ប្រទេសហ្វីលីពីនបានបង្កើនវោហារសាស្ត្ររបស់ខ្លួននៅក្នុងសប្តាហ៍ថ្មីៗនេះ នៅក្នុងការប្រ ឆាំងនឹងអ្វីដែលប្រទេសនេះនិយាយថា ជាអាកប្បកិរិយាគំរាមកំហែងរបស់កងនាវាចិននៅ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខដែលមានទំហំ២០០ ម៉ាយល៍ របស់ហ្វីលីពីន។
ប្រទេសហ្វីលីពីន បានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីនដើម្បីប្រាប់ពីការ«មិនសប្បាយចិត្តរបស់ខ្លួន» ជុំវិញការបន្តវត្តមានរបស់នាវាចិននៅក្នុងតំបន់ជម្លោះថ្មប៉ប្រះទឹកនៃសមុទ្រចិនខាងត្បូង។
បញ្ជាការដ្ឋានអាមេរិកទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានមូលដ្ឋាននៅកោះហាវ៉ៃ បានបញ្ជាក់ថា នាវាចម្បាំងអាមេរិកបានធ្វើដំណើរចំនួន ១ ០លើកចូលទៅក្នុងតំបន់សមុទ្រចិនខាងត្បូង កាលពីឆ្នាំមុន ហើយកាលពីឆ្នាំ ២០១៩ មានការធ្វើដំណើរចំនួន ១០ លើកដូចគ្នាដែរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់លោក Chiu Kuo-cheng បានប្រាប់សភាតៃវ៉ាន់កាលពីថ្ងៃទី១៧ ខែមីនាថាប្រទេសចិនដីគោកមានលទ្ធភាពក្នុងការវាយប្រហារហើយថាលោកចង់ឲ្យកោះTaiping (តៃពីង)ត្រូវប្រុងជើងការគ្រប់ពេលវេលា។
ការចូលសំចតជាបណ្តុំនៃនាវានេសាទគឺដូចកាលពីឆ្នាំ ២០១២ នៅពេលនាវានេសាទពីចិនបានចូលកាន់កាប់តំបន់ថ្មប៉ប្រះទឹក Scarborough ដែលជាចំណុចជម្លោះមួយនៅតំបន់សមុទ្រចិនខាងត្បូង។
ពួកមន្ត្រីអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃអង្គារថា កងនាវាអាល្លឺម៉ង់នឹងធ្វើដំណើរទៅកាន់តំបន់អាស៊ីនៅខែសីហា ហើយពេលត្រឡប់មកវិញ នាវានេះនឹងក្លាយជានាវាចម្បាំងអាល្លឺម៉ង់ដំបូងគេដែលបើកឆ្លងកាត់សមុទ្រចិនខាងត្បូងចាប់តាំងពីឆ្នាំ២០០២មក។
ច្បាប់ថ្មីមួយរបស់ចិនអនុញ្ញាតឱ្យឆ្មាំសមុទ្ររបស់ខ្លួនបាញ់ប្រហារទៅលើនាវាបរទេសនៅក្នុងសមុទ្រចិនខាងត្បូង។
លោក O'Brien បាននិយាយថា៖ «សាររបស់យើងគឺថា យើងនឹងនៅទីនេះ។ យើងគាំទ្រអ្នកហើយយើងនឹងមិនចាកចោលទេ»។
ទីភ្នាក់ងារសន្តិសុខដែនទឹកឥណ្ឌូណេស៊ីបានប្រដេញចេញនាវាចិនមួយគ្រឿងកាលពីថ្ងៃទី១៣ ខែកញ្ញា ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe បានជួបសំណេះសំណាលជាមួយនឹងភាគីឥណ្ឌូណេស៊ី។
កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានអះអាងថា នាវាចម្បាំងអាមេរិកមួយគ្រឿងបានបើកឆ្លងកាត់តំបន់ក្បែរប្រជុំកោះ Paracel ដ៏មានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីប្រឆាំងនឹងការទាមទាររបស់ចិននៅក្នុងតំបន់សមុទ្រនេះ។
ប្រទេសចិនបានបដិសេធការសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិនេះនិងនៅតែធ្វើសកម្មភាពលើតំបន់ប្តឹងផ្តល់នោះដដែល ប៉ុន្តែក្នុងឆ្នាំបន្ទាប់មក ប្រទេសចិនបានធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។
ព័ត៌មានផ្សេងទៀត
No media source currently available