ពួកមន្ត្រីអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃអង្គារថា កងនាវាអាល្លឺម៉ង់នឹងធ្វើដំណើរទៅកាន់តំបន់អាស៊ីនៅខែសីហា ហើយពេលត្រឡប់មកវិញ នាវានេះនឹងក្លាយជានាវាចម្បាំងអាល្លឺម៉ង់ដំបូងគេដែលបើកឆ្លងកាត់សមុទ្រចិនខាងត្បូងចាប់តាំងពីឆ្នាំ២០០២មក។
ច្បាប់ថ្មីមួយរបស់ចិនអនុញ្ញាតឱ្យឆ្មាំសមុទ្ររបស់ខ្លួនបាញ់ប្រហារទៅលើនាវាបរទេសនៅក្នុងសមុទ្រចិនខាងត្បូង។
លោក O'Brien បាននិយាយថា៖ «សាររបស់យើងគឺថា យើងនឹងនៅទីនេះ។ យើងគាំទ្រអ្នកហើយយើងនឹងមិនចាកចោលទេ»។
ទីភ្នាក់ងារសន្តិសុខដែនទឹកឥណ្ឌូណេស៊ីបានប្រដេញចេញនាវាចិនមួយគ្រឿងកាលពីថ្ងៃទី១៣ ខែកញ្ញា ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe បានជួបសំណេះសំណាលជាមួយនឹងភាគីឥណ្ឌូណេស៊ី។
កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានអះអាងថា នាវាចម្បាំងអាមេរិកមួយគ្រឿងបានបើកឆ្លងកាត់តំបន់ក្បែរប្រជុំកោះ Paracel ដ៏មានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីប្រឆាំងនឹងការទាមទាររបស់ចិននៅក្នុងតំបន់សមុទ្រនេះ។
ប្រទេសចិនបានបដិសេធការសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិនេះនិងនៅតែធ្វើសកម្មភាពលើតំបន់ប្តឹងផ្តល់នោះដដែល ប៉ុន្តែក្នុងឆ្នាំបន្ទាប់មក ប្រទេសចិនបានធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។
ចិន កំពុងប្រើប្រាស់អត្ថបទរបស់ទស្សនាវដ្តីដើម្បីផ្សព្វផ្សាយការទាមទារខ្សែបន្ទាត់ព្រំដែនរបស់ខ្លួននេះតាមលោក Nguyen Thuy Anh អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់។
កប៉ាល់ដឹកជញ្ជូនដែលមានប្រវែង១២៨ម៉ែត្រនេះ បានធ្វើដំណើរទៅតំបន់ថ្មប៉ប្រះទឹកនោះ ប៉ុន្មានថ្ងៃក្រោយពីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Michael Pompeo បាននិយាយថា តំបន់ថ្មប៉ប្រះទឹកនេះមិនមែនជារបស់ទីក្រុងប៉េកាំងទេ។
ក្រុមអ្នកវិភាគនិយាយថា បណ្តាប្រទេស ដែលធ្វើការទាមទារ ស្វាគមន៍ការសន្យាគាំទ្រពីសំណាក់លោក Pompeo ប៉ុន្តែពួកគេចង់ដឹងឲ្យប្រាកដប្រជាថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងមានវិធានការអ្វីឲ្យបានជាក់លាក់ មុននឹងពួកគេអាចមានទំនុកចិត្តជាងនេះ។
សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ការទាមទាររបស់ចិននៃធនធាននៅផ្ទៃទឹកស្ទើរតែទាំងអស់ក្នុងសមុទ្រចិនខាងត្បូងជា «ការខុសច្បាប់ទាំងស្រុង» ដែលជាយុទ្ធនាការរំខានយាយីរបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីត្រួតត្រាធនធានទាំងនោះ។
ទីបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា នាវាផ្ទុកយន្តហោះ៣គ្រឿងរបស់អាមេរិក USS Theodore Roosevelt, USS Nimitz និង USS Ronald Reagan បានចូលទៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង កាលពីចុងខែមិថុនាកន្លងទៅ។
ព័ត៌មានផ្សេងទៀត
No media source currently available