ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារជាតិ​ស.រ.អា.​និយាយ​ថា ​សកម្មភាព​យោធា​ចិន​នៅ​កោះសិប្បនិមិត្ត​មិន​អាចទទួល​យក​បាន​


រដ្ឋមន្រ្តី​ការពារ​ជាតិ​លោក​ James Mattis ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ IISS Shangri-La លើកទី​១៦​ក្នុង​ប្រទេស​សិង្ហបុរីកាល​ពី​ថ្ងៃទី​០៣ មិថុនា ២០១៧។
រដ្ឋមន្រ្តី​ការពារ​ជាតិ​លោក​ James Mattis ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ IISS Shangri-La លើកទី​១៦​ក្នុង​ប្រទេស​សិង្ហបុរីកាល​ពី​ថ្ងៃទី​០៣ មិថុនា ២០១៧។

រដ្ឋមន្ត្រី​ការពារជាតិ​ស.រ.អា.​គឺលោក​ James Mattis បានកោត​សរសើរ​ការប្រឹងប្រែង​របស់​ប្រទេស​ចិន​ធ្វើការជាមួយ​សហគមន៍​អន្តរជាតិ​នៅវេទិកា​សន្តិសុខ​ប្រចាំឆ្នាំ​អំពី​កូរ៉េខាង​ជើង ​ដែល​ធ្វើឡើងនៅ​ប្រទេស​សិង្ហបុរី​នៅថ្ងៃសៅរ៍​នេះ។

ប៉ុន្តែ​នៅពេល​ពិភាក្សា​អំពី​បញ្ហា​សមុទ្រ​ចិនខាងត្បូង​ លោក James Mattis បាន​និយាយ​ថា​ការពង្រឹង​កម្លាំង​យោធា​របស់​ប្រទេស​ចិន​នៅលើ​កោះ​ដែល​ចិន​ធ្វើនៅ​ទីនោះ ​និង​ការដែល​ចិន​មិន​អើពើនឹង​សណ្តាប់​ធ្នាប់​អន្តរជាតិ​គឺ​ជារឿងមិនអាច​ទទួល​យក​បាន។ ​លោក​ Mattis និយាយថា ​យើង​មិនអាច​ទទួលស្គាល់​សកម្មភាព​របស់​ប្រទេស​ចិន​ដែល​រំលោភលើ​ផល​ប្រយោជន៍​របស់​សហគមន៍​អន្តរជាតិ​ធ្វើឲ្យខូច​ច្បាប់​ជា​មូលដ្ឋានដែលជា​ប្រយោជន៍​របស់​ប្រទេស​ទាំងអស់​ជាពេល​សព្វថ្ងៃនេះ។

លោក Mattis និយាយ​ដូច្នេះក្នុង​សុន្ទរកថា​ទៅកាន់​ប្រតិភូ​និងបណ្តាញ​ព័ត៌មាន​នៅឯ​កិច្ច​ពិភាក្សា​នៅ​ Shangri-La។ លោក​បាន​និយាយថា​នៅ​ពេល​ការប្រកួត​ប្រជែង​គ្នា​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំងពីរ​នឹងកើត​មាននោះ​ទំនាស់​មិន​អាច​ចៀស​វាងបាន​ទេ។​

លោក ​Mattis បន្តថា​ការធ្វើកោះ​សិប្បនិម្មិតនិង​ទីតាំង​យោធា​ដែល​មិនអាច​ប្រកែក​បាន​នៅ​ក្នុងដែល​ទឹក​អន្តរជាតិ​នោះ​បាន​ធ្វើ​ឲ្យប៉ះពាល់​ស្ថិរភាព​ក្នុងតំបន់។ ​

លោក​បាន​កត់​សម្គាល់​ទៀតថា ​ការបង្កើន​កម្លាំងយោធាចិន​នៅចុង​ឆ្នេរមាន​សភាព​ខុស​ពីអ្វី​ដែល​ប្រទេស​ផ្សេងៗទៀត​បាន​ធ្វើ។

សកម្មភាព​របស់​ចិន​មានការខុសប្លែក ​មិនត្រឹមតែលក្ខណៈ​នៃ​សព្វាវុធបនីយកម្ម​នៅលើ​កោះ​នោះទេ ​តែ​ចិនថែម​ទាំង​មិនអើ​ពើនឹង​ច្បាប់​អន្តរជាតិ​ហើយមិន​មើល​ងាយ​ផល​ប្រយោជន៍​ប្រទេស​ដទៃ​ ហើយ​មានៈបដិសេធ​ដំណោះស្រាយ​ដែល​មិន​បង្ក​ទំនាស់។

តាំងពីលោក​ចូលកាន់តំណែង​ លោក​ Donald Trump ​ប្រធានាធិបតី​ស.រ.អា.​បាន​កំណត់​ថា ​បញ្ហាកូរ៉េខាង​ជើងគឺជា​អាទិភាព​ហើយ​ក្នុងសុន្ទរកថា​របស់​លោក។ ​លោក Mattis ​បាន​បន្ទរ​កង្វល់​របស់​រដ្ឋបាល​លោក ​Trump ​អំពីគ្រោះ​ថ្នាក់​ដែលប្រទេស​កូរ៉េខាង​ជើងអាច​បង្ក​ឡើង​នៅ​ក្នុងតំបន់ ​និង​ក្នុងពិភពលោក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG