាយចំឈ្មោះលោក ហ៊ុន សែន ថាបានបង្កើនការគាបសង្កត់យ៉ាងខ្លាំងក្លាទៅលើគូប្រជែងខាងនយោបាយរបស់លោកនៅមុនការបោះឆ្នោតជាតិខែកក្កដាខាងមុខ។
កាលពីថ្ងៃទី១៦ ខែមករា លោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្រ្តគណបក្សប្រឆាំងព្រមទាំងអតីតតំណាងរាស្ត្រគណបក្សប្រឆាំងនិងសហការីជាង១០រូបផ្សេងទៀត បានផ្ញើលិខិតសុំការអនុញ្ញាតចូលជួបសួរសុខទុក្ខលោក កឹម សុខា នៅព្រឹកថ្ងៃទី១៩ ខែមករា នេះ។
របាយការណ៍នេះបានបញ្ជាក់ចំឈ្មោះលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានធ្វើការបង្ក្រាបទាំងកម្រោលទៅលើគណបក្សប្រឆាំង និងអ្នកបំពេញវិជ្ជាជីវៈសារព័ត៌មាន នៅពេលដែលគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចរបស់លោក កំពុងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨នេះ។
ខណៈដែលការបោះឆ្នោតជាតិខិតចូលមកដល់ក្នុងខែកក្កដាខាងមុខ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានសមាជិកជាន់ខ្ពស់សុទ្ធតែមានអតីតភាពការងារពីអង្គការសង្គមស៊ីវិល បានធ្វើការសម្រេចចិត្តចូលរួមដោយឥតរាថយ បើទោះជាភាពស្របច្បាប់នៃការបោះឆ្នោតនៅកម្ពុជា ស្ថិតក្នុងភាពស្រពេចស្រពិល ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិក៏ដោយ។
ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុន អាសនៈសភាចំនួន៥៥របស់គណបក្សនេះ ត្រូវបានបែងចែកទៅឲ្យគណបក្សប្រជាជនកម្ពុជានិងគណបក្សផ្សេងទៀត ដែលមិនបានឈ្នះសូម្បីតែមួយអាសនៈ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣កន្លងទៅ។
ប៉ុន្តែអ្នកវិភាគនិងគណបក្សកាន់អំណាចថា នេះគឺជាសញ្ញានៃការបែកបាក់ផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សជំទាស់ដ៏ធំនៅកម្ពុជា។
កាលពីថ្ងៃសុក្រ អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិដែលកំពុងស្នាក់នៅក្រៅប្រទេស រួមមានលោក សម រង្ស៊ី ផងដែរ បានប្រកាសបង្កើតចលនាសង្រ្គោះជាតិមួយ។ មិនទាន់មានការបញ្ជាក់ថា ចលនានេះនឹងអាចក្លាយជាគណបក្សថ្មីមួយ ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខនោះទេ។
ក្នុងសារបុណ្យចូលឆ្នាំថ្មី កាលពីថ្ងៃចន្ទ លោកកឹម សុខាមេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារបានអំពាវនាវឲ្យមានការបោះឆ្នោតសេរី និងយុត្តិធម៌នៅប្រទេសកម្ពុជា។
VOA សង្ខេប៖ ព្រឹត្តិការណ៍កម្ពុជាសំខាន់ៗក្នុងសប្តាហ៍ទី៥ នៃខែធ្នូ៖ តុលាការបញ្ជាឱ្យ«កម្ទេច» មាន់ប្រយុទ្ធ៩២ក្បាល។ កម្ពុជាគ្រោងធ្វើវិសោធនកម្មលើកទី៩នៃរដ្ឋធម្មនុញ្ញ។ រដូវកាលត្រីប្រហុកឈានចូលមកដល់។
អង្គនិតិបញ្ញត្តិ«ដែលកន្លងមកភាគច្រើនចាំតែប្រថាប់ត្រា»នេះនឹងមានអង្គបោះឆ្នោតជាមនុស្សគណបក្សកាន់អំណាចនិងអ្នកយកអាសនៈគណបក្សសង្គ្រោះជាតិ។
ព័ត៌មានផ្សេងទៀត
No media source currently available